រាជធានីភ្នំពេញ៖ ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២៦ (CNCC 2026) បានបើកជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា នៅរាជធានីភ្នំពេញ ដោយផ្តល់នូវវេទិកាសម្រាប់សិក្ខាកាម ក្នុងការបង្ហាញចំណេះដឹង ជំនាញ និងសមត្ថភាពដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យសន្តិសុខសាយប័រ ។ ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor) ក្រុមហ៊ុន Metfone បានចូលរួមចំណែកក្នុងការភ្ជាប់ធនធានរបស់ក្រុមហ៊ុន ជាមួយនឹងគំនិតផ្តួចផ្តើមនានា ក្នុងគោលបំណងអភិវឌ្ឍជំនាញ និងធនធានមនុស្សផ្នែកសន្តិសុខ សាយប័រនៅកម្ពុជា ។

ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅសណ្ឋាគារ Oakwood Premier Phnom Penh ចំពេលដែលតម្រូវការការពារទិន្នន័យ សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសន្តិសុខព័ត៌មានមានការកើនឡើង ក្នុងបរិបទនៃការផ្លាស់ប្តូរ ឌីជីថលនៅក្នុងប្រទេស ។

មុនឈានដល់ជុំថ្នាក់ជាតិ កម្មវិធីប្រកួតប្រជែងតាមអនឡាញ Cyber Arena 2026 ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៧ ខែមិថុនា បានទាក់ទាញក្រុមចូលរួមចំនួន ១៥៧ក្រុម និងបេក្ខជនចំនួន ៥៤៧នាក់ មកពីស្ថាប័នរដ្ឋ អង្គការឯកជន និងគ្រឹះស្ថានសិក្សា ។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ រយៈពេល ៨ម៉ោង គណៈកម្មការរៀបចំបានជ្រើសរើសក្រុមឆ្នើម ៣ក្រុមដំបូង ក្រុមឆ្នើមចំនួន ៣០ក្រុម និងក្រុមបម្រុងចំនួន ១០ក្រុម ដោយក្រុមឆ្នើម ៣ក្រុមដំបូង និងក្រុមឆ្នើម ៣០ក្រុម ត្រូវបានឡើងទៅប្រកួតប្រជែង ក្នុងវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិនៅខែសីហា ។

នៅក្នុងពិធីបើក តំណាងក្រុមហ៊ុន Metfone បានគូសបញ្ជាក់ថា ខណៈពេលដែលបច្ចេកវិទ្យាឌីជីថលបន្តអភិវឌ្ឍយ៉ាងរហ័ស តម្រូវការការពារទិន្នន័យ សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសន្តិសុខព័ត៌មាន កាន់តែមានសារៈសំខាន់ខ្លាំងឡើង ។ យោងតាមតំណាងក្រុមហ៊ុន ការកសាងសមត្ថភាពសន្តិសុខសាយប័រ ទាមទារនូវវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលដោះស្រាយទាំងផ្នែកបច្ចេកវិទ្យា និងធនធានមនុស្ស ដោយធនធានមនុស្សដែលមានជំនាញ ចំណេះដឹង និងសមត្ថភាពបត់បែន ដើរតួនាទីយ៉ាងសំខាន់បំផុត ។

ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតពេជ្រ ក្រុមហ៊ុន Metfone បានគាំទ្រកម្មវិធី CNCC 2026 ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគំនិតផ្តួចផ្តើម ដែលពង្រឹងសមត្ថភាពសន្តិសុខសាយប័រ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះនៅកម្ពុជា ។
តំណាងក្រុមហ៊ុន Metfone ក៏បានរំលេចផងដែរអំពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមានសមត្ថកិច្ច អាជីវកម្ម គ្រឹះស្ថានសិក្សា អ្នកជំនាញ និងជំនាន់ក្រោយ ក្នុងការអភិវឌ្ឍសមត្ថភាពសន្តិសុខសាយប័រ ។ ការប្រកួតប្រជែងលក្ខណៈអាជីពដូចជា CNCC មិនត្រឹមតែផ្តល់ឱកាសឱ្យយុវជន សាកល្បងសមត្ថភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍជំនាញ និងការត្រៀមខ្លួនកាន់តែប្រសើរដើម្បីដោះស្រាយបញ្ហាប្រឈម សន្តិសុខសាយប័រក្នុងពិភពជាក់ស្តែង ។

ការរៀបចំកម្មវិធី CNCC 2026 បង្កើតបានជាវេទិកាមួយ សម្រាប់ភ្ជាប់សហគមន៍បច្ចេកវិទ្យា ជាមួយស្ថាប័នរដ្ឋ អង្គការ និងអ្នកមានទេពកោសល្យបច្ចេកវិទ្យាវ័យក្មេង ។ តាមរយៈការប្រកួតប្រជែង និងសកម្មភាពបង្កើតបណ្តាញទំនាក់ទំនង បេក្ខជនចូលរួមមានឱកាសសាកល្បងចំណេះដឹង ពង្រឹងជំនាញ និងទទួលបានការយល់ដឹងពីតម្រូវការជាក់ស្តែង នៃវិស័យសន្តិសុខសាយប័រ ។

ការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យា រួមទាំង Metfone ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិត Diamond បានចូលរួមចំណែកបន្ថែមធនធានដល់សកម្មភាពដែលលើកកម្ពស់ ការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍ អ្នកមានទេពកោសល្យបច្ចេកវិទ្យាវ័យក្មេងផ្នែកសន្តិសុខសាយប័រ ។ តាមរយៈការប្រកួតប្រជែងនេះ បេក្ខជនទទួលបានឱកាសបន្ថែមទៀតក្នុងការពង្រឹងសមត្ថភាពអាជីព ទទួលបានបទពិសោធន៍ជាក់ស្តែង និងត្រៀមខ្លួនជាជំហានៗសម្រាប់តម្រូវការ កាន់តែខ្ពស់នៃបរិស្ថានឌីជីថល ។
កម្មវិធី CNCC 2026 រួមចំណែកក្នុងការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យស្វែងយល់ និងចាប់យកអាជីពក្នុងវិស័យសន្តិសុខសាយប័រ ដែលជាផ្នែកមួយគាំទ្រដល់ការអភិវឌ្ឍកម្លាំង ពលកម្មជំនាញសម្រាប់ការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ