
លោកជំទាវបណ្ឌិត ជា សិរី និង CIMB Group Holding Berhad ជួបពិភាក្សាការងារពង្រីកកិច្ចសហប្រតិបត្តិការ
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ CIMB Group…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ CIMB Group…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ CIMB Group Holding Berhad នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Tansri Mohd Nasir Ahmad ប្រធានក្រុមប្រឹក្សាភិបាល និងលោក Muhammad Novan Bin Amirudin ប្រធាននាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។
ក្នុងជំនួបនេះ លោក Muhammad បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ CIMB Group Holding Berhad និងបានបញ្ជាក់ពីសារៈសំខាន់នៃទីផ្សារកម្ពុជាតាមរយៈប្រតិបត្តិការធនាគារបុត្រសម្ព័ន្ធ CIMB Plc ព្រមទាំងបញ្ជាក់ពីការតាំងចិត្តពង្រីកអាជីវកម្មនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ បន្ថែមលើនេះ លោកក៏បានលើកសសើរពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងបានជម្រាបជូនពីគម្រោងដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុឌីជីថលថ្មីៗនាពេលខាងមុខ ។
ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានលើកទឹកចិត្តឱ្យ CIMB Group Holding Berhad បន្តការគាំទ្រធនាគារបុត្រសម្ព័ន្ធនៅកម្ពុជា និងពង្រីកប្រតិបត្តិការថែមទៀត ដោយបានរំលេចពីសក្តានុពលនៃនវានុវត្តន៍ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ។ ទន្ទឹមនេះ លោកជំទាវក៏បានចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចតំបន់និងពិភពលោក ក៏ដូចជាបច្ចុប្បន្នភាពសំខាន់ៗក្នុងប្រព័ន្ធធនាគារកម្ពុជា ព្រមទាំងបានស្នើឱ្យមានការចូលរួមក្នុងការទាក់ទាញវិនិយោគិនសក្តានុពលមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ