ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ្សូកូ​ វីដូដូ​ ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​

9 ឆ្នាំ មុន

លោក​ហ្សូកូ​ វីដូដូ​ អភិបាល​ក្រុង​ហ្សាការតា​ ត្រូវ​បាន​ប្រកាស​ថា​ ជា​អ្នក​ឈ្នះ​ក្នុងការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ កាលពី​ថ្ងៃ​ទី​៩​ កក្កដា​ កន្លងមក​នេះ​ បន្ទាប់​ពី​គណៈ​កម្មាធិការ​បោះ​ឆ្នោតទូទៅ​បញ្ចប់ការ​រាប់​សន្លឹក​ឆ្នោត​ដែល​លទ្ធផល​បាន​បង្ហាញពី​សំឡេង​នាំមុខ​សម្រាប់​លោក​ហ្សូកូ​ លើ​គូប្រជែង​អតីត​ឧត្ដម​សេនីយ៍​លោក​ ប្រាបូវ៉ូ​ ស៊ូ​យ៉ាន​តូ​ ។​ប្រធាន​គណៈ​កម្មាធិការ​បោះឆ្នោត​លោក​

លោក​ហ្សូកូ​ វីដូដូ​ អភិបាល​ក្រុង​ហ្សាការតា​ ត្រូវ​បាន​ប្រកាស​ថា​ ជា​អ្នក​ឈ្នះ​ក្នុងការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ កាលពី​ថ្ងៃ​ទី​៩​ កក្កដា​ កន្លងមក​នេះ​ បន្ទាប់​ពី​គណៈ​កម្មាធិការ​បោះ​ឆ្នោតទូទៅ​បញ្ចប់ការ​រាប់​សន្លឹក​ឆ្នោត​ដែល​លទ្ធផល​បាន​បង្ហាញពី​សំឡេង​នាំមុខ​សម្រាប់​លោក​ហ្សូកូ​ លើ​គូប្រជែង​អតីត​ឧត្ដម​សេនីយ៍​លោក​ ប្រាបូវ៉ូ​ ស៊ូ​យ៉ាន​តូ​ ។​ប្រធាន​គណៈ​កម្មាធិការ​បោះឆ្នោត​លោក​ ហ៊ូស្នី​កាមីល​ ម៉ាលិក​ ប្រកាស​ជា​ផ្លូវ​ការ​ថា​ លោក​ហ្សូកូ​ វីដូដូ​ ទទួល​បានសំឡេង​ខ្ពស់​បំផុត​ដល់​ទៅ​៧០.៩៩៣.៤៤៤​សំឡេង​ត្រូវ​ជា​៥៣,១៥​%​ ។​

ចំណែក​លោក​ ប្រាបូវ៉ូ​ ស៊ូបីយ៉ាន​តូ​ វិញ​ទទួល​បាន​៦២.៥៧៦.៤៤៤​សំឡេង​ត្រូវ​ជា​៤៦,៨៥​%​​ ។ ក្រោយ​ការ​ប្រកាស​ពី​ជ័យ​ជម្នះ​លោកហ្សូកូ​ វីដូដូ​ រង់ចាំ​មើល​ថា​ តើ​គូប្រជែង​សម្រេច​ចិត្ដ​ធ្វើ​ការ​តវ៉ា​ឬ​អត់​ ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ទៅ​តុលាការ​ធម្ម​នុញ្ញ។​ បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ដែល​ពុំ​ពេញ​ចិត្ដ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ មាន​ពេល​៣​ថ្ងៃ​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​តវ៉ា​ទៅ​តុលា​ការ​រដ្ឋធម្មនុញ្ញ​ ។​ ការ​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​នោះគឺ​អាច​លុប​ចោក​ជ័យ​ជម្នះ​ដែល​ប្រកាស​រួច​ ឬតម្រូវ​ឱ្យ​រៀប​ចំ​ការ​បោះឆ្នោត​ជា​​ថ្មី។​ ផ្ទុយទៅ​វិញ​ បើ​តុលាការ​ធម្មនុញ្ញ​បដិសេធ​បណ្ដឹង​តវ៉ា​ នោះ​ លោក​ហ្សូកូ​ វីដូដូ​ នឹង​ត្រូវ​ធ្វើ​ប្រធានាធិបតី​ថ្មី​ ចាប់ពី​ថ្ងៃ​ទី​២០​ តុលា​ ទៅ​ ។​

អតីត​ឧត្ដម​សេនីយ៍​លោក​ ប្រាបូវ៉ូ​ ស៊ូប៊ី​យ៉ានតូ​ ថ្លែង​នា​ថ្ងៃ​ទី​២២​ កក្កដា​ ថា​ លោក​ច្រាន​ចោល​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​លោក​ថា​ មាន​ការ​ក្លែង​បន្លំ​យ៉ាង​ច្រើន​ ។​ លោកអះ​អាង​ថា​ ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៩​ កក្កដា​ ជា​ការ​បោះ​ឆ្នោត​ពុំ​ស្មើ​ភាព​និង​ពុំ​ស្មោះត្រង់​​ ។​ អាស្រ័យ​ហេតុ​នេះ​ យើង​នឹង​ប្រើ​សិទ្ធិ​របស់​យើង​តាម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​បដិសេធ​ការ​បោះ​ឆ្នោត​នោះ​ ៕