ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឱកាស​ពិសេស ! ហា​យ​-​ធិ​ច ត្រៀម​ផ្តល់​រង្វាន់​ធំសម្រាប់​សិស្ស​ពូកែ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ, ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ ៖ ឱកាស​ពិសេស​សម្រាប់​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​បាក់​ឌុ​ប ឆ្នាំ ២០២៥…

រាជធានី​ភ្នំពេញ, ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ ៖ ឱកាស​ពិសេស​សម្រាប់​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​បាក់​ឌុ​ប ឆ្នាំ ២០២៥ នេះ នឹង​ទទួល​បាន​រង្វាន់​ពី​ក្រុមហ៊ុន ហា​យ​-​ធិ​ច ។ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ ២០២៥ នៅ​ថ្ងៃ​ទី ២៨-២៩ ខែសីហា ឆ្នាំ ២០២៥ ជិត​ចូល​មក​ដល់​ហើយ តើ​ប្អូន​ៗ​សិស្សានុសិស្ស​បាន​ត្រៀមខ្លួន​ហើយ ឬ​នៅ ?

ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន ហា​យ​-​ធិ​ច បាន​សន្យា​ថា នឹង​ផ្តល់​រង្វាន់​ជូន​ដល់​សិស្សានុសិស្ស​ដែល​ជា​សិស្ស​ពូកែ​ប្រលង​បាន​និទ្ទេស A លំដាប់​ប្រចាំ​ប្រទេស និង​ចំណាត់​ខ្ពស់​ប្រចាំ​វិទ្យាល័យ ហ៊ុន សែន ច្បារ​អំពៅ ។ ដើម្បី​ទទួល​បាន​រង្វាន់​ពី​ក្រុមហ៊ុន​ទឹក​ពិសា ហា​យ​-​ធិ​ច សូម​ប្អូន​ៗ​ដែល​ជា​បេក្ខជន​ប្រឡង​បាក់​ឌុ​ប ឆ្នាំ ២០២៥ ទាំងអស់​ប្រឹងប្រែង​ឱ្យ​អស់​សម្ថ​ភាព​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​ខាង​មុខ​នេះ ដែល​រង្វាន់​រួម​មាន ៖ សម្រាប់​សិស្សានុសិស្ស​ទូ​ទាំង​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ១ លេខ ២ និង​លេខ ៣ ក្នុង​ចំណោម​សិស្ស​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ទទួល​បាន​ម៉ូតូ Honda Beat 2025 ម្នាក់​មួយ​គ្រឿង ។ សម្រាប់​សិស្សានុសិស្ស​ជាប់​ចំណាត់ថ្នាក់​ពី​លេខ ១ ដល់ លេខ ៥ ប្រចាំ​វិទ្យាល័យ ហ៊ុន សែន ច្បារ​អំពៅ នឹង​ទទួល​បាន​កំ​ព្យូ​ទ័​រ​យួរដៃ ASUS Vivobook ម្នាក់​មួយ​គ្រឿង ។

ការ​ប្រកាស​ផ្តល់​រង្វាន់​ជូន​សិស្សានុសិស្ស​ដែល​ជាប់​ចំណាត់​ថ្នាក់ខ្ពស់​នេះ​បាន​សបញ្ជាក់​ឱ្យ​ឃើញ​ថា ហា​យ​-​ធិ​ច ពិតជា​បាន​ប្តេជ្ញា​លើកទឹកចិត្ត​ដល់​ការ​សិក្សា​របស់​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​លើក​ទី ១ ហើយ​ដែល​ក្រុមហ៊ុន ហា​យ​-​ធិ​ច មាន​មោទនភាព​ផ្ដួចផ្ដើម​កម្មវិធី​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដ៏​អស្ចារ្យ​នេះ​ឡើង ជា​ការ​អបអរសាទរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្អូន​ៗ​ថ្នាក់​ទី ១២ ។ ដូច្នេះ​សូម​ប្អូន​ៗ​ទាំងអស់​គ្នា​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​សម្រេច​ក្តី​ស្រមៃ ហើយ​កុំ​ភ្លេច​ឱកាស​ទទួល​បាន​រង្វាន់​កំពុង​រង់ចាំ ។

ស៊ូ​ស៊ូ ! ជ័យ​លា​ភី​ជា​របស់​ប្អូន​ៗ ! ។ ទឹក​ពិសា ហា​យ​-​ធិ​ច ត្រូវ​បាន​ផលិត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ទៅ​លើ​ស្តង់ដារ​គុណភាព និង​អនាម័យ ។ នេះ​ជា​មោទនភាព​ផលិតផល​ខ្មែរ ! ៕ អត្ថបទ​សហការ