ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Metfone ទិញ​បាន​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ផ្តាច់មុខ​នៃ​ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 នៅ​កម្ពុជា ​នៅ​នាទី​ចុង​ក្រោយ

18 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជា​ទទួល​បាន​ព័ត៌មាន​ដ៏​រំភើប​មុន​ពេល​ការ​ប្រកួត​ចាប់ផ្តើម ខណៈ​ដែល​ក្រុមហ៊ុន Metfone បាន​ទទួល​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ផ្តាច់​មុខជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 ដោយ​ពាំនាំ​នូវ​ការ​ប្រកួត​នេះ​ជូន​ទស្សនិកជន​នៅ​ទូ​ទាំង​ប្រទេស​ទស្សនា​ដោយ​ផ្ទាល់​តាម​រយៈ​កម្មវិធី TV360 by Metfone​ ។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​នាទី​ចុង​ក្រោយ ដើម្បី​ធានា​ថា​ អ្នកគាំទ្រ​កម្ពុជា​នឹង​មិន​ខកខាន​ឱកាស​ក្នុង​ការ​តាមដាន​ក្រុម​ជម្រើសជាតិ និង​ក្រុម​ឈានមុខ​គេ​ផ្សេង​ទៀត​ដែល​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ទន្ទឹងរង់ចាំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​នោះ​ឡើយ ​។

ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 បាន​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​មក​ពី​ទូ​ទាំង​អាស៊ី​អាគ្នេយ៍ និង​តំបន់​ផ្សេង​ទៀត ដែល​បង្កើត​បានជា​ឆាក​ប្រកួត​ដ៏​សំខាន់​មួយទៀត​សម្រាប់​បាល់ទាត់​ក្នុង​តំបន់ និង​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​កម្ពុជា​បាន​ប្រកួតប្រជែង​ក្នុង​កម្រិត​អន្តរជាតិ ​។ សម្រាប់ Metfone ការ​ទទួល​បាន​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​នេះ គឺ​លើស​ពី​ការ​នាំ​យក​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយទៀត​មក​កាន់​វេទិកា​ឌី​ជី​ថ​ល​របស់​ខ្លួន​ ។ វា​ស្តែង​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​យូរអង្វែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​គាំទ្រ​វិស័យ​បាល់ទាត់​កម្ពុជា និង​ការ​ធ្វើ​ឱ្យ​មាតិកា​កីឡា​មានគុណ​ភាព​កាន់តែ​ងាយស្រួល​ចូល​ទស្សនា​សម្រាប់​ទស្សនិកជន​កម្ពុជា ​។

ពេញ​មួយ​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ Metfone តែងតែ​រួម​ដំណើរ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ដោយ​ភ្ជាប់​ទំនាក់ទំនង​អ្នកគាំទ្រ​រាប់​លាន​នាក់​ជាមួយនឹង​កីឡា​ដែល​ពួក​គេ​ស្រឡាញ់ ​។ ការ​នាំ​យក​ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 ជូន​ទស្សនិកជន​កម្ពុជា គឺជា​ការ​បន្ត​នូវ​ការ​ប្តេជ្ញា​ចិត្ត​នោះ ដោយ​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​នៅ​ទូ​ទាំង​ប្រទេស​រួម​គ្នា​បោះ​ជំហាន និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មិន​ថា​នៅ​ទីណា​ក៏​ដោយ ​។

ទស្សនា​បាន​គ្រប់​ទីកន្លែង​ជាមួយ TV360 by Metfone

រាល់​សកម្មភាព​នៃ​ការ​ប្រកួត​អាច​តាមដាន​បាន​យ៉ាង​ងាយស្រួល​តាម​រយៈ TV360 by Metfone ដែល​ជា​វេទិកា​កម្សាន្ត​ឌី​ជី​ថ​ល​របស់ Metfone អាច​ប្រើប្រាស់​បាន​នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ថេ​ប​ប្លែ​ត កម្មវិធី​រុករក​អ៊ីនធឺណិត (Web Browsers) ទូរទស្សន៍​ឆ្លាត​វៃ (Smart TVs) និង​ឧបករណ៍​គាំទ្រ​ផ្សេង​ៗ​ទៀត​ ។ ក្រៅពី​កីឡា​ផ្សាយ​បន្ត​ផ្ទាល់ កម្មវិធី TV360 ផ្តល់​ជូន​ទស្សនិកជន​កម្ពុជា​នូវ​ការ​កម្សាន្ត​យ៉ាង​សម្បូរ​បែប រួម​មាន ប៉ុស្តិ៍​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់ ភាពយន្ត រឿង​ភាគ​អន្តរជាតិ​បញ្ចូល​សំឡេង​ភាគច្រើន​ជា​ភាសា​ខ្មែរ មាតិកា​ខ្លី​ៗ និង​កម្មវិធី​តាម​តម្រូវការ​ផ្សេង​ទៀត ​។

ជាមួយ TV360 អ្នកគាំទ្រ​បាល់ទាត់​មិន​ចាំបាច់​អង្គុយ​នៅ​មុខ​ទូរទស្សន៍​បែប​ប្រពៃណី​ទៀត​ទេ ​។ មិន​ថា​នៅផ្ទះ នៅ​កន្លែងធ្វើការ ឬ​កំពុង​ធ្វើ​ដំណើរ ទស្សនិកជន​អាច​តាមដាន​ការ​ប្រកួត​បាន​ដោយ​ផ្ទាល់​ពី​ឧបករណ៍​ចល័ត​របស់​ពួក​គេ​ជាមួយនឹង​ការ​ភ្ជាប់​អ៉ីនធឺណិត​ ។

របៀប​ទស្សនា FIFA ASEAN Cup 2026 លើ​កម្មវិធី TV360

ការ​ចាប់ផ្តើម​គឺ​ងាយស្រួល​បំផុត ​៖

ជំហាន​ទី ១ ទាញ​យក​កម្មវិធី TV360 by Metfone

ស្វែងរក “TV360 by Metfone” នៅ​លើ Google Play Store ឬ Apple App Store ហើយ​ដំឡើង​កម្មវិធី ឬ​តាម​រយៈ​តំណ​ភ្ជាប់ https://tv360.page.link/tv360-by-metfone ​។ អ្នកគាំទ្រ​ក៏​អាច​ទស្សនា​តាម​រយៈ​គេហទំព័រ TV360 បាន​តាម​តំណ tv360.metfone.com.kh ផង​ដែរ​ ។

ជំហាន​ទី ២ ចុះ​ឈ្មោះ​កញ្ចប់ TV360

អតិថិជន Metfone អាច​រីករាយ​ជាមួយ TV360 ដោយ​តម្លៃ​ចាប់ផ្តើម​ត្រឹមតែ ០.១០ ដុល្លារ ប៉ុន​នោះ​ក្នុង​មួយ​ថ្ងៃ​។ ងាយ​ៗ​ចុច 15551# (​ទទួល​បានការ​ប្រើប្រាស់​ឥត​គិតថ្លៃ ៧ ថ្ងៃ សម្រាប់​ការ​ចុះ​ឈ្មោះ​លើក​ដំបូង​)​ ។

ជំហាន​ទី ៣ បើក TV360 និង​រីករាយ​ជាមួយ​ការ​ប្រកួត

ចូល​ប្រើប្រាស់​ជាមួយ​លេខ​ទូរ​សព្ទ​របស់​អ្នក ស្វែងរក​ផ្នែក FIFA ASEAN Cup 2026 និង​ចាប់ផ្តើម​គាំទ្រ​កម្ពុជា ​។

តាម​រយៈ​ការ​ទទួល​បាន​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ខណៈ​ពេល​ដ៏​សំខាន់​នេះ Metfone បាន​បង្ហាញ​ជា​ថ្មី​ម្តងទៀត​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន មិន​ត្រឹមតែ​លើ​វិស័យ​ទូរគមនាគមន៍ និង​ការ​កម្សាន្ត​ឌី​ជី​ថ​ល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចំពោះ​សហគមន៍​កីឡា​កម្ពុជា​ផង​ដែរ​ ។ សម្រាប់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា សារ​គឺ​សាមញ្ញ​៖ មិន​ថា​ក្រុម​ជម្រើសជាតិ​ប្រកួត​នៅ​ទីណា Metfone និង TV360 by Metfone កំពុង​ជួយ​នាំ​យក​សកម្មភាព​ប្រកួត​មក​កាន់តែ​ជិត​ផ្ទះ​របស់​អ្នក ​។ ទាញ​យក TV360 by Metfone ចុះ​ឈ្មោះ​កញ្ចប់​ដែល​អ្នក​ពេញចិត្ត និង​ចូលរួម​ជាមួយ​អ្នកគាំទ្រ​កម្ពុជា​រាប់​លាន​នាក់​ក្នុង​ការ​គាំទ្រ​បាល់ទាត់​កម្ពុជា​ ៕ អត្ថបទសហការ