ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ជួយ​កូន​របស់​អ្នក​ឱ្យ​ក្លាយជា​អ្នក​សិក្សា​ឯករាជ្យ !

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជំនាញ​សិក្សា​ដ៏​សំខាន់​បំផុត​មួយ​ដែល​អ្នក​អាច​ជួយ​កូន​របស់​អ្នក គឺ​ការ​ក្លាយជា​អ្នក​សិក្សា​ឯករាជ្យ ។ កុមារ​ដែល​ជា​អ្នក​សិក្សា​ឯករាជ្យ​ច្រើន​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង ហើយ​មាន​អារម្មណ៍​កាន់តែ​ខ្លាំង​ថា ពួក​គេ​គ្រប់គ្រង​ការ​សិក្សា​របស់​ពួក​គេ​បាន​យ៉ាង​ល្អ​ប្រសើរ ។ ការ​លើកទឹកចិត្ត​ដល់​ការ​សិក្សា​ដោយ​ឯករាជ្យ​អាច​កើតឡើង​តាំងពី​ក្មេង…

រាជធានី​ភ្នំពេញ ៖ ជំនាញ​សិក្សា​ដ៏​សំខាន់​បំផុត​មួយ​ដែល​អ្នក​អាច​ជួយ​កូន​របស់​អ្នក គឺ​ការ​ក្លាយជា​អ្នក​សិក្សា​ឯករាជ្យ ។ កុមារ​ដែល​ជា​អ្នក​សិក្សា​ឯករាជ្យ​ច្រើន​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង ហើយ​មាន​អារម្មណ៍​កាន់តែ​ខ្លាំង​ថា ពួក​គេ​គ្រប់គ្រង​ការ​សិក្សា​របស់​ពួក​គេ​បាន​យ៉ាង​ល្អ​ប្រសើរ ។ ការ​លើកទឹកចិត្ត​ដល់​ការ​សិក្សា​ដោយ​ឯករាជ្យ​អាច​កើតឡើង​តាំងពី​ក្មេង ប៉ុន្តែ​វា​អាច​ពិបាក​សម្រាប់​ឪពុក​ម្តាយ​ដែល​មិនសូវ​យល់​ច្បាស់ មិនដឹង​ថា​ពេល​ណា​គួរ​ជួយ​កូន ពេល​ណា​គួរ​ឱ្យ​កូន​ធ្វើ​ដោយ​ខ្លួន ឬ​ពួក​គេ​កំពុង​ជួយ​កូន​លើសលប់​ពេក ឬ​មិន​គ្រប់គ្រាន់​ជាដើម ។ ប្រសិនបើ​អ្នក​តែងតែ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​ពួក​គេ​ជា​ប្រចាំ យើង​មាន​ជំហាន​សាមញ្ញ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត ដើម្បី​ជួយ​កូន​របស់​អ្នក​ឱ្យ​ក្លាយជា​អ្នក​សិក្សា​ឯករាជ្យ ។

១. ជួយ​កូន​របស់​អ្នក​ឱ្យ​ឆ្លើយ​សំណួរ​ទី​មួយ ឬ​ពីរ បន្ទាប់​មក អនុញ្ញាត​ឱ្យ​ពួក​គេ​ធ្វើ​សំណួរ​បន្ទាប់​ដោយ​ខ្លួនឯង ។ លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ស្វែងរក និង​ទទួល​បាន​ចម្លើយ​ដោយ​ខ្លួនឯង ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​ពិបាក នោះ​អ្នក​អាច​ជួយ​ពួក​គេ តាម​រយៈ​ការ​ចង្អុលបង្ហាញ​ពី​របៀប​រក​ឃើញ​ចម្លើយ ។

២. ពិភាក្សា​អំពី​ការ​កំណត់​ពេលវេលា ដែល​ពួក​គេ​គិត​ថា វា​នឹង​ចំណាយពេល​ពួក​គេ​ដើម្បី​បញ្ចប់​សកម្មភាព​ដែល​នៅ​សល់ ដើម្បី​ជួយ​ពួក​គេ​ឱ្យ​ផ្តោត​លើ​ការងារ​របស់​ពួក​គេ ។ អ្នក​អាច​កំណត់​ម៉ោង​នៅ​លើ​ទូរ​សព្ទ​របស់​អ្នក ហើយ​លើកទឹកចិត្ត​ពួក​គេ​ឱ្យធ្វើ​ការ​ប្រណាំង នឹង​នាឡិកា ។ ពេលវេលា​កំណត់​គួរតែ​សម​ហេតុផល ដើម្បី​ឱ្យ​កុមារ​អាច​បញ្ចប់​ការងារ​របស់​ពួក​គេ​ដោយ​ការ​សរសេរ​យ៉ាង​ស្អាត​ល្អ និង​មិន​ប្រញាប់​ពេក ។

៣. ប្រសិនបើ​កូន​របស់​អ្នក​ស៊ាំ​នឹង​អ្នក​នៅ​ជាមួយ​ពួក​គេ​នៅ​ពេល​ពួក​គេ​បំពេញ​កិច្ចការ​ផ្ទះ​របស់​ពួក​គេ​បន្តិច​ម្តង​ៗ ចូរ​នៅ​ឱ្យ​ឆ្ងាយ​ពី​កូន​បន្តិច ។ ដំបូង​ជួយ​កូន​ឱ្យ​ចាប់ផ្តើម​កិច្ចការ​ផ្ទះ​របស់​ពួក​គេ បន្ទាប់​មក​អង្គុយ​ជិត​ពួក​គេ ប៉ុន្តែ​មិនមែន​ទៅ​ជួយ​ពួក​គេ​នោះ​ទេ ប៉ុន្តែ​ទៅ​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​បញ្ចប់​ការងារ​ដោយ​ខ្លួនឯង ។ យូរ​ៗ​ទៅ​អ្នក​អាច​សាកល្បង​នៅ​ឆ្ងាយ​ពី​ពួក​គេ​បន្តិច​ម្តង រហូត​ដល់​ពយ​ក​គេ​អាច​ធ្វើការ​តែ​ម្នាក់ឯង​បាន ខណៈ​ពេល​ដែល​អ្នក​អាច​ធ្វើ​រឿង​ផ្សេង​ទៀត​ដែល​អ្នក​ប្រហែលជា​ត្រូវធ្វើ ។

៤. ទុក​ពេលវេលា​ខ្លះ​សម្រាប់​កូន បន្ទាប់​ពី​ពួក​គេ​បញ្ចប់​កិច្ចការ​ផ្ទះ ដើម្បី​ចំណាយពេល នៅ​ជាមួយ​កូន ហើយ​ផ្តោត​តែ​លើ​ពួក​គេ ។ អ្នក​អាច​លេង​ហ្គេ​ម​ជាមួយ​គ្នា ឬ​អាន​រឿងនិទាន ។ វា​ជា​រង្វាន់​ដ៏​ល្អ​សម្រាប់​ការ​បញ្ចប់​ការងារ​របស់​ពួក​គេ​ដោយ​ខ្លួនឯង ។

៥. សំខាន់​បំផុត គឺ​ត្រូវ​តឹងរ៉ឹង ។ ប្រសិនបើ​កូន​របស់​អ្នក​មិន​ព្យាយាម​ធ្វើការ​ដោយ​ឯករាជ្យ ឬ​រវល់​នឹង​កិច្ចការ​ដែល​ពួក​គេ​អាច​ធ្វើ​បាន​យ៉ាង​ងាយស្រួល​នៅ​ពេល​អ្នក​នៅ​ទីនោះ ចូរ​ប្រាប់​ពួក​គេ​ថា អ្នកមាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​វា​ដោយ​ខ្លួនឯង ហើយ​អ្នក​នឹង​មិន​ជួយ​ពួក​គេ​ទេ លុះត្រាតែ​ពួក​គេ​ពិតជា​ត្រូវការ​វា​មែន ។ វា​អាច​ពិបាក​ក្នុង​ការ​និយាយ​ថា ទេ ប៉ុន្តែ​វា​ពិតជា​មាន​តម្លៃ​ក្នុង​ការ​ឃើញ​ពួក​គេ​កាន់តែ​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ខ្លួនឯង​ក្នុង​នាម​ជា​អ្នក​សិក្សា​ម្នាក់ ៕ ប្រភព ៖ britishcouncil

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ចូល​រៀន​ថ្ងៃ​ទី ៤ ខែសីហា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕