ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ អ្នក​បន្ត​វេ​ន្ត ជីប ម៉ុង ប្រើប្រាស់​ផ្ទាល់ សាប៊ូ​កក់សក់ BLOOM នៅ LEEKAJA

14 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ BLOOM ជា​ម៉ាក​ផលិតផល​ថ្មី​របស់ ជីប ម៉ុង ដែល​មាន ២ ប្រភេទ​គឺ សាប៊ូ​កក់សក់ និង​សាប៊ូ​ដុស​ខ្លួន ​។ លោក​ជំទាវ តែ សុ​វ​ណ្ណី អគ្គ​នាយិកា​ពហុ​ពាណិជ្ជកម្ម​ក្រុមហ៊ុន ជីប ម៉ុង​, លោកស្រី លី សុខ​ចេ​ង អគ្គ​នាយិកា​រង​ក្រុមហ៊ុន ជីប ម៉ុង ខន​ស្យូ​មើ ហ្គូ​ដស៍​, លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង ពិសិដ្ឋ នៃ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង Influencers ល្បី​ៗ បាន​ចូលរួម​ណែនាំ និង​មក​ប្រើប្រាស់​ដោយ​ផ្ទាល់ សាប៊ូ​កក់សក់ BLOOM នៅ LEEKAJA Salon ​។

សាប៊ូ​កក់សក់ BLOOM ជួយ​បំប៉ន និង​ផ្ដល់​សំណើម​ដល់​សរសៃសក់ ធ្វើ​ឱ្យ​សក់​ទន់ ភ្លឺ​រលោង និង​រឹង​មាំ​ចាប់តាំងពី​ឬ​ស​ដល់​ចុង​សក់ ។ សាប៊ូ​កក់សក់ BLOOM មាន ២ ប្រភេទ គឺ BLOOM Silky Gloss ជា​សាប៊ូ​កក់សក់ ក្លិន​ផ្កា​សាគូ​រ៉ា ធ្វើ​ឱ្យ​សរសៃសក់​ទន់​រលោង និង​មាន​ក្លិនក្រអូប​។ BLOOM Anti-Dandruff ជា​សាប៊ូ​កក់សក់ Menthol ជំនាញ​ខាង​កម្ចាត់​អង្គែ និង​ធ្វើ​ឱ្យ​ស្បែក​ក្បាល​ត្រជាក់​ស្រស់ស្រាយ​ ។ BLOOM ក៏​មាន ក្រែ​ម​បន្ទន់​សក់ ដែល​ជួយ​បំប៉ន និង​ផ្ដល់​សំណើម​ដល់​សរសៃសក់ ធ្វើ​ឱ្យ សក់​ទន់ ភ្លឺ​រលោង និង​រឹង​មាំ​ ។

សាប៊ូ​ដុស​ខ្លួន BLOOM ផលិត​ពី​ក្លិន​ផ្កា​ជា​ច្រើន​ប្រភេទ លាយ​ជាមួយនឹង​ក្លិន​ទឹកអប់ ដែល​ធ្វើ​ឱ្យ​ស្បែក​ទន់​រលោង និង​មាន​ក្លិនក្រអូប​ពេញ​មួយ​ថ្ងៃ​ ។ សាប៊ូ​ដុស​ខ្លួន BLOOM មាន ២ ជម្រើស គឺ BLOOM Rose Perfume Luxury មាន​ក្លិន​ផ្កា ក្រអូប ផ្ដល់​សំណើម​ដល់​ស្បែក ក្រោយ​ពេល​ដុសលាង​សម្អាត​រាង​កាយ និង BLOOM Red Satin Geranium Luxury មាន​ក្លិន​ផ្កា​ចម្រុះ លាយ​នឹង​ក្លិន​ទឹកអប់ ធ្វើ​អោយ​ស្បែក​ទន់​ក្រអូប ​។

សាប៊ូ​កក់សក់ និង​សាប៊ូ​ដុស​ខ្លួន BLOOM ជា​ផលិតផល​ថ្មីស្រឡាង​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​ផ្តោត​ខ្លាំង​លើ​គុណភាព​ខ្ពស់ ស្រប​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ ហើយ​កំពុង​តែ​មាន​លក់​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។

BLOOM គ្មាន​អង្គែ ទន់​រលោង
BLOOM ទន់​រលោង ក្លិនក្រអូប​ជាប់​ខ្លួន
Confident by BLOOM ៕ អត្ថបទសហការ