ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្មា​ត​ហ្វូ​ន​លេង​ហ្គេ​ម​បំពាក់​ឈី​ប​ខ្លាំង ​5G ​មាន​ស្ទា​យ​ទាក់ទាញ​បំផុត ក្នុង​កម្រិត​តម្លៃ​ខ្ទង់ 300 ដុល្លារ !

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន TECNO Mobile នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន TECNO Mobile នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ បាន​ប្រកាស​ចេញ​នូវ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី TECNO POVA 7 Ultra 5G នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ហើយ នៅ ​T.Y Media E-Sports Center ក្រោម​វត្តមាន​អាយ​ដល​ក្នុង​វិស័យ​ហ្គេ​ម ដូច​ជា ក្រុម MLBB Profesional Players “CFU Gaming” ដែល​ជា​ជើងឯក ​MPL KH រដូវ​កាល​ទី​ ៨, ក្រុម​នារី CPU Serendipity, លោក Ice frog, លោក Mengly កញ្ញា Sea Neang ពិ​ធី​ករ​ល្បី​លាញ លោក​ ជា វ​ណ្ណា​រិ​ទ្ធិ ព្រមទាំង​ Top Fans របស់ TECNO និង វត្តមាន​សារព័ត៌មាន​ធំ​ៗ​ជា​ច្រើន​ស្ថាប័ន​ផង​ដែរ​ ។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ TECNO POVA 7 Ultra 5G ដែល​ជា ស្មា​ត​ហ្វូ​ន​លេង​ហ្គេ​ម​បំពាក់​ឈី​ប​ខ្លាំង ​5G ដែល​មាន​ស្ទា​យ​ទាក់ទាញ​បំផុត ក្នុង​កម្រិត​តម្លៃ​ខ្ទង់ 300 ដុល្លា​រ ។

ការ​ឌី​ហ្សា​ញ​រចនា​រូបរាង​បែប Interstella Spaceship អនាគត​នៃ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ ។ ជាមួយនឹង​ទម្ងន់​ស្រាល កម្រាស់​ស្តើង និង​រូបរាង​កាមេរ៉ា​បែប​ត្រីកោណ ​”Triangular” និង​រចនា​ស្ទា​យ​ថ្មី​ដ៏​ទាក់ទាញ ។

រចនា​ស្ទា​យថ្មី​ដ៏​ទាក់ទាញមាន​ភ្លើង LED (Status Windows) សម្រាប់​ការ​ជូនដំណឹង​នានា ដែល​អាច​កំណត់​លក្ខណៈបង្ហាញ និង​មុខងារ​ដូច​ជា ពន្លឺ​សម្រាប់​សំឡេង​រោ​ទិ៍ ពេល​បើក​ទូរ​ស័​ព្ធ​ដំបូង ចាប់ផ្តើម​លេង​ហ្គេ​ម កម្មវិធី​កំណត់ពេល ពេល​កំពុង​សាក​ថ្ម រំលឹក​ពេល​អស់​ថ្ម បន្ថយ​ ឬ​បន្ថែម​សំឡេង និង​មុខងារ​ជា​ច្រើន​បែប​ស័ក្តិ​សមជា​ពិសេស​សម្រាប់​យុវវ័យ​ដែល​ចូល​ចិត្ត​នៅ​បច្ចេកវិទ្យា​សម័យ​ថ្មី​ ។

កម្លាំង​ម៉ាស៊ីន​ ៖ ដំណើរការ​ដោយ​បន្ទះ​ឈី​ប MediaTek Dimensity 8350 Ultimate 5G processor ទំហំ​ផ្ទុក 256G មាន​មុខងារ​បង្កើន Ram រហូត​ដល់ 24GB, TECNO POVA 7 Ultra 5G គឺ​ផ្តោត​សំខាន់​លើ​សមត្ថភាព​ខ្លាំង​របស់​ស្មា​ត​ហ្វូ​ន​នេះ Ultra Perfomance លេង​ហ្គេ​ម 120fps បាន​យ៉ាង​រលូន​ក្នុង​រយៈពេល​យូរ​ដោយ​គ្មាន​រអាក់រអួល​ ឬ​ Lag គួរ​បញ្ជាក់​ថា POVA 7 Ultra 5G ជា​ទូរស័ព្ទ​ផ្លូវការ​នៅ​ក្នុង​ការ​ប្រកួត PUBG Mobile PMSL SEA ដែល​អាច​លេង​បាន​ដល់​កម្រិត 120fps ដែល​អាច​លេង​ហ្គេ​ម​កំពុង​ពេញ​និយម​បាន​យ៉ាង​រលូន ផ្តល់​បទ​ពិសោធន៍​លេង​ហ្គេ​មយ៉ាង​ល្អ​ និង​ផ្តល់​ការ​កម្សាន្ត​យូរ​ជាង​មុន ។

អេ​ក្រង់​ធំ 6.67″ 1.5K 144Hz ៖ TECNO POVA 7 Ultra 5G មាន អេ​ក្រង់ AMOLED ដិត​ច្បាស់ កម្រិត ​1.5K ជាមួយ​ល្បឿន​អេ​ក្រង់​លឿន ​144Hz រអិលដែល​ផ្តល់​បទ​ពិសោធន៍អស្ចារ្យសម្រាប់​ការលេង​ហ្គេ​ម និង​មើល​វី​ដេ​អូ​ ។​ លើស​ពី​នេះ​វា​ប្រើ​ពេល​មានទឹក ឬ​វត្ថុ​រាវ​កំពប់​លើ ​។

ថ្ម​ធំ 6000mAh ៖ ជាមួយនឹង​ថាមពល​ថ្ម 6,000mAh អាច​កម្សាន្ត និង​លេង​ហ្គេ​ម​គ្មាន​ដែន​កំណត់​ជាមួយ​ថ្ម​ដែល​មាន​អាយុកាល​ប្រើប្រាស់​បាន​យូរ រហូត​ដល់ 1800 Cycle លើស​ពី​នេះ​ទៅ​ទៀត បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន 70 វ៉ា​ត់ FlashCharge និង​សាក ​Wireless Charge 30 ​វ៉ា​ត់ សុវត្ថិភាព ជាមួយ Smart AI ធ្វើ​ឲ្យ​ថ្ម​ប្រើ​បាន​យូរ​ឆ្នាំ និងបច្ចេកវិទ្យា Bypass Charge ដែល​ជួយ​ទប់​កម្តៅ​ពេល​សាក​ថ្មលេង​ហ្គេ​ម និង​មុខងារ​ផ្ទេរ​ថ្ម​ទៅ​សាក​បញ្ចូល​ស្មា​ត​ហ្វូ​ន​ផ្សេង​ទៀត Reverse Charge រហូត​ដល់ 10W​ ។

កាមេរ៉ា​ 108MP ៖ បំពាក់​ដោយ​ប្រព័ន្ធ​កាមេរ៉ា​ដ៏​សម្បូរ​បែប TECNO POVA 7 Ultra 5G រាល់ពេល​ថត​ជាមួយនឹង​រូបភាព​ដិត​ស្រស់ និង​កម្រិត​ពណ៌​ច្បាស់​ ។​ កាមេរ៉ា​មេ​ទំហំ 108MP ផ្តល់​នូវ​រូបភាពដ៏​គួរ​ឱ្យ ភ្ញាក់ផ្អើល ខណៈ​ដែល​កាមេរ៉ា AI ជំនួយ​ក្នុង​ការ​គណនា​ពណ៌ ​។ លើស​ពី​នេះ កាមេរ៉ា​ទូលាយ 8MP អាច​ឱ្យ​អ្នក​ប្រើប្រាស់​ថត​យក​ទេសភាព​បាន​ធំ​ជាង​មុន និង​កាមេរ៉ា​មុខ Selfie 13MP ។

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ ៖ ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android 15 រូបរាង ICON និង Animation ថ្មី​ជាង ​300 ធ្វើ​ជា​ពិសេស​សម្រាប់​ម៉ូ​ដែល​នេះ ផ្តល់​នូវ​ស្ថេ​រ​ភាព​ក្នុង​ការ​ប្រើប្រាស់ សុវត្ថិភាព និង​លក្ខណៈ​ពិសេស​ដូច​ជា មុខងារ Freelink Call និង សារ SMS ឥត​គិតថ្លៃក្នុង​ចម្ងាយ​ក្រោម ​១​គីឡូ​ម៉ែ​ត​​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អ្នក​រស់នៅ​តំបន់​មិនសូវ​មាន​សេវា​ទូរស័ព្ទ (​អាស្រ័យ​លើ​ទីតាំង​ និង​ស្ថានភាព​ការ​ប្រើប្រាស់​) ប្រព័ន្ធ​បន្សាប​កម្តៅ​ពេល​លេង​ហ្គេ​ម ប្រព័ន្ធ​រំ​ញ័រ​ X-axis និង IP64 ធន់​នឹង​ទឹក និង​ធូលី​ ។

ចំណុច​ពិសេស​លម្អិត ​៖

  • អេ​ក្រង់ 6.67″ Amoled 1.5K និង​ល្បឿន 144Hz
  • ឈី​ប​ខ្លាំង MediaTek Dimensity 8350 Ultimate 5G Processor
  • ទំហំ​ផ្ទុក 12GB (MemFusion up to 24GB) + 256GB
  • កាមេរ៉ា ភ្នែក 2 ទំហំ 108MP+8MP
  • បាស​បំពង​សំឡេង ​២​គ្រាប់ DTS + Hi Res,
  • ទំហំ​ថ្ម​ធំ 6000mAh និង​សាក​ថ្ម​លឿន ​70W សាក​ឥត​ខ្សែ 30​វ៉ា​ត់
  • ប្រព័ន្ធ​ការពារ ទឹក​កម្រិត​ស្រាល IP64
  • ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android 15
  • ជម្រើស​ពណ៌ ៖ ស និង ខ្មៅ ។

វា​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​លើស​ពី​ជំនាន់​មុន ដំណើរការ​បន្ទះ​ឈី​ប​ថ្មី និង​លឿន​ជាង​មុន និង​សមត្ថភាព​ថ្ម​ប្រសើរ​ជាង​មុន​ដែល​ជា ស្មា​ត​ហ្វូ​ន​លេង​ហ្គេ​ម​បំពាក់​ឈី​ប​ខ្លាំង ​5G ដែល​មាន​ស្ទា​យ៍​ទាក់ទាញ​បំផុត ក្នុង​កម្រិត​តម្លៃ​ខ្ទង់ 300 ដុល្លារ​ ។
ជម្រើស​ពណ៌ ​៖ ខ្មៅ និង ស ។

តម្លៃ ៖ TECNO POVA 7 Ultra 5G : $359 (​រ៉េ​ម 12+12GB ទំហំ​ផ្ទុក 256GB) ជម្រើស​មួយទៀត ត្រឹមតែ ​$329 សម្រាប់ (​រ៉េ​ម 8+8GB ទំហំ​ផ្ទុក 128GB)​ ។ ជាមួយនឹង​កាដូ​ថែម ៥ ​មុខ មាន​ដូចជា ៖ Giftbox, កាស​ប្លូ​ធូ​, Wireless Powerbank, Mag-case និង Fashion design case cover ។

គួរ​កត់​សម្គាល់ថា ក្រុមហ៊ុន TECNO ជា​ប្រេ​ន​ស្មា​ត​ហ្វូ​ន លំដាប់​ពិភពលោកដែល​កំពុង​កក្រើក​ទីផ្សារ​កម្ពុជា​និង​ធ្វើ​ប្រតិបត្តិការ​ជាង ​៧០​ប្រទេស​លើ​សកលលោក ​។​ សូម​តាមដាន ហ្វេ​ស​បុក​ផេ​ក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូល​គ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បី​ទទួលព័ត៌​មាន​ថ្មី និងរង្វាន់​ដ៏​សន្ធឹកសន្ធាប់​ពី TECNO ៕ អត្ថបទសហការ