ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា​គ្រប់​និន្នាការ​ថ្កោលទោស​ថៃ​ដែល​បើក​ការ​វាយប្រហារ​មុន​លើ​កម្ពុជា និងអំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​និន្នាការ​គាំទ្ររដ្ឋាភិបាល​ប្រឆាំង​ការ​ឈ្លានពាន

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖​ សហជីព​នៅ​កម្ពុជា​គ្រប់​និន្នាការ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​លើ​ទ​ង្វើ​ដ៏​អាក្រក់​របស់​ថៃ​ដែល​បាន​បើក​ការ​វាយប្រហារ​មុន​មក​លើក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ​២៤ ខែកក្កដា ឆ្នាំ​២០២៥ ​នេះ​ ។ ជាមួយ​គ្នា​នោះ សហជីព​នៅ​កម្ពុជា​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​និន្នាការ​សូម​គាំទ្រ​រដ្ឋាភិបាល​ប្រឆាំង​ការ​ឈ្លានពាន​…

រាជធានីភ្នំពេញ​ ៖​ សហជីព​នៅ​កម្ពុជា​គ្រប់​និន្នាការ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​លើ​ទ​ង្វើ​ដ៏​អាក្រក់​របស់​ថៃ​ដែល​បាន​បើក​ការ​វាយប្រហារ​មុន​មក​លើក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ​២៤ ខែកក្កដា ឆ្នាំ​២០២៥ ​នេះ​ ។ ជាមួយ​គ្នា​នោះ សហជីព​នៅ​កម្ពុជា​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​និន្នាការ​សូម​គាំទ្រ​រដ្ឋាភិបាល​ប្រឆាំង​ការ​ឈ្លានពាន​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ថ្លែង​ថា ​៖«​យើងខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​ដ៏​អាក្រក់​ស្មោកគ្រោក​របស់​កងទ័ព​ថៃ​ដែល​បាន​វាយប្រហារ​មក​លើ​ទឹកដី​កម្ពុជា​មុន ដោយ​ប្រើប្រាស់​គ្រាប់​ផ្លោង ​។​ នេះ​ជា​ការ​បង្ហាញ​ថ្មី​មួយទៀត​ពី​ចរិត​ឈ្លានពាន​របស់​កងទ័ព​ថៃ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​»​ ។

ទន្ទឹម​នោះ លោក ហង្ស រ៉ា​វី ប្រធាន​សហ​ព​ភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា បាន​ថ្លែង​ថា ​៖«​ខ្ញុំ​សូម​ថ្កោលទោស​ប្រទេស​ថៃ ដែល​បិទ​ប្រាសាទ​តា​មាន់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចូល ជា​ពិសេស បាន​បា.ញ់​មក​លើ​កម្ពុ​ជានា​ព្រឹក​មិ​ញ​នេះ​មុន ហើយ​កម្ពុជា​យើង​មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន ក៏​ដូច​ជាវាយបក​ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​ជាតិ ក៏​ដូច​ជា​ការពារ​ពលរដ្ឋ​នៅ​តាម​ក្រវាត់​ព្រំដែន​»​ ។

រីឯ លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ ថ្លែង​ថា ​៖«​ខ្ញុំ​សូម​ថ្កោលទោស ចំពោះ មេដឹកនាំ​ថៃ ដែល​បាន​បញ្ជា​ឱ្យ​កងទ័ព​ខ្លួន​បា.ញ់​មក​កម្ពុជា​មុន ​។​ នេះ​ជា​អំពើ​ព្រៃ.ផ្សៃ​ណាស់ មនុស្ស​ក្នុង​លោក​គេ​មិន​ចង់បាន ហើយ​គេ​ស្អប់ខ្ពើម​ណាស់​» ​។

ជាមួយ​គ្នា​នោះ​សហជីព​នៅ​កម្ពុជា​គ្រប់​និន្នាការ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់ មេត្តា​រួបរួម​ពួតដៃ​គាំទ្រ និង​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល លើកទឹកចិត្ត​បងប្អូន​កងទ័ព ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ការពារ​ជាតិ​មាតុភូមិ​ខ្មែរ​តែ​មួយ​ ៕ អត្ថបទសហការ