ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រឿង​គ្រោះថ្នាក់​ទាំង ៤ ដែល​អ្នក​គួរ​ឱ្យ​កូន​រៀនឆ្លងកាត់ !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​ប្រហែលជា​បារម្ភ និង​គិត​ថា កូន​របស់​អ្នក​ស្ថិត​ក្នុង​គ្រោះថ្នាក់​គ្រប់ពេលវេលា ។ អ្នក​អាច​ការពារ​ពួក​គេ ហើយ​ឃាំង​ពួក​គេ​ទុក​តែ​នៅ​ក្នុង​បន្ទប់ ដើម្បី​ការពារ​រាល់​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​ប្រហែលជា​បារម្ភ និង​គិត​ថា កូន​របស់​អ្នក​ស្ថិត​ក្នុង​គ្រោះថ្នាក់​គ្រប់ពេលវេលា ។ អ្នក​អាច​ការពារ​ពួក​គេ ហើយ​ឃាំង​ពួក​គេ​ទុក​តែ​នៅ​ក្នុង​បន្ទប់ ដើម្បី​ការពារ​រាល់​គ្រោះថ្នាក់ ឬ​ជួយ​គ្រប់គ្រង​ជីវិត​ជំនួស​ពួក​គេ​ជា​និច្ច ? ទោះបីជា​បំណងប្រាថ្នា​របស់​ឪពុក​ម្តាយ​គ្រប់​រូប​ចង់ឱ្យ​ពួក​គេ​មាន​សុវត្ថិភាព​ក៏​ដោយ ក៏​អ្នក​មិន​អាច​បិទ​ពួក​គេ​ឱ្យ​នៅ​ឆ្ងាយ​ពី​ពិភពលោក​បាន​ដែរ ។ ដូច្នេះ​សូម​ចាប់ផ្តើម​ណែនាំ​កូន​របស់​អ្នក​បន្តិច​ម្តង​ៗ ហើយ​ខាងក្រោម​នេះ​ជា​រឿង​គ្រោះថ្នាក់ ៤ យ៉ាង ដែល​ឪពុក​ម្តាយ​គប្បី​គួរ​ឱ្យ​កូន​របស់​អ្នក​ធ្វើ ៖

១. ពេលវេលា​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ ៖ វា​មាន​សារៈសំខាន់​នៃ​កុមារភាព​ដែល​ផ្អែក​លើ​ការ​លេង ។ ការ​លេង​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​អាច​បង្កើត​សមត្ថភាព​រាង​កាយ ផ្លូវចិត្ត និង​សង្គម ដែល​ផ្តល់​ឱ្យ​កុមារ​នូវ​ទំនុកចិត្ត​ថា ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ស្ថានភាព​ថ្មី ដែល​ជា​ការ​ប្រឆាំង​នឹង​រោគ​ថប់​បារម្ភ ។ កុមារ​ដែល​មាន​ឪពុក​ម្តាយ​តែងតែ​សំកុក​រង់ចាំ​មើល និង​ការពារ​ពួក​គេ​ជា​និច្ច​អាច​នឹង​ក្លាយជា​មនុស្ស​ធំ​ដែល​មិន​ចូល​ចិត្ត​ហានិភ័យ មិន​ចូល​ចិត្ត​ប្រជែង ។ កុមារ​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នឹង​ការ​ប្រថុយប្រថាន​មិន​មានការ​រីក​ចម្រើន​ទេ ។ ដូច្នេះ​ការ​ផ្តល់​ពេលវេលា​ដល់​កូន​ៗ​ដើម្បី​លេង ស្វែង​យល់ រៀន និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ដោយ​គ្មាន​ភ្នែក​ឪពុក​ម្តាយ​តែងតែ​មើល​ពួក​គេ គឺ​មាន​ប្រយោជន៍​ណាស់ ។ តើ​វា​មាន​គ្រោះថ្នាក់​ទេ ? ប្រាកដ​ណាស់ ! ពួក​គេ​អាច​ឈឺ ពួក​គេ​អាច​រង​គ្រោះ​បន្តិចបន្តួច ។ ប៉ុន្តែ​នោះ​គឺជា​ផ្នែក​មួយ​នៃ​ការ​វាយតម្លៃ​ហានិភ័យ ដែល​គ្រប់​គ្នា​ត្រូវ​តែ​រៀន ។ ក្មេង​ដែល​រៀន​វា​តាំងពី​តូច​មាន​អត្ថប្រយោជន៍​ច្រើន​នា​ពេល​អនាគត ។

២. លេង​កីឡា ៖ និយាយ​ពី​ហានិភ័យ កីឡា គឺ​ពោរពេញ​ដោយ​ហានិភ័យ ប៉ុន្តែ​ក្មេង​ដែល​លេង​កីឡា​នឹង​រីក​ចម្រើន​បាន​លឿន ។ ពួក​គេ​មានការ​គោរព​ខ្លួនឯង​ខ្ពស់ ហើយ​អត្រា​នៃ​ការ​ធាត់ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​គឺ​ទាប ថែម​ទាំង​ធ្វើ​ឱ្យ​ការ​សិក្សា​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ តើ​ពួក​គេ​អាច​រង​របួស​ទេ ? ប្រាកដ​ណាស់ ! ប៉ុន្តែ​តើ​ហានិភ័យ​មាន​តម្លៃ​សម្រាប់​កូន​ទេ ? ពិតជា​មាន​ដូច្នេះ​ពេល​ខ្លះ ការ​លេង​កីឡា​គឺជា​រឿង​គ្រោះថ្នាក់​មួយ​ដែល​អ្នក​គួរ​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ធ្វើ ។

៣. ចាប់ផ្តើម​ណាត់ជួប ៖ ពេល​កូន​ពេញវ័យ ពួក​គេ​ប្រាកដជា​មាន​ស្នេហា ហើយ​ប្រឈម​នឹង​ការ​ណាត់ជួប​គ្នា ។ មានការ​ខូចចិត្ត ការ​បំពាន​ពាក្យ​សំដី និង​ផ្លូវ​កាយ ភាព​ស្និទ្ធស្នាល​ផ្លូវចិត្ត និង​ផ្លូវ​កាយ មុន​ពេល​ពួក​គេ ឬ​ទំនាក់ទំនង​របស់​ពួក​គេ​មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​វា ។ ប៉ុន្តែ​រឿង​ដ៏​អស្ចារ្យ​នៃ​ការ​ណាត់ជួប​កាល​នៅ​វ័យ​ជំទង់ គឺ​ឪពុក​ម្តាយ​អាច​នៅ​ទីនោះ​ដើម្បី​ជួយ​គាំទ្រ ។ ការ​បើកចំហរ និង​គាំទ្រ​កូន​ពីក្រោយ គឺជា​វិធី​ដែល​មាន​សុវត្ថិភាព​បំផុត​ដើម្បី​រៀន​ពី​របៀប​ស្រឡាញ់ និង​ត្រូវ​បាន​គេ​ស្រឡាញ់ ។ អ្នក​ក៏​អាច​បង្រៀន​កូន​ពី​របៀប​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ និង​ការ​រំពឹង​ថា នឹង​ត្រូវ​បាន​គេ​ប្រព្រឹត្ត​មក​វិញ​បែប​ណា ។

៤. គ្រប់គ្រង​លុយ ៖ ការ​គ្រប់គ្រង​លុយ គឺ​ប្រថុយប្រថាន​នៅ​គ្រប់​វ័យ ជា​ពិសេស​សម្រាប់​កុមារ​ដែល​ជា​ធម្មតា​ត្រូវ​បាន​ដឹកនាំ​ដោយ​កម្លាំង​ជំរុញ ហើយ​ទោះបីជា​មនុស្ស​ពេញវ័យ​ក្តី​មិន​ទាន់​ស្ទាត់ជំនាញ​នោះ​ដែរ ។ យើង​អាច​យក​គំរូ​តាម​ការ​គ្រប់គ្រង​លុយ​បាន​ល្អ​ដោយ​ការ​រស់នៅ​ក្នុង​មធ្យោបាយ​របស់​យើង ហើយ​បង្រៀន​កូន​ៗ​របស់​យើង​ឱ្យ​ចេះ​គ្រប់គ្រង​លុយ​តាំងពី​តូច ៕ ប្រភព ៖ allprodad

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ ដើម្បី​អបអរ​ការ​បើក​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ និង​សាខា​ពោធិ៍​ចិន​តុង​ពីរ​ដំណាលគ្នា សាលា​ផ្តល់​អាហារូបករណ៍​ពិសេស ៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស ១០០ នាក់​ដំបូង ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០ ខែមិថុនា ខាង​មុខ​នេះ ។ សាលារៀន​ទទួល​ចុះ​ឈ្មោះ​កុមារ​ចាប់ពី​អាយុ ២ ឆ្នាំ​កន្លះ​ឡើង សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ​ស្ថិត​នៅ​ផ្លូវ ៥៩៨ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សាខា​ពោធិ៍​ចិន​តុង​ស្ថិត​នៅ​ផ្លូវ ២០០៤ ទល់មុខ​កងពលតូច​ដឹក​ជញ្ជូន​លេខ ៩៩ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 092 888 499 | 087 458 282 ៕