ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«១ លាន​ក្តី​ស្រឡាញ់​» នាំ​យក​នូវ​ពន្លឺ​សូ​ឡា ១​លាន​វ៉ា​ត និង​ដើមឈើ​លើ​ផ្ទៃដី​ទំហំ ១​លាន​ម៉ែត្រការ៉េជូន​ដល់​ សាលា​បឋម​សិក្សា​-​ព្រៃ​សរ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ដើម្បី​កែ​លម្អ​បរិយាកាស​ជុំវិញ​សាលារៀន​ឱ្យ​កាន់តែ​មាន​សោភ័ណ​ភាព លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង វី​រៈ នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ពន្លឺ​សូ​ឡា ១​លាន​វ៉ា​ត និង​ដើមឈើ​លើ​ផ្ទៃដី​ទំហំ ១​លាន​ម៉ែត្រការ៉េ ដោយ​ផ្ទាល់ ដើម្បី​ធានា​បាន​នូវ​កន្លែង​សិក្សា​ដែល​ស្អាត មាន​ធម្មជាតិ​បៃតង ផ្តល់​នូវ​សុវត្ថិភាព និង​ផាសុកភាព​ដល់​កុមារ ​។

អត្ថន័យ​របស់​គម្រោង «១ លាន​ក្តី​ស្រឡាញ់​» របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រៀប​ដូច​ជា​សកម្មភាព​តូច​ៗ​ផ្តុំ​គ្នា​បង្កើត​បានជា​ពន្លឺ​យ៉ាង​ភ្លឺស្វាង សម្រាប់​អនាគត​កុមារ​គ្រប់​រូប​។ តួយ៉ាង ដូច​ជា​ការ​ឧបត្ថម្ភ​នូវ​បង្គោល​ភ្លើង​សូ​ឡា​ថាមពល ១​លាន​វ៉ា​ត​សម្រាប់​បំភ្លឺ​សុវត្ថិភាព និង​កូន​ឈើ​បៃតង​លើ​ផ្ទៃដី​ទំហំ ១​លាន​ម៉េ​ត្រ​កា​រ៉េ និង​ធុងសំរាម​ជូន​សាលារៀន ដែល​នឹង​បណ្តុះ​ស្មារតី​ស្រឡាញ់​អនាម័យ និង​បរិស្ថាន​ស្អាត ដល់​កុមារ​ចាប់តាំងពី​វ័យក្មេង ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ជឿជាក់​ថា ការ​ផ្តល់​បរិយាកាស​សិក្សា​ល្អ​ដល់​កុមារ គឺជា​ក្តី​ស្រឡាញ់​ដ៏​មាន​ន័យ និង​ជា​ស្ពាន​ចម្លង​ពួក​គេ​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ​ក្នុង​សង្គម​។ កាលពីដើម​ឆ្នាំ​២០២៦ ក្រុមហ៊ុន​បាន​ឧបត្ថម្ភ​ដល់​សាលា​បឋម​សិក្សា​ព្រៃ​ស រួម​ទាំង​កសាង​សង់​អគារសិក្សា​ចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ ព្រមទាំង​របង​សាលា ដោយ​ចំណាយ​ថវិកា​សរុប​ជាង ៤០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ក្រៅពី​ទីតាំង​នេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ក្រុមហ៊ុនមេ ជីប ម៉ុង ក៏​បាន​ឧបត្ថម្ភ​សាងសង់​អគារសិក្សា​ចំនួន ៥ ទីតាំង ផ្សេង​ទៀត ដែល​ស្ថិត​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​បាន​ចំណាយ​ថវិកា​ជាង ១ លាន​ដុល្លារ ដើម្បី​សាងសង់​អគារសិក្សា ​៕ អត្ថបទសហការ