រាជធានីភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី ១៨ មិថុនា ឆ្នាំ ២០២៥ នេះ បានចូលរួមកម្មវិធីធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណៈ សរុបប្រមាណ ១៥ម៉ឺននាក់ ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមធ្វើដំណើរចេញពីកោះពេជ្រឆ្ពោះទៅវិមានឯករាជ្យ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ