
ឱកាសមាស ! សាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ ២០០៤) ផ្តល់អាហារូបករណ៍រហូតដល់ ៥០% សម្រាប់ការចុះឈ្មោះដំបូង
រាជធានីភ្នំពេញ ៖ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មីទី ១៥ របស់ខ្លួនកាលពីថ្ងៃទី ១២…
រាជធានីភ្នំពេញ ៖ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មីទី ១៥ របស់ខ្លួនកាលពីថ្ងៃទី ១២…
រាជធានីភ្នំពេញ ៖ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មីទី ១៥ របស់ខ្លួនកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ មកនេះ គឺ «សាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ ២០០៤)» ក្នុងសន្និសីទសារព័ត៌មាន ក្រោមវត្តមានរបស់ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកនៃបណ្តាញគ្រឹះស្ថាន វេសឡាញ អេឌ្យូខេសិន គ្រុប រួមជាមួយអាណាព្យាបាលសិស្សជាច្រើនរូប ។ សាលាក៏បានផ្ដល់ជូននូវឱកាសមាសសម្រាប់សិស្សានុសិស្សទទួលបានអាហារូបករណ៍យ៉ាងពិសេសផងដែរ ។
នៅក្នុងឱកាសដ៏ពិសេសនៃការបើកសាខាថ្មីនេះផងដែរ សាលាមានផ្តល់ជូននូវអាហារូបករណ៍ជូនអ្នកចូលរួមកម្មវិធី សន្និសីទសារព័ត៌មាន និងបទបង្ហាញអំពី សាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចុនតុង (ផ្លូវ ២០០៤) រហូតដល់ទៅ ៥០% ចំពោះការចុះឈ្មោះ ១០០នាក់ដំបូង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ និង ៣០% សម្រាប់ការចុះឈ្មោះចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥ ព្រមទាំង ២៥% ចំពោះការចុះឈ្មោះជាក្រុមចាប់ពី ៣កម្មវិធីឡើងទៅ ចាប់ពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ ។
លោក សុខ សីហា នាយកសាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ ២០០៤) បានឱ្យដឹងថា សាលារៀនវ៉េស្ទឡាញន៍ បានបើកដំណើរការសាខាថ្មីរបស់ខ្លួនជាបន្តបន្ទាប់ ហើយសាខាសាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចុនតុង (ផ្លូវ ២០០៤) គឺជាសាខាទី ១៥ ដែលផ្តល់ជូនសេវាកម្មអប់រំចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ ស្របតាមស្តង់ដារគុណភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា, កម្មវិធីមត្តេយ្យសិក្សាភាសាអង់គ្លេស, កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ និងកម្មវិធីភាសាចិន ព្រមទាំងកម្មវិធីសិក្សាបន្ថែម និងកម្មវិធីអមដែលមានស្តង់ដារអន្តរជាតិផងដែរ ។
លោកថា សាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចុនតុង (ផ្លូវ ២០០៤) ក៏បានត្រៀមខ្លួន និងរៀបចំសេវាកម្មគាំទ្រជាច្រើន ដែលជួយជំរុញការសិក្សារបស់សិស្សានុសិស្សគ្រប់រូប ដែលមានដូចជា ៖ បន្ទប់មានផាសុកភាព បណ្ណាល័យស្រាវជ្រាវ ប្រព័ន្ធសុវត្ថិភាព ទីធ្លា ឧបករណ៍កម្សាន្ត បន្ទប់ពិនិត្យសុខភាព និងសេវាកម្មគាំទ្រជាច្រើនទៀត ។
ជាមួយគ្នានេះដែរ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន មានប្រសាសន៍ថា សាលាវ៉េស្ទឡាញន៍ មាន ៣ភាសា ចាប់ពីឥឡូវនេះទៅ មានចាប់តាំងពីមត្តេយ្យកម្រិត ២ ដែលសិស្សមានអាយុ ៤ឆ្នាំបង្រៀនពេញម៉ោង មានភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ។ ឧកញ៉ាបណ្ឌិត បន្ថែមថា ភាសាខ្មែរ និងអង់គ្លេសត្រូវតែចេះឱ្យច្បាស់ បូកភាសាអ្វីមួយទៀត ហើយដែលយើងយកភាសាចិនជាគោល ព្រោះនៅក្នុងតំបន់បើនិយាយពីការរកស៊ីវិញ គឺមិនអាចអត់ចិនទេ ។
ឧកញ៉ាបណ្ឌិត បន្តថា បណ្តាញអប់រំរបស់យើង គឺដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមក្នុងប្រព័ន្ធអប់រំ ។ យើងក៏មានបញ្ជូនសិស្សទៅរៀននៅក្រៅប្រទេសផងដែរ ដោយបណ្តាញសាលាមានដៃគូសាលាក្រៅប្រទេសជាង ២០០ សាលាផងដែរ ទោះជាចង់ទៅរៀននៅប្រទេសកាណាដា អាមេរិក អូស្ត្រាលី ញូស៊ីឡែន ក៏បានដែរ ដោយយើងមានភ្នាក់ងារបញ្ជូនស្រាប់ និងប្រឹក្សាយោបល់ ។
ឧកញ៉ាបណ្ឌិត បញ្ជាក់ទៀតថា សាលាវ៉េស្ទឡាញន៍ រៀនតាមកម្មវិធីជាតិ បូកជាមួយកម្មវិធីអន្តរជាតិ ៣ ទៀតជាផ្លូវការ គឺមេរៀននិយាយអំពីអភិវឌ្ឍន៍ផ្នត់គំនិត អន្តចរិកមនុស្ស ដោយទិញឡាយសិនពីអាមេរិក បូកនឹងរបៀបអប់រំបែបវប្បធម៌យើង និងឡាយសិនពីសិង្ហបុរី និយាយអំពីចំណេះដឹងហិរញ្ញវត្ថុ ដែលបង្រៀនពីថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ ព្រមទាំងជំនាញឌីជីថល ដែលទិញឡាយសិនពីអង់គ្លេស ។
សូមបញ្ជាក់ផងដែរថា សាលារៀនវ៉េស្ទឡាញន៍ គឺជាបណ្តាញគ្រឹះស្ថានអប់រំ របស់វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ និងមាន ២សាខា រហូតមកដល់ពេលបច្ចុប្បន្ននេះមានសាខាចំនួន ១៥ ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ និងមានសិស្សសរុប ១៥០០០នាក់ ។ ចំពោះទីតាំងសាលារៀនវ៉េស្ទឡាញន៍មាន ៖ សាខាសន្ធរម៉ុក សាខាទួលទំពូង សាខាច្បារអំពៅ សាខាទួលស្វាយព្រៃ សាខាទួលសង្កែ សាខាភ្នំពេញថ្មី សាខាដូនពេញ សាខាចំការដូង សាខាព្រែកលៀប សាខាបាត់ដំបង សាខាតាខ្មៅ សាខាក្រុងច្បារមន សាខាឈូកមាស សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុង ។
សាលារៀនផ្តល់ជូនកម្មវិធីអប់រំ និងថែទាំកុមារតូច (កុមារអាយុ ២ឆ្នាំកន្លះឡើង) កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសកម្រិតមត្តេយ្យ ដល់ទី ១២ និងកម្មវិធីសាខាចិនកម្រិតមត្តេយ្យ ដល់ទី ១២។ ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានកែលម្អ និងរៀបចំកម្មវិធីសិក្សា និងសេវាកម្មអប់រំ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងក្នុងការរៀបចំអនាគតសិស្សានុសិស្ស ស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោក និងសង្គមជាតិ ។ សាលាបានផ្តោតសំខាន់លើជំនាញសម្រាប់សតវត្សរ៍ទី ២១ ដែលមានរួមទាំង ៖ ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ជំនាញគិតបែបច្នៃប្រឌិត និងជំនាញគិតវិភាគបែបស៊ីជម្រៅ កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល និងបំណិនជីវិតនានាដែលចាំបាច់សម្រាប់សិស្សក្នុងការបន្តការសិក្សា ធ្វើការ និងប្រកបមុខរបរដោយជោគជ័យ ។
ទន្ទឹមនឹងនេះដែរ សាលារៀនបញ្ចូលកម្មវិធីកីឡានិងសិល្បៈ សេវាប្រឹក្សាយោបល់សិក្សានិងសុខភាពផ្លូវចិត្ត សិក្ខាសាលាអប់រំ និងការតម្រង់ទិសអាជីពការងារសម្រាប់សិស្ស ការផ្លាស់ប្តូរបទពិសោធសិក្សាក្រៅប្រទេស និងអាហារូបករណ៍សិក្សាក្នុងនិងក្រៅប្រទេសជាច្រើន ។ លើសពីនេះ ដើម្បីជួយបង្កើនគុណភាពសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង សាលារៀនបានបន្ថែមបច្ចេកវិទ្យាអប់រំ រៀននិងបង្រៀនតាមប្រព័ន្ធអនឡាញ ដូចជា ៖ សង្កប្បៈ ( Sangapac) សម្រាប់សិស្សថ្នាក់ទី ១ ដល់ទី ៤, E-school សម្រាប់សិស្សថ្នាក់ទី ៩ ដល់ទី ១២ និងDesdopi សម្រាប់សិស្សថ្នាក់ទី ៧ ដល់ទី ១២ ។
ក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នេះ សាលារៀនវ៉េស្ទឡាញន៍ នឹងបើកដំណើរពីសាខាដំណាលគ្នា៖ សាខាឫស្សីកែវ ស្ថិតនៅផ្លូវ ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងជាប់អគារគណកម្មាការនិយតករ សាខាពៅធិ៍ចិនតុង ស្ថិននៅផ្លូវ ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩ ។ ដើម្បីអបអរសាខាថ្មីនេះ សាលារៀនផ្តល់ជូនអាហារូបករណ៍ ៥០% លើតម្លៃសិក្សាសម្រាប់សិស្ស ១០០នាក់ដំបូង ។
គួរបញ្ជាក់ទៀតថា សាលារៀនវ៉េស្ទឡាញន៍ ទាំង ១៥សាខានឹងបើកវគ្គសិក្សាថ្មីនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ និងផ្តល់អាហារូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សារហូតដល់ ៥ឆ្នាំ សម្រាប់ការចុះឈ្មោះចូលរៀនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ត្រឹមថ្ងៃទី ៣១ ខែកក្កដា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ