ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​ប្រឡង​ចម្រៀង​រ៉េ​ប CAMBO RAPPER ម្ចាស់​ជ័យ​លា​ភី​ទឹកប្រាក់ ១០០​ លាន​រៀល ឧបត្ថម្ភ​ផា​ច់​មុខ​ដោយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រៀបចំ​ដោយ​ផលិតកម្ម ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា និងចាក់​បញ្ចាំង​នៅ CTN

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន​ធំ​ពីរ​នៅ​កម្ពុជា បាន​ចាប់ដៃ​គ្នា​បង្កើត​កម្មវិធី​ដ៏​អស្ចារ្យ​មួយ «CAMBO RAPPER» ដែល​ជា​កម្មវិធី​ប្រឡង​ចម្រៀង​រ៉េ​ប​ដ៏​ធំ​ប្រចាំឆ្នាំ ឧបត្ថម្ភ​ផា​ច់​មុខ​ដោយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស…

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន​ធំ​ពីរ​នៅ​កម្ពុជា បាន​ចាប់ដៃ​គ្នា​បង្កើត​កម្មវិធី​ដ៏​អស្ចារ្យ​មួយ «CAMBO RAPPER» ដែល​ជា​កម្មវិធី​ប្រឡង​ចម្រៀង​រ៉េ​ប​ដ៏​ធំ​ប្រចាំឆ្នាំ ឧបត្ថម្ភ​ផា​ច់​មុខ​ដោយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​រៀបចំ​ដោយ​ផលិតកម្ម ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា នឹង​ធ្វើការ​ចាក់​បញ្ចាំង​លើ​ស្ថានីយ៍ទូរទស្សន៍ CTN ចាប់ពី​ខែកញ្ញា ឆ្នាំ​ ២០២៥ នេះ​តទៅ ​។

អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ថ្លែង​ថា ​៖ «ខ្មែរ ប៊ែ​វើ​រី​ជី​ស បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ បាន​ចូលរួម​ជ្រោមជ្រែង​យ៉ាង​សកម្ម​ក្នុង​វិស័យ​ជា​ច្រើន គ្រប់​ទម្រង់ មិន​ថា​ជា​វិស័យ កីឡា គុន​ខ្មែរ បាល់ទះ បាល់ទាត់ វិស័យ​ម្ហូបអាហារ ព្រមទាំង​វិស័យ​សិល្បៈ ​។ យើង​នឹង​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​នេះ ឱ្យ​មានការ​លេចធ្លោ​ទាំង​ក្នុងស្រុក និង អន្តរជាតិ​» ។​

អ្នកឧកញ៉ា លាង ម៉េ​ង ក៏​បាន​បន្ថែម​ទៀត​ថា ​៖ «​យើង​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ ក្នុង​ការ​សម្រួត​វិស័យ​រ៉េ​ប​ឱ្យ​កាន់តែ​ខ្លាំង​នៅ​កម្ពុជា ដែល​នឹង​ផ្តល់​ឱកាស​ធំ​ៗ​បី​គឺ ១). ឱកាស​ផលិត​ចម្រៀង​ក្រោម​ផលិតកម្ម​ធំ​មួយ​នៅ​កម្ពុជា ហ្គា​ឡាក់​ស៊ី​ណា​វ៉ា​ត្រា ២). ឱកាស​ឡើង​ឆាក​តន្ត្រី​ទេសចរណ៍​ទូ​ទាំង​ប្រទេស របស់​ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស ៣). ឱកាស​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​គ្រឹះ​រឹង​មាំ និង​យូរអង្វែង ដែល​នឹង​ផ្តល់​នូវ​វេទិកា ឬ​ព្រឹត្តិការណ៍​ធំ​ៗ ដើម្បី​បញ្ចេញ និង​អភិវឌ្ឍ​សមត្ថភាព​ជា​ហូ​ហែ​នា​ពេល​អនាគត» ​។​

លោក​ជំទាវ​ឧកញ៉ា ឡេ​ង បញ្ចពណ៌ តំណាង​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន​ហ្គា​ឡាក់​ស៊ី ណា​វា​ត្រា គ្រុប មាន​ប្រសាសន៍​ថា​ ៖ «​តាង​នាម​ឱ្យ​ផលិតកម្ម ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ស្ថានីយ៍ទូរទស្សន៍ CTN ដែល​ផ្តល់​កិច្ចសហការ​ក្នុង​ការ​រៀបចំ​កម្មវិធី​ដ៏​ពិសេស​នេះ ​។ ផលិតកម្ម ហ្គា​ឡាក់​ស៊ី​ណា​វ៉ា​ត្រា តែងតែបាន​ជំរុញ និង​ព្យាយាម​ប្រមូលផ្តុំ​តារាចម្រៀង​រ៉េ​ប​ដែល​មាន​សមត្ថភាព​និង​ព្រមទាំង​បាន​ជំរុញ​ដុសខាត់​សមត្ថភាព​ប្អូន​ៗ​ជំនាន់​ក្រោយ​ជា​ច្រើន​រូប​ក្នុង​វិស័យ​ចម្រៀង​រ៉េ​ប​នេះ ​។ ផលិតកម្ម ហ្គា​ឡាក់​ស៊ី​ណា​វ៉ា​ត្រា ហ្គា​ឡាក់​ស៊ី​ណា​វ៉ា​ត្រា មាន​ម​ហិ​ច្ឆិ​តា​ខ្ពស់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ និង​ពង្រឹង​វិស័យ​រ៉េ​ប​នេះ​ឱ្យ​កាន់តែ​ឈាន​ឆ្ពោះទៅ​មុខជា​លំដាប់​»​ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ​ឧកញ៉ា ឡេ​ង បញ្ចពណ៌ បន្ថែម​ទៀត​ថា ​៖ «​ត្បិត​ថា កម្ពុជា បាន​បោះ​ជំហាន​ក្រោយ​គេ​នៅ​លើ​ឆាក​អន្តរជាតិ​ពិតមែន តែ​តារា​រ៉េ​ប​កម្ពុជា​មាន​ភាព​លេចធ្លោ និង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​សម្បើម​ពី​មហាជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ។ តារាចម្រៀង​រ៉េ​ប​ដែល​មាន​សមត្ថភាព ត្រូវ​ចេះ​ទាំង​ការ​និពន្ធ​ទំនុកច្រៀង និពន្ធ​បទ​ភ្លេង និង​ជា​ពិសេស​មាន​ទឹកដម​សម្លេង​អាច​ច្រៀង​រ៉េ​ប ទៅ​តាម​ស្ទា​យ​របស់​ខ្លួន ខុស​ប្លែក​ពី​គេ​ទៀត​ផង» ​។​

កម្មវិធី «CAMBO RAPPER» នឹង​កាន់តែ​ពិសេស ហើយ​ប្លែក​ពី​កម្មវិធី​ប្រឡង​ចម្រៀង​ដទៃ​ទៀត ជាមួយ​វត្តមាន Coach និង​វត្តមាន​គណៈកម្មការ​ពិសេស​ៗ​នៅ​ក្នុង​កម្មវិធី ដោយ​មិន​បញ្ចេញ​មុខ (Secret Coach) ជាដើម​ ។ កាន់តែ​ពិសេស​ទៀត​នោះ កម្មវិធី​មាន​ប្រភេទ Theme និង​នីតិវិធី​ជ្រើសរើស​ក្នុង​វគ្គ​នីមួយ​ៗ ដែល​មាន​លក្ខណៈ​ថ្មី មិន​ដែល​មាន​ពី​មុន​មក និង​ប្រកបដោយ​ភាព​រំភើប ញាប់​ញ័រ ភ្ញាក់ផ្អើល និង​មិន​អាច​ទាយ​ដឹង​មុន​បាន នៅ​គ្រប់​ៗ​វគ្គ មាន​ភាព​ពិសេស​ទាំង​ការ​ប្រកួតប្រជែង​សង្គ្រាម​ចង្វាក់ភ្លេង ពាក្យ​ពេ​ជន៍ កាយវិការ និង​ទឹកដម​នៃ​ការ Rap ពី​សំណាក់​បេក្ខជន​គ្រប់​ៗ​រូប និង​អាច​បង្កើត​នូវ​ចំណី​អារម្មណ៍​ថ្មី​សម្រាប់​ទស្សនិកជន​ទូ​ទាំង​ប្រទេស កម្ពុជា ​។

សូម​ជម្រាប​ជូន​ថា ការ​ប្រកួត​នឹង​មានការ​ជ្រើសរើស​បេក្ខជន​បេ​ក្ខ​នារី​ជា​ច្រើន​រូប​ដើម្បី​ប្រកួត ប្រជែង​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល ១៦ ស​ប្តា​ហ៍ ដែល​តម្រូវ​ឲ្យ​បេក្ខជន បេ​ក្ខ​នារី​ចូលរួម​ប្រកួត​ដើម្បី​ដណ្ដើម​ជ័យ​លា​ភី និង​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ ១០០​លាន​រៀល​និង​នាឡិកា​ពេជ្រ​តំណាង​ឱ្យ​ពានរង្វាន់​ ។ ក្រៅពី​ប្រាក់​រង្វាន់​ធំ កម្មវិធី​ក៏​ផ្តល់​ជូន​បេក្ខជន​ម្ចាស់​ជ័យ​លា​ភី នូវ​ឱកាស​ក្លាយទៅជា​តារាចម្រៀង​កុងត្រា​នៅ​ក្នុង​ផលិតកម្ម ហ្គា​ឡាក់​ស៊ី​ណា​វ៉ា​ត្រា និង​មានឱកាស​សហការ រៀន​បន្ថែម​ជាមួយ​រៀមច្បង​ល្បី​ៗ​និង​មាន​ទេព​កោសល្យ​របស់​ផលិតកម្ម​ផង​ដែរ​ ។ គាំទ្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស គាំទ្រ​ផលិតផល​ក្នុងស្រុក លើកកម្ពស់​វិស័យ​សិល្បៈ​នៅ​កម្ពុជា​ ៕ អត្ថបទសហការ