ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មក​ទៀត​ហើយ «​ក្មេង​គិត​ក្មេង​គូរ រដូវ​កាល​ទី ​២» ! ត្រៀម​ឃើញ​ស្នាដៃ​កូន​ខ្មែរ លេច​លើ​ផលិតផល EXPREZ

17 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ កម្មវិធី​ប្រកួត​រចនា​គំនូរ​ឌី​ជី​ថ​ល «​ក្មេង​គិត​ក្មេង​គូរ រដូវ​កាល​ទី ​២» បាន​ត្រឡប់​មក​វិញ​ហើយ ដោយ​មាន EXPREZ បន្ត​ធ្វើ​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ ដើម្បី​គាំទ្រ​ក្មេង​ខ្មែរ និង​បើកឱកាស​ឱ្យ​ពួក​គេ​បង្ហាញ​សមត្ថភាព និង​ភាព​ច្នៃប្រឌិត តាម​រយៈ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ ។

កាន់តែ​ពិសេស សម្រាប់​រដូវ​កាល​ទី​ ២ ​នេះ Mascot របស់​បេក្ខជន​ទាំងអស់ នឹង​ត្រូវ​បាន​បង្ហាញ​លើ​ផលិតផល EXPREZ ផ្ទាល់​តែ​ម្តង ដើម្បី​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត អត្តសញ្ញាណ និង​មោទនភាព​របស់​កូន​ខ្មែរ​។ ការ​ផ្សារ​ភ្ជាប់​ថ្មី​រវាង​ស្នាដៃ​សិល្បៈ និង​ផលិតផល EXPREZ នេះ គឺជា​ការ​បន្ត​គាំទ្រ​ក្មេង​ខ្មែរ ព្រមទាំង​ជួយ​នាំ​ស្នាដៃ​របស់​ពួក​គេ​ឱ្យ​កាន់តែ​ច្បាស់ និង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​មហាជន​ ។

ជាមួយ​គ្នា​នេះ កម្មវិធី​បង្ហាញ Mascot ជា​សាធារណៈ នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៦ ដើម្បី​ឱ្យ​បេក្ខជន​បាន​បង្ហាញ​ស្នាដៃ​ដែល​ពួក​គេ​ខំ​គិត ខំ​គូរ និង​បង្កើត​ឡើង​ដោយ​ខ្លួនឯង ​។ តាម​រយៈ​ការ​បង្ហាញ​ទេព​កោសល្យ និង​ភាព​ច្នៃប្រឌិត​ក្នុង​កម្មវិធី​នេះ ស្នាដៃ​ទាំងនោះ នឹង​ក្លាយជា​កម្លាំងចិត្ត​ឱ្យ​ពួក​គេ​បន្ត​ដើរ​តាម​ក្តី​ស្រមៃ អភិវឌ្ឍ​សមត្ថភាព ដើម្បី​បង្កើត​ស្នាដៃ​ថ្មី​ៗ​បន្ថែម​ទៀត​នៅ​ថ្ងៃ​អនាគត ​។

ពី «​ក្មេង​គិត​» ទៅ «​ក្មេង​គូរ​» ហើយ​ប្រែក្លាយ​គំនូរ​ទៅ​ជា​ស្នាដៃ​ដែល​គ្រប់​គ្នា​អាច​មើលឃើញ និង​ស្គាល់​បាន​កាន់តែ​ច្រើន​។ Exprez ដែល​ជា​ផលិតផល​ខ្មែរ នឹង​នៅ​តែ​បន្តដំណើរ​ជាមួយ​យុវជន​កម្ពុជា តាម​រយៈ​ការ​គាំទ្រ​គំនិត​ថ្មី​ៗ និង​បង្កើត​ឱកាស​ឱ្យ​ពួក​គេ​អាច​បង្កើត​ស្នាដៃ​ច្នៃប្រឌិត​ជា​ច្រើន​ទៀត ​៕ អត្ថបទសហការ