រាជធានីភ្នំពេញ៖ ការស្រឡាញ់ការអានអាចបើកទ្វារ កុមារទៅកាន់ដំណើរផ្សងព្រេង ដែលអាចឱ្យពួកគេរៀនអ្វីដែលថ្មីៗ និងជំនាញភាសាសំខាន់ៗជាច្រើន ដូចជា ការអភិវឌ្ឍន៍ការនិយាយ និងការកសាងវាក្យសព្ទ។ ការចំណាយពេលមើលសៀវភៅជាមួយកូនៗរបស់អ្នក ក៏បង្កើតឱកាសពិសេសសម្រាប់អ្នក ដើម្បីភ្ជាប់ទំនាក់ទំនង និងភាពរីករាយ ជាមួយនឹងកូនៗ ទៅវិញទៅមកផងដែរ។
ត្រឹមតែ ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃមើលសៀវភៅមួយក្បាល គឺគ្រប់គ្រាន់ ដើម្បីជំរុញ ចំណាប់អារម្មណ៍របស់កូនតូចរបស់អ្នក ។
១. ចាប់ផ្តើមឱ្យបានឆាប់បំផុត
ការអានដល់ទារកទើបនឹងកើតរបស់អ្នក ជួយផ្តល់ឱ្យពួកគេនូវការចាប់ផ្តើមដ៏ល្អបំផុតក្នុងជីវិត។ ទារករៀនភាសាពីមនុស្សពេញវ័យ ដែលនិយាយឡើងវិញ និងអានពាក្យទៅកាន់ពួកគេ។ ចូរចាំថា កុមាររៀនស្រឡាញ់សៀវភៅ មុនពេលពួកគេរៀនអាន។
ការចំណាយពេលវេលាជាមួយសៀវភៅនិងកូនអ្នក នាពេលនេះនឹងជួយឱ្យកុមារធំឡើង ចូលចិត្តនិងរីករាយក្នុងការចាប់កាន់សៀវភៅរឹតតែច្រើនឡើង នៅពេលដែលពួកគេចំរើនវ័យ។
២. ធ្វើជាគំរូ
វាជារឿងសំខាន់សម្រាប់កុមារ ក្នុងការមើលថា ការអានគឺជាអ្វីដែលផ្តល់ឱ្យមានភាពសប្បាយនិងរីករាយក្នុងចិត្ត ជាជាងពួកគេមើលឃើញថាការអាន ជាកិច្ចការពិបាក។ ប្រសិនបើកូនរបស់អ្នកឃើញអ្នកអានសៀវភៅញឹកញាប់ នោះជាអ្វីដែលលើកទឹកចិត្ត ពួកគេឱ្យចង់អានតាមអ្នកដែរ ។
ការអានក៏អាចជួយកាត់បន្ថយ ពេលវេលាក្នុងការមើលអេក្រង់អេឡិចត្រូនិក របស់ពួកគេផងដែរ។ ឪពុកម្តាយអាចសួរកូនអំពីសៀវភៅ ដែលពួកគេចូលចិត្ត និងបទពិសោធន៍អានជាមួយគ្នា។
៣. ប្តូរវេនគ្នាអាន
នៅពេលកូនរបស់អ្នកធំឡើង ចូរប្តូរវេនគ្នាអានឱ្យខ្លាំងៗ។ ប្រសិនបើកូនមិនទាន់ចេះអានទេ អ្នកអាចសុំឱ្យកូនរបស់អ្នកចង្អុលបង្ហាញអក្សរ និងពាក្យដែលពួកគេស្គាល់។ បន្ទាប់មក ប្តូរវេនអានប្រយោគទៅវិញទៅមក។
នៅពេលដែលសមត្ថភាពរបស់ពួកគេកើនឡើង អ្នកអាចប្តូរវេនអានម្តងមួយទំព័រៗ រហូតដល់មួយជំពូក រហូតដល់ជំពូកចុងក្រោយបង្អស់។ ការអានឱ្យខ្លាំងៗនឹងជួយបង្កើតទំនុកចិត្តក្នុងការនិយាយលឺៗ ហើយនឹងពង្រឹងនូវអ្វីដែលកូនរបស់អ្នកបានរៀន។
៤. ស្តាប់កូនរបស់អ្នក
នៅពេលកូនតូចរបស់អ្នកធំឡើង ចូរយកចិត្តទុកដាក់ចំពោះផលចំណាប់អារម្មណ៍របស់ពួកគេ ។ ប្រសិនបើពួកគេជាប់ចិត្ត ទៅលើប្រធានបទណាមួយ ដូចជាដាយណូស័រ សូមព្យាយាមស្វែងរកសៀវភៅអំពីប្រធានបទនោះ ។
នេះនឹងជួយឱ្យពួកគេយល់ឃើញថា សៀវភៅគឺជាឧបករណ៍ សម្រាប់សិក្សាបន្ថែមអំពីអ្វីដែលពួកគេយកចិត្តទុកដាក់ ហើយពួកគេនឹងកាន់តែចូលចិត្តអាន ប្រសិនបើប្រធានបទនោះ ជាឌីណូស័រ ដែលពួកគេចូលចិត្ត ។
កុំបារម្ភ ប្រសិនបើកូនរបស់អ្នកមិនទាន់អានសៀវភៅស៊ីជម្រៅ ឬសំខាន់ៗនៅឡើយទេ រឿងសំខាន់គឺថា ពួកគេកំពុងអាន។ ប្រសិនបើពួកគេកំពុងតែអានរឿងកំប្លែង នោះគឺមិនអីទេ។ រឿងកំប្លែង និងប្រលោមលោកក្រាហ្វិក នៅតែជាឱកាសសម្រាប់ការអាន។ អ្នកក៏អាចលើកទឹកចិត្តឱ្យពួកគេអានឯកសារផ្សេងទៀត ប៉ុន្តែមិនចាំបាច់បង្ខំ ឬជំរុញខ្លាំងពេកទេ ប្រសិនបើពួកគេមិនទាន់អាចទទួលយកវានៅពេលនេះ ។
៥. ធ្វើវាជាទម្លាប់
ការធ្វើឱ្យការអានជាផ្នែកដ៏រីករាយ នៃជីវិតរបស់កូនអ្នក ចាប់ផ្តើមដោយការបញ្ចូលសៀវភៅ ទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ។ បង្កើតពេលវេលាអានពិសេសមុនពេលគេង ឬពេលធ្វើដំណើរសាធារណៈ ។ ប្រភព៖ parenting
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ ដើម្បីអបអរការបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុងពីរដំណាលគ្នា សាលាផ្តល់អាហារូបករណ៍ពិសេស៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ។
សាលារៀនទទួលចុះឈ្មោះកុមារចាប់ពីអាយុ២ឆ្នាំកន្លះឡើង សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី១២ ។ សាលារៀនវ៉េស្ទឡាញន៍សាខាឫស្សីកែវស្ថិតនៅផ្លូវ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា សាខាពោធិ៍ចិនតុងស្ថិតនៅផ្លូវ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ៕
ចែករំលែកព័តមាននេះ