ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អត្ថប្រយោជន៍ ៥ យ៉ាង របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates កំពុង​ធ្វើ​ឱ្យ​ដំណើរ​កម្សាន្ត​របស់​លោក​អ្នក​កាន់តែ​មាន​ទំនុកចិត្ត

2 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១៨ ខែសីហា ឆ្នាំ ​២០២៦ ៖ តាម​រយៈ​ការ​ផ្តល់​ជូន​សេវា​ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ធ្វើ​ដំណើរ​ដោយ​មាន​ភាព​បត់បែន ការ​ធានា​រ៉ាប់រង​លើ​ការ​ធ្វើ​ដំណើរ និង​កម្មវិធី​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ពិសេស​សម្រាប់​សមាជិក Emirates Skywards ឆ្លុះ​បញ្ចាំង​ពី​ការ​បន្ត​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​កម្ពុជា​នូវ​ភាព​បត់បែន និង​ជម្រើស​កាន់តែ​ច្រើន ព្រមទាំង​អាច​រៀបចំ​ផែនការ​ធ្វើ​ដំណើរ ប្រកបដោយ​ភាព​សប្បាយ​រីករាយ​តាំងពី​ពេល​កក់​សំបុត្រ រហូត​ដល់​គោលដៅ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​ ។

ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​ថ្មី​ៗ​បំផុត​៖
១. ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ​ដោយ​ឥត​គិតថ្លៃ និង​គ្មាន​កំណត់
ចាប់ពី​ថ្ងៃ​ទី ១០ ខែសីហា ឆ្នាំ ២០២៦ ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ អាច​ធ្វើការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ដំណើរ​កំសាន្ត​បាន​តាម​តម្រូវការ ដោយ​ឥត​គិតថ្លៃ និង​គ្មាន​កំណត់​សម្រាប់​សំបុត្រ​គ្រប់​ប្រភេទ​។ ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ដោយ​ឥត​គិតថ្លៃ និង​គ្មាន​កំណត់​ត្រូវ​បាន​អនុវត្ត​ចំពោះ​ប្រភេទ​សំបុត្រ Saver, Flex, សម្រាប់​ថ្នាក់ Economy និង Special, Saver, Flex សម្រាប់​ថ្នាក់ Business Class​ ។ ប្រភេទ​សំបុត្រ Economy Flex Plus, Premium Economy, Business Flex Plus និង First Class នៅ​តែ​បន្ត​ផ្តល់​ភាព​ងាយស្រួល​ ក្នុង​ការ​បត់បែន​ជូន​ដល់​ភ្ញៀវ​ទេសចរ​។

២. ការ​បង្វិល​សង​ប្រាក់​ក្នុង​តម្លៃ​ទាប​ជាង​មុន
Emirates ក៏​បាន​កាត់​បន្ថយថ្លៃ​សេវា​បង្វិល​សង​ប្រាក់​សម្រាប់​ជើងហោះហើរ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ​យ៉ាងច្រើន​ផង​ដែរ ដោយនៅ​សល់​ត្រឹម ៥០ ដុល្លារ​អា​មេ​រិ​ក សម្រាប់​សំបុត្រ​ប្រភេទ Saver និង ២៥ ដុល្លារ​អា​មេ​រិ​ក សម្រាប់​សំបុត្រ​ប្រភេទ Flex សម្រាប់​ថ្នាក់ Economy​។ សម្រាប់​ថ្នាក់ Business Class ថ្លៃ​សេវា​បង្វិល​សង​ប្រាក់​គឺ​ត្រឹម ៥០ ដុល្លារ​អា​មេ​រិ​ក​សម្រាប់​សំបុត្រ​ប្រភេទ Special និង Saver និង ២៥ ដុល្លារ​អា​មេ​រិ​ក សម្រាប់​សំបុត្រ​ប្រភេទ Flex​។​** ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ ដោយ​ឥត​គិតថ្លៃ និង​គ្មាន​កំណត់ អត្ថប្រយោជន៍​ថ្មី​នេះ អនុញ្ញាត​ឱ្យ​អ្នកដំណើរ​អាច​កែប្រែ ឬ​លុប​ចោលការ​កក់​សំបុត្រ​របស់​ខ្លួន ដោយ​មានការ​ពិន័យ​តិចតួច មិន​ថា​ក្នុង​ស្ថានភាព​បែប​ណា​ឡើយ​ ។

៣. ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ធ្វើ​ដំណើរ​ដោយ​ឥត​គិតថ្លៃ សម្រាប់​គ្រប់​គោលដៅ​ក្នុង​បណ្តាញ​ហោះហើរ
អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​គ្រប់​គោលដៅ​ក្នុង​បណ្តាញ​ជើងហោះហើរ​របស់ Emirates នឹង​ទទួល​បាន ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ធ្វើ​ដំណើរ​មួយ​លើក​ដោយ​ឥត​គិតថ្លៃ សម្រាប់​សំបុត្រ​ដែល​បាន​កក់​ចាប់ពី​ថ្ងៃ​ទី ២ ខែមេសា ឆ្នាំ ២០២៦ រួម​ទាំង​ការ​ធ្វើ​ដំណើរ​ដែល​ត្រូវ​ត​ភ្ជាប់​ជើងហោះហើរ​តាម​ទីក្រុង​ឌូ​បៃ​ផង​ដែរ​។ អ្នកដំណើរ​ក៏​អាច​រក្សា​ទុក​តម្លៃ​សំបុត្រ​រយៈពេល ២៤ ម៉ោង​ដោយ​ឥត​គិតថ្លៃ ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​រៀបចំ​ផែនការ​ធ្វើ​ដំណើរ​របស់​ខ្លួន ​។​*

៤. ការ​ធ្វើ​ដំណើរ​ជាមួយ​ធានា​រ៉ាប់រង
កញ្ចប់​សេវា​ធានា​រ៉ាប់រង​ការ​ធ្វើ​ដំណើរ​របស់ Emirates មាន​សម្រាប់​អ្នកដំណើរ​ដែល​កក់​ជើងហោះហើរ​ចេញពី​ប្រទេស​កម្ពុជា​។ អតិថិជន​អាច​ទិញ​កញ្ចប់​ធានា​រ៉ាប់រង​នេះ ដោយ​ផ្ទាល់​នៅ​ពេល​កក់​ជើងហោះហើរ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ Emirates ឬ​បន្ថែម​សេវាកម្ម​នេះ​នៅ​ពេល​ក្រោយ​ទៅ​ក្នុង​ការ​កក់​ដែល​មាន​ស្រាប់ តាម​រយៈ​ផ្នែក “Manage a Booking” ។ ការ​ធានា​រ៉ាប់រង​នេះ រួម​បញ្ចូល​ទាំង​ការ​ថែទាំ​សុខភាព​បន្ទាន់ ការ​លុប​ចោល ឬ​ការ​ពន្យារពេល​ការ​ធ្វើ​ដំណើរ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​អីវ៉ាន់​។

៥. ភាព​បត់បែន និង​ការ​សន្សំ​ពិន្ទុ​កាន់តែ​ច្រើន​សម្រាប់​សមាជិក Emirates Skywards
សមាជិក Emirates Skywards អាច​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ពី​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់ ជាមួយនឹង​ភាព​បត់បែន​ផ្សេង​ទៀត ក្នុង​ឱកាស​តំឡើង​កម្រិត​សមាជិកភាព និង​ការ​សន្សំ​ពិន្ទុ​នៅ​ពេល​ប្រើប្រាស់ Miles របស់​ខ្លួន​។
រហូត​ដល់​ថ្ងៃ​ទី ៣១ ខែសីហា ឆ្នាំ ២០២៦ សមាជិក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ខាងក្រោម​៖
•​ ​ត្រូវការ Tier Miles តិច​ជាង​មុន ២០% ដើម្បី​ឈាន​ដល់​កម្រិត Silver, Gold និង Platinum​។
•​ ​ទទួល​បាន Tier Miles បន្ថែម ២០% សម្រាប់​ជើងហោះហើរ​ជាមួយ Emirates និង flydubai​។
•​ ​សន្សំ​បាន​កាន់តែ​ច្រើន​ជាមួយ Cash+Miles ដោយ​ប្រើ ២,០០០ Miles ស្មើនឹង ៣០ ដុល្លារ​អា​មេ​រិ​ក ជំនួស​ឲ្យ​អត្រា​ធម្មតា ១៥ ដុល្លារ​អា​មេ​រិ​ក នៅ​ពេល​ប្រើ Miles សម្រាប់​ជើងហោះហើរ​របស់ Emirates ឬ flydubai, អីវ៉ាន់​លើស​ទម្ងន់ ការ​ប្រើប្រាស់ Lounge និង​ការ​ជ្រើសរើស​កៅអី​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.emirates.com​។
*​តម្លៃបន្ថែម​នឹង​ត្រូវ​បាន​ទូទាត់ ប្រសិនបើ តម្លៃ​សំបុត្រ​ប្រភេទ​ខុស​គ្នា​។
**​ថ្លៃ​សេវា​ចំពោះ​ការ​ខកខាន​ប្រើប្រាស់​ជើងហោះហើរ (No-show) នៅ​តែ​រក្សា​ដដែល​។

អំពី EMIRATES កម្ពុជា
ក្រុមហ៊ុន​អាកាសចរណ៍ Emirates មាន​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​ឌូ​បៃ​និង​ទីក្រុង​ភ្នំពេញ ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​បី​ថ្នាក់ និង​ជើងហោះហើរ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍រ​វាង​ទីក្រុង​ឌូ​បៃ និង​ខេត្តសៀមរាប ឆ្លងកាត់​ទីក្រុង​បាងកក​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​ពីរ​ថ្នាក់​។ អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពី​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​អាកាសចរណ៍ ដែល​ឈ្នះ​ពានរង្វាន់ និង​ផលិតផល​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Emirates បទ​ពិសោធន៍​នៅ​លើ​អាកាស និង​នៅ​លើ​ដី​ពី​គ្រប់​ថ្នាក់​សម្ព័ន្ធ ជាមួយនឹង​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​តាម​តំបន់ និង​ភេសជ្ជៈ​ឥត​គិតថ្លៃ ព្រមទាំង​ប្រព័ន្ធ​កម្មវិធី​កម្សាន្ត​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជាង ៦៥០០ ប៉ុស្តិ៍ ការ​កម្សាន្ត​តាម​តម្រូវការ​ជាង ៤០ ភាសា រួម​ទាំង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ និង​បណ្ណាល័យ​តន្ត្រី​ដ៏​ច្រើន​សំបូរ​បែប ជាមួយ ហ្គេ​ម សៀវភៅ​សំឡេង និង​ផត​ខាស់ ​៕ អត្ថបទសហការ