ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Sybelle FC A បាន​លើក​ពាន​ក្នុង​ការ​ប្រកួត​បាល់ទាត់ Tiger Street Football ប្រចាំឆ្នាំ ២០២៥ ជាមួយនឹង​ការ​បិទ​វគ្គ​ពី​កំពូល​តារាចម្រៀង​រ៉េ​ប​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា

22 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ព្រឹត្តិការ​ណ៌ Tiger Street Football នៃ​ឆ្នាំ ២០២៥ បាន​ស្វែងរក​ម្ចាស់​ជើងឯក​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ទី​…

រាជធានីភ្នំពេញ ៖ ព្រឹត្តិការ​ណ៌ Tiger Street Football នៃ​ឆ្នាំ ២០២៥ បាន​ស្វែងរក​ម្ចាស់​ជើងឯក​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ទី​ ១៤ ខែមិថុនា កន្លង​ទៅ​នេះ ដោយ​បាន​បញ្ចប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សា​ស្ត​ក្នុង​វិស័យ​កីឡាបាល់ទាត់​តាម​ដងផ្លូវ ជាមួយនឹង​ការ​ប្រគុំ​តន្ត្រី​ដ៏​អស្ចារ្យ​របស់​ខ្លួន រួម​ជាមួយនឹង​វត្តមាន​អតីត​ជើងឯក​លំដាប់ថ្នាក់​ពិភពលោក​កីឡាករ​ប្រចាំ​ក្លឹ​ប​បាល់ទាត់ Manchester United​ ។

Former Man Utd striker Dimitar Berbatov posing with participants of the Tiger Street Football 2025. SD Sport

ព្រឹត្តិការ​ណ៌ Tiger Street Football នៃ​ឆ្នាំ ២០២៥ គឺជា​ការ​ប្រកួត​បាល់ទាត់​តាម​ដងផ្លូវ​ដែល​ពោរពេញ​ទៅ​ដោយ​ភាពស្វិតស្វាញ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា រៀបចំ​ឡើង​ដោយ​ស្រា​បៀរ Tiger ដើម្បី​លើកកម្ពស់ ទេព​កោសល្យ​នៃ​កីឡាករ​បាល់ទាត់​ក្នុងស្រុក ក៏​ដូច​ជា​ជម្រុញ​ឱ្យ​មានការ​ចូលរួម​ពី​សហគមន៍​ ។

ព្រឹត្តិការណ៍​នេះ​បាន​ទៅ​ដល់​ខេត្ត​ក្រុង​ធំ​ៗ​ចំនួន ៤ ដូច​ជាទី​ក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្ត​ព្រះ​សីហ​នុ ដែល​ពាំនាំ​នូវ​ភាព​រំភើប​រីករាយ​នៃ​ការ​ប្រកួត​កីឡាបាល់ទាត់​តាម​ដងផ្លូវ​ទៅ​កាន់​កីឡាករ ក៏​ដូច​ជា​អ្នកគាំទ្រ​ផង​ដែរ​។ មិន​ត្រឹមតែ​ជា​ការ​ប្រកួត​បាល់ទាត់​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​វេទិកា​សម្រាប់​កីឡាករ​ជំនាន់​ក្រោយ​បង្ហាញ​ពី​ជំនាញ ទេព​កោសល្យ​យ៉ាង​ពេញលេញ ព្រម​ជាមួយនឹង​បទ​ពិសោធន៍​ប្រកួត​ដ៏​ស្វិតស្វាញ និង​ជួយ​បង្កើត​ភាព​ជឿជាក់​ក្រោម​ពាក្យស្លោក “Uncage Your Tiger” ។

ក្រុម​កីឡាករ​ដែល​រីក​លូតលាស់​ពី​កីឡាបាល់ទាត់​តាម​ដងផ្លូវ​ដែល​ពោរពេញ​ទៅ​ដោយ​ឆន្ទៈ និង​ក្តី​សុបិន​ឆ្ពោះទៅ​កាន់​កីឡាដ្ឋាន​ដើម្បី​បង្ហាញ​ទេ​ព្យ​កោសល្យ​ទៅ​កាន់​សាធារណៈជន មក​ពី​គ្រប់​ខេត្ត​ក្រុង​នៅ​ទូ​ទាំង​ប្រទេស​បាន​បញ្ចប់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ដើម្បី​មានឱកាស​ក្លាយជា​ម្ចាស់​ជើងឯក​នា​ប្រចាំ​ព្រឹត្តិការ​ណ៌ Tiger Street Football នៃ​ឆ្នាំ​២០២៥ នេះ ​។ ពានរង្វាន់​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម Sybelle FC A ដែល​បាន​ឈ្នះ​ដៃគូ​ប្រកួត OV MAL FC ក្នុង​លទ្ធផល ៨ ទល់ ២ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥​ ។

អ្នកគាំទ្រ​រាប់រយ​អ្នក​បាន​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង​បន្ទាប់​សម្លេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ពន្លឺ​ឡើង ដោយ​បានឃើញ​ក្រុមកីឡា​បាល់ទាត់​ដែល​ខ្លួន​ពេញចិត្ត​បាន​លើក​ពាន​។ សម្លេង​ទះដៃ​ក៏​ត្រូវ​បាន​អបអរសាទរ​ចំពោះ ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ ២ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ និង​ក៏​ក្លាយជា​គម្រូ​ដល់​កីឡាករ​ដទៃ​ទៀត​ផង​ដែរ ​។

Sybelle FC A claimed the championship title of Tiger Street Football 2025 after defeating powerhouse team Ov Mal FC with a score of 8–2. SD Sport

លោក Dimitar Berbatov អតីត​កីឡាករ​នៃ Manchester United និង Bulgarian ក៏​មាន​វត្ត​មាននៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ផង​ដែរ​។ លោក​បាន​ចែករំលែក​ពី​តិច​និក​ជាមួយ​ក្រុម​កីឡាករ​ដែល​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​រំជើបរំជួល ក៏​ដូច​ជា​បាន​ផ្តល់​ឱកាស​ពិសេស​មួយ​ទៅ​កាន់​កីឡាករ​ក្នុងស្រុក​ដើម្បី​បាន​សិក្សា​ពី​កំពូល​តិច​និ​ច​របស់​កីឡាបាល់ទាត់​លំដាប់ថ្នាក់​ពិភពលោក ​។

លោក Berbatov ត្រូវ​បាន​គេ​ស្គាល់​ពី​បច្ចេកទេស​នៃ​ការ​គ្រប់គ្រង​បាល់ ហើយ​ក៏​កីឡាករ​ប៊ុល​ហ្គា​រី​ដ៏​ឆ្នើម ផង​ដែរ​។ លោក​បាន​ក្លាយជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ប៊ុល​ហ្គា​រី ពី​ឆ្នាំ​២០០៦ រហូត​ដល់​ឆ្នាំ​២០១០ ហើយ​ក៏​ជា​កីឡាករ​ជម្រើសជាតិ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​រហូត​ដល់ ៤៨​គ្រាប់ ដែល​ជាប់​ក្នុង​កំណត់​ត្រា ចែករំលែក​ដោយ​លោក Hristo Bonev​ ។

លោក Berbatov ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ការ​ចូលរួម​ជាមួយ​វប្បធម៌​កីឡាបាល់ទាត់​តាម​ដងផ្លូវ​អាច​ជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​ទៅ​កាន់​វិធី​អាជីព​នៅ​លើ​ឆាក​អន្តរជាតិ ដែល​សបញ្ជាក់​ពី​ជិ​វិត​ផ្ទាល់​របស់​លោក​ ។

លោក​និយាយ​ថា​៖ “​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ក្លាយជា​ផ្នែក​មួយ​នៃ​វប្បធម៌​កីឡាបាល់ទាត់​តាម​ដងផ្លូវ ដោយសារ​តែ​កីឡា​ប្រភេទ​នេះ​បាន​ជួយ​ឱ្យ​ខ្ញុំ​ក្លាយទៅជា​កីឡាករ​បាល់ទាត់​អាជីព​ម្នាក់​។ ខ្ញុំ​ធ្លាប់​ជា​អ្នក​ដែល​លេង​បាល់​នៅ​តាម​ដងផ្លូវ ដូច្នេះ​ខ្ញុំ​ដឹង​ថា​វា​ពិតជា​មាន​សារៈសំខាន់​ប៉ុណ្ណា​ក្នុង​ការ​មាន​សហគមន៍​បែប​នេះ​ក្នុង​ការ​លេង​បាល់ទាត់ ឬ​កីឡា​ផ្សេង​ៗ​ទៀត ​។​”

លោក​បន្ត​ទៀត​ថា​៖ “​វា​នឹង​ធ្វើ​អោយ​សមត្ថភាព​របស់​អ្នក​កាន់តែ​រីក​ចម្រើន​អំឡុង​ពេល​ដែល​អ្នក​ខិតខំ​ហ្វ៊ឹ​ក​ហាត់ ហើយ​ប្រសិនបើ​អ្នក​ចង់​ក្លាយទៅជា​កីឡាបាល់ទាត់​អាជីព អ្នក​ត្រូវ​តែ​អភិវឌ្ឍ​ល្បឿន​របស់​អ្នក ក៏​ដូច​ជា​រក្សា​លំនឹង​នៃ​ការ​គ្រប់គ្រង​បាល់​របស់​អ្នក ដូច្នេះ​គ្រប់​លក្ខន្តិកៈ​នៃ​កីឡាបាល់ទាត់​ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​កីឡាករ​អាជីព ​។​”

លោក Berbatov បាន​និយាយ​ថា ដំបូន្មាន​ដែល​លោក​មាន​សម្រាប់​អ្នក​ដែល​មាន​ទេព​កោសល្យ និង​បំណងប្រាថ្នា​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ គឺ​ការ​ប្រកាន់ខ្ជាប់​នូវ​វិន័យ ដែល​រួម​បញ្ចូល​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង (​ហ្វឹកហាត់​) ឱ្យ​ជាប់លាប់ ។

លោក​បាន​លើក​ឡើង​ថា​៖ “​ជាក់ស្តែង អ្នក​ត្រូវ​តែ​មាន​ទេព​កោសល្យ ប៉ុន្តែ​អ្នក​ត្រូវ​តែ​មាន​វិន័យ​ផង​ដែរ អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​វិន័យ​១០០% ព្រោះ​នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​បោះ​ជំហាន​ក្នុង​ការ​ក្លាយជា​កីឡាបាល់ទាត់ អ្នក​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​លំបាក​ជា​ច្រើន​ទៀត ​។​”

“​ប្រសិនបើ​អ្នកមាន​វិន័យ និង​ឧស្សាហ៍​ព្យាយាម នោះ​អ្វី​ៗ​នឹង​មាន​ភាព​ងាយស្រួល​។ អ្នក​ក៏​តម្រូវ​ឱ្យ​មាន​ភាព​ទៀងទាត់​ក្នុង​ការ​បង្ហាញខ្លួន ហ្វឹក​ហ្វា​ត់ និង​ធ្វើ​រឿង​ដដែល​ៗ​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ទើប​អ្នក​អាច​បង្កើត​ទម្លាប់​ដ៏​ត្រឹមត្រូវ និង​ដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវធ្វើ​នៅ​លើ​ទីលាន​ទាត់​បាល់​ ។​”
លោក​ក៏​បាន​បន្ថែម​ថា​៖ “​ភាព​ជាប់លាប់ និង​ទម្លាប់​របស់ខ្ញុំ​បាន​ធ្វើ​អោយ​ខ្ញុំ​អាច​គ្រប់គ្រង​បាល់​បាន​យ៉ាង​ល្អ ខ្ញុំ​បាន​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ ហើយ​មក​ទល់​ពេល​នេះ​ក៏​ខ្ញុំ​នៅ​តែ​អាច​ធ្វើ​វា​បាន​ ។​”

កម្មវិធី Tiger Street Football នៃ​ឆ្នាំ ២០២៥ ត្រូវ​បាន​បញ្ចប់​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ប្រគុំ​តន្ត្រី​ដែល​មាន​សិល្បករ​ខ្មែរ​ដ៏​ល្បី លោក​វណ្ណ​ដា និង​សិល្បករ​ជា​ច្រើន​ទៀត​មក​ពី​ផលិតកម្ម Baramey ​។

ការ​ប្រគុំ​តន្ត្រី​ត្រីវិស័យ​សុវណ្ណ​ភូមិ​កាលពី​ថ្មី​នេះ គឺជា​ការ​ប្រគុំ​តន្ត្រី​ខ្នាត​ធំ​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​មាន​អ្នកគាំទ្រ​ចូលរួម​ជាង ១០,០០០​នាក់ នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច ជាទី​តាំង​ប្រ​វិត្ត​សាស្ត្រ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ត្រូវ​បាន​បង្អាក់​ដោយសារ​ភ្លៀង អំឡុង​ពេល​លោក​វណ្ណ​ដា​កំពុង​តែ​សម្តែង​ដែល​ពោ​ពេញ​ដោយ​ថាមពល នៅ​ក្នុង​វគ្គ​ចុង​ក្រោយ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា “Act 5” ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​អស់ចិត្ត និង​ចង់​មានការ​សំណូមពរ​អោយ​ត្រឡប់​មក​វិញ​ពី​សំណាក​មហាជន​ជា​ច្រើន​នាក់ ​។

ការ​ប្រគុំ​តន្ត្រី​ត្រីវិស័យ​បាន​ត្រឡប់​វិញ​ក្នុង​រូបរាង​ថ្មី ដើម្បី​ឆ្លើយ​តប​មក​កាន់​សំណូមពរ​របស់​មហាជន​លើ​បណ្តាញ​សង្គម​អន​ឡាញ​។ ផលិតកម្ម Baramey ក៏​បាន​បង្ហោះ​សារ​នឹករឭក​ពី​ការ​សម្តែង​មិន​បាន​ពេញលេញ​របស់ Act 5 ជាមួយនឹង​ស្រា​បៀរ Tiger ឆ្លើយ​តប​បែប​លេងសើច​ថា​៖ តើ Act 5 គួរ​ត្រលប់​មក​វិញ​ដែរ​ឬទេ0x017d7 ទើប​ធ្វើ​ឱ្យ​បណ្តាញ​សង្គម​រង្គោះរង្គើ​។ បន្ទាប់​មក​លោក វណ្ណ​ដា ក៏​បាន​បញ្ជាក់​ជាមួយនឹង​ពាក្យ​ដ៏​សាមញ្ញ​មួយ​ដែល​ធ្វើ​អោយ​ល្បី​ខ្ទរខ្ទា​យ​ពេញ​បណ្តាញ​សង្គម​ថា “Let’s go. Let’s do it.”​ ។

ស្រា​បៀរ Tiger បាន​ផ្តល់​ឱកាស​អោយ​អ្នកគាំទ្រ​បាន​ចូលរួម​ការ​ប្រគុំ​តន្ត្រី​នៅ​តំបន់​ពិសេស Tiger Roar Zone ដែល​ជា​កន្លែង​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​អ្នកគាំទ្រ​អាច​ទទួល​បាន​នូវ​បទ​ពិសា​ធន៍ ជាមួយនឹង​កន្លែង​ក្នុង​ការ​ទស្សនាការ​ប្រគុំ​តន្ត្រី​យ៉ាង​ត្រជាក់​ភ្នែក និង​ពេលវេលា​នៃ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​។ ដើម្បី​ទទួល​បាន​តំបន់​ពិសេស​នេះ អ្នកគាំទ្រ​តម្រូវ​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រកួត​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​របស់​ស្រា​បៀរ Tiger ។

នេះ​មិន​ត្រឹមតែ​ជា​ការ​ត្រលប់​មក​វិញ​នូវ​ការ​ប្រគំ​តន្ដ្រី​ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រួម​បញ្ចូល​គ្នា​ជាមួយ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​ដែល​នឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​គ្រប់​រូប​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន​។ សម្រាប់​អ្នកគាំទ្រ​ដែល​ចង់​អញ្ជើញ​មក​ទស្សនាការ​សម្តែង​ដ៏​អស្ចារ្យ​នេះ គ្រាន់តែ​តម្រូវ​ឱ្យមក​ចូលរួម​នៅ​ក្នុង​កម្មវិធី Tiger Street Football វគ្គ​ផ្តាច់ព្រ័ត្រ​ ។

ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​កិច្ចសហការ​រវាង វណ្ណ​ដា ស្រា​បៀរ Tiger និង​ផលិតកម្ម Baramey ដែល​ជា​ដៃគូ​សហការ​ក្នុង​ការ​លើកតម្កើង តន្ត្រី កីឡា និង​វប្បធម៌​ជាតិ​។ ព្រឹត្តិការណ៍​នេះ​ជា​ការ​បើក​ទំព័រ​ថ្មី​ក្នុង​ពិភព​តន្ត្រីសម័យ​ទំនើប​នៅ​កម្ពុជា ពោល​គឺជា​ទំព័រ​ថ្មី​ដែល​អ្នកគាំទ្រ​គ្រប់​រូប​ចង់បាន ​៕ អត្ថបទសហការ