ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់ បន្ត​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ តាម​រយៈ​ព្រឹត្តិការណ៍ «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​» ឆ្នាំ​ទី ​១២

2 ថ្ងៃ មុន

ខេត្តសៀមរាប​ ៖ វី​តា​ល់ បន្ត​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង អស់​រយៈពេល ៦​ឆ្នាំ​ជាប់​ៗ​គ្នា ក្នុង​ការ​ចូលរួម​លើកកម្ពស់​សុខភាព​កុមារ និង​ការ​ថែរក្សា​បរិស្ថាន តាម​រយៈ​ការ​បន្ត​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ និង​សមាជិក​គណៈកម្មការ​រៀបចំ ព្រឹត្តិការណ៍ «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​» ឆ្នាំ​ទី ​១២ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី ​១៦ ខែសីហា ឆ្នាំ​ ២០២៦ ដោយ​មាន​កិច្ចសហការ​រវាង​រដ្ឋបាល​ខេត្តសៀមរាប មន្ទីរពេទ្យ​កុមារ​អង្គរ គណៈកម្មការ​ជិះ​កង់​ដើម្បី​កុមារ កម្ពុជា និង​ក្រុមហ៊ុន វ័ន ម៉​រ គ្រុប (​វី​តា​ល់​) ​។

ព្រឹត្តិការណ៍​ជិះ​កង់​សប្បុរស​ធ​ម៍ ដ៏​ធំ​ប្រចាំ ខេត្តសៀមរាប ទទួល​បានការ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​សប្បុរសជន និង​មហាជន អ្នក​ចូល​ចិត្ត​កីឡា​ជិះ​កង់ ពី​គ្រប់​ទិស​ទី បាន​រួម​គ្នា​ក្នុង​ស្មារតី​តែ​មួយ ប្រកបដោយ​ក្តី​មេត្តាករុណា ចូលរួម​ជិះ​កង់ និង​បរិច្ចាគ​វិភាគទាន​ជួយ​ទៅ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្តសៀមរាប​ ។ ក្នុង​នោះ វី​តា​ល់ បាន​បន្ត​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​សង្គម ក្នុង​នាម​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ និង​ជា​សមាជិក​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ ដោយ​បាន​ចូលរួម​គាំទ្រ​ទាំង​ថវិកា កម្លាំង​ប្រាជ្ញា​ស្មារតី ចូលរួម​ចំណែក​រៀបចំ​ព្រឹត្តិការណ៍ និង​ផ្សព្វផ្សាយ​យ៉ាង​សកម្ម ដើម្បី​ធានា​ឱ្យ​ព្រឹត្តិការណ៍​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ និង​បន្ត​គាំទ្រ​ដល់ បេសកកម្ម​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ការ​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​របស់​កុមារ​កម្ពុជា ​។

លោក មាស ថុ​ង ប្រធាន​ជាន់ខ្ពស់​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន វ័ន ម៉​រ គ្រុប (​វី​តា​ល់​) បាន​មាន​ប្រសាសន៍​ថា វី​តា​ល់ គឺជា​ផលិតផល​ខ្មែរ​ដែល​ស្ថិត​ក្រោម ក្រុមហ៊ុន វ័ន ម៉​រ គ្រុប រួម​ជាមួយ​ផលិតផល មី​ជាតិ​, គ្រឿងទេស វ័ន ម៉​រ​, អាហារ​សម្រន់ ចិ​ប ចុ​ប និង​វី​តា​ល់​ប៊េ​ប៊ី ដែល​ត្រូវ​បាន​បង្កើត និង​គ្រប់គ្រង​ដោយ​សហគ្រិន​ខ្មែរ​ ។ វី​តា​ល់ ពិតជា​មោទនភាព​ជា​ផលិតផល​ខ្មែរ ដែល​ជា​និច្ចកាល​បាន​រួមចំណែក​ជា​ដៃគូ​សហការ​រៀបចំ និង​ឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិការណ៍ «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​» នេះ​ចំនួន ៦​ឆ្នាំ​ជាប់​គ្នា​រួច​មក​ហើយ​។ គោលបំណង​ចម្បង ដែល​ជម្រុញ​ឱ្យ វី​តា​ល់ បន្ត​ការ​ចូលរួម​សហការ និង​ឧបត្ថម្ភ មក​ដល់​ព្រឹត្តិការណ៍​ឆ្នាំ​ទី​១២​នេះ គឺ​ក្រោម​បុព្វ​ហេតុតែ​មួយ​គត់​នោះ​គឺ “​កុមារ​កម្ពុជា​” ព្រោះ​វី​តា​ល់​ជឿជាក់​ថា​វិភាគទាន​ដែល​យើង​បាន​ចូលរួម​តាម​រយៈ​ការ​ឧបត្ថម្ភ​នេះ គឺ​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ប្រតិបត្តិការ​មន្ទីរពេទ្យ ក្នុង​ការ​បន្ត​និរន្ត​ភាព​នៃ​ការ​សង្គ្រោះ​ព្យាបាល ផ្ដល់​ភាព​កក់ក្ដៅ និង​ក្ដី​សង្ឃឹម​ដល់​កុមារ ក៏​ដូច​ជា​អាណាព្យាបាល​ទាំងអស់​ប្រកបដោយ​ស្នាមញញឹម និង​ក្ដី​សង្ឃឹម ​។

លោក​បាន​បន្ត​ថា ភាព​ជោគជ័យ​នៃ​ព្រឹត្តិការណ៍ «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​» គឺ​អាច​កើតឡើង​បាន ក៏​ដោយ​មានការ​គាំទ្រ ពី​សំណាក់​ដៃគូ​អាជីវកម្ម និង​អតិថិជន ដែល​និយម​ប្រើប្រាស់​វី​តា​ល់ តាម​រយៈ “​មូលនិធិ ​២៥​រៀល​” គឺ​មាន​ន័យ​ថា អតិថិជន បាន​បរិច្ចាគ​ប្រាក់​២៥​រៀល ជូន​មូលនិធិ រាល់​ការ​ពិសា​ទឹក​វី​តា​ល់ ១​ដប​។ វី​តា​ល់​បាន​ប្រើប្រាស់​មូលធន​នេះ​ជា​លទ្ធភាព​មក​ឧបត្ថម្ភ បានជា​ឧត្តម​ប្រយោជន៍​ដល់​ការ​ទ្រទ្រង់​ដល់​ដំណើរការ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ​។

រយៈពេល​ជាង ១៦​ឆ្នាំ​កន្លង​មក វី​តា​ល់​បាន​បន្ត​អនុវត្ត​បេសកកម្ម «​ផ្តល់​ជូន​នូវ​ទឹក​ពិសា​គុណភាព​ខ្ពស់ សម្រាប់​ជីវិត​មនុស្ស និង​សង្គម​» ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ផលិតផល​ឥត​ឈប់​ឈរ ស្រប​តាម​តម្រូវការ និង​ស្តង់ដា​របស់​អ្នក​ប្រើប្រាស់​។ ការ​ចូលរួម​ចំណែក​ជាមួយ​សង្គម គឺ​ដើរ​ទន្ទឹម​គ្នា ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​វី​តា​ល់​ក្នុង​ការ​ផ្តល់​ជូន​នូវ​ទឹក​ពិសា​ដែល​មានគុណ​ភាព និង​សុវត្ថិភាព ស្រប​ពេល​ថ្មី​ៗ​នេះ​ដែល វី​តា​ល់​ជា​ទឹក​ពិសា​ខ្មែរ​ដំបូង​គេ​បង្អស់ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្ថាប័ន NSF នៅ​សហរដ្ឋ​អាម៉េរិក និង​សហភាព​អឺរ៉ុប ​។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន វ័ន ម៉​រ គ្រុប ក៏​បាន​បន្ត​ពង្រីក​ផលិតផល​ថ្មី​ៗ ដែល​ផលិត​ឡើង និង​វេច​ខ្ចប់​ក្នុង​ប្រទេស រួម​មាន មី​ជាតិ​, គ្រឿងទេស វ័ន ម៉​រ​, អាហារ​សម្រន់ ចិ​ប ចុ​ប និង​ទឹក​វី​តា​ល់ ប៊េ​ប៊ី ចំណុះ ១​លី​ត្រ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ឆុង​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក និង​កុមារ​ ។ ការ​ដាក់​ចេញ​នូវ​ផលិតផល​ថ្មី​ៗ​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ការ​បន្ត​វិនិយោគ​របស់ ក្រុមហ៊ុន វ័ន ម៉​រ គ្រុប លើ​ការ​អភិវឌ្ឍ​ផលិតផល​ខ្មែរ ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព និង​សុវត្ថិភាព​ផលិតផល ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​របៀប​រស់នៅ​របស់​អ្នក​ប្រើប្រាស់ ព្រមទាំង​រួមចំណែក​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​ផលិតផល​ក្នុងស្រុក និង​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍ «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​» ឆ្នាំ​ទី ​១២ នេះ​មិន​ត្រឹមតែ​ជួយ​ស្វែងរក​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​តែ​ម្យ៉ាង​ទេ តែ​ព្រឹត្តិការណ៍​នេះ​ក៏​បាន​ជួយ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ខេត្តសៀមរាប​ផង​ដែល​ ។ វី​តា​ល់ ក្នុង​នាម​ជា​ផលិតផល​ជាតិ និង​ស្មារតី​ខ្មែរ​តែ​មួយ ក៏​សូម​អំពាវនាវ​ដល់ វិស័យ​ឯកជន សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស បន្ត​ចូលរួម​គាំទ្រ​ជ្រុម​ជ្រែង ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ តាម​រយៈ​ការ​បរិច្ចាគ​វិភាគទាន​ដើម្បី​ចូលរួម​បន្ត​និរន្តរភាព​នៃ​ការ​សង្គ្រោះ​ព្យាបាល ផ្តល់​ភាព​កក់ក្តៅ និង​ក្តី​សង្ឃឹម​ដល់​កុមារ ក៏​ដូច​ជា​ក្រុម​គ្រួសារ​អាណាព្យាបាល​ទាំងអស់​ប្រកបដោយ​ស្នាមញញឹម និង​ភាតរភាព ​។ «​វី​តា​ល់​មោទនភាព ផលិតផល​ជាតិ​» ៕ អត្ថបទសហការ