ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិក្ខាកាម ២៦០​នាក់ ​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ពិសេស ​សម្រាប់​បុគ្គល​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស នៃ​សហគ្រាស គ្រឹះស្ថាន សម្រាប់​ឆ្នាំ​២០២៥

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សិក្ខាកាម​ចំនួន ២៦០​នាក់​មក​ពី​បណ្តា​សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែល​ស្ថិត​ក្រោម​ដែន​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ពិសេស ដោយ​ឥត​គិតថ្លៃ​សម្រាប់​បុគ្គល​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស…

រាជធានី​ភ្នំពេញ​ ៖ សិក្ខាកាម​ចំនួន ២៦០​នាក់​មក​ពី​បណ្តា​សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែល​ស្ថិត​ក្រោម​ដែន​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ពិសេស ដោយ​ឥត​គិតថ្លៃ​សម្រាប់​បុគ្គល​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស នៃ​សហគ្រាស គ្រឹះស្ថាន សម្រាប់​ឆ្នាំ​២០២៥ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ល្ងាច​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៥ នៅ​ទី​ស្តី​ក្រសួង​ ។

អ្នកស្រី វុ​ទ្ធី សៅ​នី ប្រធាន​ផ្នែក​ធនធានមនុស្ស​ នៃ​រោងចក្រ​ហា​វេស​ស្ព្រេ​ដ​ផេ​ភើរ បាន​បង្ហាញ​ការ​សប្បាយចិត្ត ដែល​ក្រសួង​ការងារ​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​ពិសេស​ ប្រកបដោយ​គុណ​តម្លៃ និង​អត្ថប្រយោជន៍​ច្រើន សម្រាប់​បុគ្គល​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស​ នៃ​សហគ្រាស គ្រឹះស្ថាន ​។ អ្នកស្រី​បន្ត​ថា ចំណេះដឹង​ដែល​ទទួល​បាន​ពី​វគ្គ​នេះ នឹង​ផ្តល់​បង្ក​ភាព​ងាយស្រួល ​ក្នុង​ការ​ដោះស្រាយ​វិវាទ ជាមួយ​សហជីព​ដោយ​អនុលោម ​តាម​ច្បាប់​ដែល​បាន​កំណត់​ ។

ចំណែក លោក សំ សច្ចារ អ្នកគ្រប់គ្រង​ទូទៅ ​នៃ​រោងចក្រ​ស៊ី​ន​សុង​បូ​ផែ​ក​ខឺ​ជី​ង បានឱ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​សហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បី​ដឹង​ពី​សិទ្ធិ និង​ករណីយកិច្ច​ទាំង​និយោជក់​និង​និយោជិត ក៏​ដូច​ជា​លក្ខខណ្ឌ​តម្រូវ​អនុលោម​តាម​ច្បាប់ ទាក់ទង​ការ​ផ្តល់​អត្ថប្រយោជន៍​នានា​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់ ​។ ទន្ទឹម​នេះ លោក​ក៏​បានសំណូមពរ ​ឱ្យ​មានការ​បន្ត​បើក​វគ្គ​ពិសេស​នេះ បន្ថែម​ទៀត ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត ដោយ​ប្រើ​ពេលវេលា​ឱ្យ​បាន ​វែង​ជាង​ពេល​នេះ​ ។

សូម​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែកញ្ញា ដល់​ថ្ងៃ​សៅរ៍​ទី​៤ ខែតុលា (​វេន សៅរ៍​អាទិត្យ​) មាន​រយៈពេល​៥​ថ្ងៃ ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប ២៦០​នាក់ ស្រី ១២៨​នាក់ ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព និង​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​នុ​វត្តបទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ ក្នុង​វិស័យ​ការងារ និង​សន្តិសុខ​សង្គម ដល់​ប្រធាន​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស នៅ​តាម​សហគ្រាស គ្រឹះស្ថាន ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ សំដៅ​លើកកម្ពស់​អនុលោម​ភាព​ នៃ​ការ​អនុវត្ត​ច្បាប់​ការងារ សុខដុម​នី​យ​កម្ម​ នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ផលិតភាព​ការងារ នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ ៕ អត្ថបទសហការ