ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វើក បន្ត​ជំរុញ​វិស័យ​កីឡាបាល់ទះ​កម្ពុជា ក្នុង​បេសកកម្ម​ការពារ​តំណែង​ជើងឯក «​ពានរង្វាន់​សម្តេច​ធិ​បតី រដូវ​កាល​ទី ​២»

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា ខណៈ​ព្រឹត្តិការណ៍​កីឡាបាល់ទះ​អន្តរជាតិ «​ពានរង្វាន់​សម្តេច​ធិ​បតី រដូវ​កាល​ទី​ ២» នឹង​ចាប់ផ្តើម​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១៩ ខែសីហា ឆ្នាំ​ ២០២៦ ខាង​មុខ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​នាំ​មក​នូវ​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ខ្លាំង​ៗ​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួម​មាន វៀតណាម ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី​ ។

សន្និសីទ​សារព័ត៌មាន​ស្ដី​ពី ព្រឹត្តិការណ៍ «​ពានរង្វាន់​សម្តេច​ធិ​បតី រដូវ​កាល​ទី​ ២» ត្រូវ​បាន​រៀបចំ​ឡើង នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​មល ក្រោម​អធិបតីភាព លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ព្រមទាំង​លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង វី​រៈ នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដោយ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​យ៉ាង​មោះមុត​ក្នុង​ការ​គាំទ្រ និង​ចូលរួម​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន និង​ទទួល​បាន​ជោគជ័យ​ ។

សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ រដូវ​កាល​ទី​២​នេះ គឺជា​បេសកកម្ម​ដ៏​សំខាន់​ក្នុង​ការ​បន្ត​ការពារ​តំណែង​ជើងឯក បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​គ្រង​ជើងឯក​ក្នុង​រដូវ​កាល​ទី ​១ ខណៈ​ការ​ប្រកួតប្រជែង​ជាមួយ​ក្រុម​ខ្លាំង​ៗ​មក​ពី​តំបន់​អាស៊ាន នឹង​ក្លាយជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​កីឡាករ​កម្ពុជា​ក្នុង​ការ​វាស់​ស្ទង់​សមត្ថភាព ពង្រឹង​បទ​ពិសោធន៍​ប្រកួត ស្វែង​យល់​ពី​បច្ចេកទេស​ថ្មី​ៗ និង​បង្ហាញ​កាន់តែ​ច្បាស់​ពី​សមត្ថភាព និង​ការ​រីក​ចម្រើន​របស់​វិស័យ​បាល់ទះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ​។

ជាមួយ​គ្នា​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បន្ត​ឈរ​ជា​ដៃគូ​គាំទ្រ​ដ៏​សកម្ម​របស់​វិស័យ​បាល់ទះ​កម្ពុជា ដោយ​បាន​ចូលរួម​គាំទ្រ​តាំងពី​រដូវ​កាល​ទី​១ និង​បន្ត​រហូត​មក​ដល់​រដូវ​កាល​ទី​២​។ ការ​គាំទ្រ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​រួមចំណែក​របស់ វើក ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡា​ជាតិ ជំរុញ​ស្មារតី​តស៊ូ និង​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​កម្ពុជា​ឱ្យ​បន្ត​ខិតខំ​ហ្វឹកហាត់ ពង្រឹងសមត្ថភាព និង​ឆ្ពោះទៅ​រក​សមិទ្ធផល​ថ្មី​ៗ​ជូន​ជាតិ ​។ វើក ជួយ​វិស័យ​កីឡាបាល់ទះ​កម្ពុជា​ខ្លាំង​ជាងគេ​ ! ៕ អត្ថបទសហការ