ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គុណភាព​លំដាប់​ពិភពលោក ខ្មែរ ប៊ែ​វើ​រី​ជី​ស នាំចេញ​ផលិតផល Made in Cambodia ទៅ​កាន់​ទីផ្សារ​មាន​សក្តានុពល​ធំ​ៗ ​ក្នុង​តំបន់​អាស៊ី

17 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ មោទនភាព​លើ​ផលិតផល​ខ្មែរ ដែល​បន្ត​រីក​ចម្រើន​ឥត​ឈប់​ឈរ រហូត​ដល់​អាច​ផលិត​បាន​នូវ​គ្រប់​ប្រភេទ​ភេសជ្ជៈ ស្រប​តាម​ស្តង់ដា​អន្តរជាតិ ថែម​ទាំង​អាច​ប្រឡូក​ចូល​ទីផ្សារ​ដែល​មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​តំបន់​អាស៊ី​ ។ ក្រុមហ៊ុន ខ្មែរ…

រាជធានី​ភ្នំពេញ​ ៖ មោទនភាព​លើ​ផលិតផល​ខ្មែរ ដែល​បន្ត​រីក​ចម្រើន​ឥត​ឈប់​ឈរ រហូត​ដល់​អាច​ផលិត​បាន​នូវ​គ្រប់​ប្រភេទ​ភេសជ្ជៈ ស្រប​តាម​ស្តង់ដា​អន្តរជាតិ ថែម​ទាំង​អាច​ប្រឡូក​ចូល​ទីផ្សារ​ដែល​មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​តំបន់​អាស៊ី​ ។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ស្នាដៃ​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ​សុទ្ធសាធ បាន​បន្ត​ជំរុញ​ផលិតផល ផលិត​ដោយ​រោងចក្រ​ធំ​ក្នុងស្រុក​មួយ​នេះ មិន​ថា​ជា​ស្រា​បៀរ ទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទៅ​កាន់​ទីផ្សារ​បរទេស តាម​រយៈ​ការ​ចុះ​អនុស្សា​រណៈ​យោគយល់​លើ​ការ​សហការ​នាំ​ចេញ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា ក្រុមហ៊ុន​ចិន SHANGHAI DRINK NOD CO.LTD, ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី Kingsman Holding SDN. BHD, ក្រុមហ៊ុន​សិង្ហ​បុរី DC Logistic & Trading, ក្រុមហ៊ុន​វៀតណាម BAO CHAU Import Export Company, ក្រុមហ៊ុន​ប្រទេស​កូរ៉េ​ខាងត្បូង HanwolBiz Co.,Ltd រួម​ទាំង​សហការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​ដោយ​ក្រុមហ៊ុន Galaxy Music (Thailand) Co.,Ltd​ ។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​បង្កើន​សមត្ថភាព​ខ្សែ​ច្រវាក់​ផលិតកម្ម​ខ្លួន តាម​រយៈ​ការ​ចម្រាញ់​យក​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ វត្ថុធាតុដើម គ្រឿងផ្សំ​ល្អ​ដាច់​គេ​ពី​សហគមន៍​អ៊ឺ​រ៉ុ​ប ដើម្បី​ធានា​បាន​នូវ​គុណភាព និង​ស្តង់ដា​លំដាប់​ពិភពលោក​របស់​ផលិតផល Made in Cambodia ទាំង​អស់នេះ រហូត​គ្រប់​ផលិតផល​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ស្ថិត​នៅ​ចំណុចកំពូល​មួយ​ដែល​អាច​ប្រជែង​ស្មើភាព​គ្នា​ជាមួយ​ផលិតផល​បរទេស​ទាំង​តម្លៃ និង​គុណភាព ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​ផលិតផល​ដូច​ជា​៖ CAMBODIA BEER, ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ, ទឹកក្រូច​អាយ​ស៍​, ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដាស្ស​, ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ICY COOL រសជាតិ​ម៉ុង​តុល​, ភេសជ្ជៈ​ប៉ូវ​កម្លាំង KIZZ រសជាតិ​ម៉ុង​តុល​, ភេសជ្ជៈ​ប៉ូវ​កម្លាំង VIKINGZ និង​ទឹក​ពិសា​កម្ពុជា ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស រោងចក្រ​លំដាប់​ពិភពលោក ​! World-class Quality! ៕ អត្ថបទសហការ