រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TECNO Mobile បានប្រកាសចេញនូវ ស្មាតហ្វូនស៊េរីថ្មី TECNO POVA 7 នៅក្នុងទីផ្សារកម្ពុជាហើយ នៅផ្សារទំនើបAEON មានជ័យ ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេម ដូចជា ក្រុម MLBB Profesional Players “CFU Gaming” ដែលជាជើងឯកMPL KH រដូវកាលទី៨, Top Fans របស់ TECNO និង វត្តមានសារព័ត៌មានធំៗ ជាច្រើនស្ថាប័នផងដែរ ។

ស្មាតហ្វូនស៊េរីថ្មីនេះ TECNO POVA 7 ដែលជាស្មាតហ្វូនលេងហ្គេមល្អបំផុត ដែលមានបំពាក់នូវ បន្ទះឈីបថ្មីជាមួយថ្មទំហំធំដែលអាច សាកបានលឿនរហូតដល់ 45W ដែលជា ស្មាតហ្វូនលេងហ្គេមបានយូរបំផុតតម្លៃក្រោម ២00 ដុល្លារ ។

រូបរាង៖ ការឌីហ្សាញរចនារូបរាងបែប Interstella Spaceship អនាគតនៃបច្ចេកវិទ្យាដ៏អស្ចារ្យ ។ ជាមួយនឹងទម្ងន់ត្រឹមតែ 214g និងកំរាស់ត្រឹមតែ 9.31mm និងរូបរាងកាមេរ៉ាបែបត្រីកោណ”Triangular” និងការពារឆ្កូតសាកសមជាពិសេស សម្រាប់យុវវ័យដែលចូលចិត្ត នៅបច្ចេកវិទ្យាសម័យថ្មី ។
ថ្មធំ7000mAh៖ ជាមួយនឹងថាមពលថ្ម 7,000mAh អាចកម្សាន្ត និងលេងហ្គេមគ្មានដែនកំណត់ជាមួយថ្មដែលមានអាយុកាលប្រើប្រាស់បានយូរ រហូតដល់ 1800 Cycle លើសពីនេះទៅទៀត បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W FlashCharge និងសុវត្ថិភាព ជាមួយ Smart AI ធ្វើឲ្យថ្មប្រើបានយូរឆ្នាំ និង បច្ចេកវិទ្យា Bypass Charge ដែលជួយទប់កម្តៅពេលសាកថ្ម លេងហ្គេម និងមុខងារផ្ទេរថ្មទៅសាកបញ្ចូលស្មាតហ្វូនផ្សេងទៀត Reverse Charge រហូតដល់ 10W ។

កម្លាំងម៉ាស៊ីន៖ ដំណើរការដោយបន្ទះឈីប MediaTek Helio G100 Ultimate Processor ទំហំផ្ទុក 256G មានមុខងារបង្កើន Ram រហូតដល់ 16GB, TECNO POVA 7 ដែលអាចលេងហ្គេមកំពុងពេញនិយមបានយ៉ាងរលូន ផ្តល់បទពិសោធន៍លេងហ្គេមយ៉ាងល្អ និងផ្តល់ការកម្សាន្តយូរជាងមុន ។
អេក្រង់ធំ 6.78″ 120Hz៖ TECNO POVA 7 មានអេក្រង់ Full HD “1080×2460” ជាមួយល្បឿនអេក្រង់លឿន120Hz រហិល ដែលផ្តល់បទពិសោធន៍ អស្ចារ្យ សម្រាប់ការ លេងហ្គេម និងមើលវីដេអូ។លើសពីនេះវាប្រើពេលមានទឹក ឬវត្ថុរាវកំពប់លើ ។
កាមេរ៉ា108MP៖ បំពាក់ដោយប្រព័ន្ធកាមេរ៉ាដ៏សម្បូរបែប TECNO POVA 7 រាល់ពេលថតជាមួយនឹងរូបភាពដិតស្រស់ និងកម្រិតពណ៌ច្បាស់។កាមេរ៉ាមេទំហំ 108MP ផ្តល់នូវរូបភាព ដ៏គួរឱ្យ ភ្ញាក់ផ្អើល ខណៈដែលកាមេរ៉ា AI ជំនួយក្នុងការគណនាពណ៌។ លើសពីនេះ កាមេរ៉ាម៉ាក្រូទំហំ 2MP អាចឱ្យអ្នកប្រើប្រាស់ថតវត្ថុតូចៗ និងកាមេរ៉ាមុខ 8MP ។
ប្រព័ន្ធប្រតិបត្តិការថ្មី៖ ដំណើរការលើប្រព័ន្ធប្រតិបត្តិការថ្មី Android 15 រូបរាង ICON និង Animation ថ្មីជាង300 ធ្វើជាពិសេសសម្រាប់ម៉ូដែលនេះ ផ្តល់នូវស្ថេរភាពក្នុងការប្រើប្រាស់ សុវត្ថិភាព និងលក្ខណៈពិសេសដូចជា មុខងារ Freelink Call និង សារ SMS ឥតគិតថ្លៃ ក្នុងចម្ងាយក្រោម១គីឡូម៉ែតមានប្រយោជន៍ខ្លាំងសម្រាប់អ្នករស់នៅតំបន់មិនសូវមានសេវាទូរស័ព្ទ (អាស្រ័យលើទីតាំងនិងស្ថានភាពការប្រើប្រាស់) ប្រព័ន្ធបន្សាបកម្តៅពេលលេងហ្គេម និង IP64 ធន់នឹងទឹក និងធូលី ។

ចំណុចពិសេសលម្អិត៖
- អេក្រង់ 6.78″ Full HD និងល្បឿន 120Hz
- ឈីបខ្លាំង MediaTek Helio G100 Ultimate Processor
- ទំហំផ្ទុក 8GB (MemFusion up to 16GB) + 256GB
- កាមេរ៉ា ភ្នែក 2 ទំហំ 108MP+Macro CAM
- បាសបំពងសំឡេង២គ្រាប់ DTS + Hi Res,
- ទំហំថ្មធំ 7000mAh និងសាកថ្មលឿន45W
- ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP64
- ប្រព័ន្ធប្រតិបត្តិការថ្មី Android 15
- ជម្រើសពណ៌ : ខ្មៅ, ស និងទីតានៀមហ្គោល។

មតិរបស់សារពត៌មាន៖ វាពិតជាមានរូបរាងស្អាត ទាន់សម័យ ខ្ញុំចូលចិត្តការរចនានៃផ្ទៃខាងក្រោយនៃទូរស័ព្ទ និងពេលចាប់កាន់មានអារម្មណ៍ មានភាពស្និទស្នាលជាមួយនឹងវា។ បើតាមការលេងហ្គេមរបស់ប្អូនៗ ហាក់ដូចជាមួយគេកំពុងលេងហ្គេមជាមួយទូរស័ព្ទថ្លៃចឹង តែតាមពិតមិនមែនទេ ទូរស័ព្ទ TECNO POVA 7 មានតម្លៃសមរម្យមែនទែន ដែលមិនគួរឱ្យជឿ ហើយមាន ទំហំផ្ទុកក៏ធំផងដែរ ។

វាបំពាក់ដោយបច្ចេកវិទ្យាថ្មីលើសពីជំនាន់មុន ដំណើរការបន្ទះឈីបថ្មី និងលឿនជាងមុន និងសមត្ថភាពថ្មធំជាងមុនដែលជា ស្មាតហ្វូនលេងហ្គេមបានយូរបំផុតតម្លៃក្រោម ២00 ដុល្លារ។
ជម្រើសពណ៌: ខ្មៅ, ស និងទីតានៀមហ្គោល ។

តម្លៃ : TECNO POVA 7 : $169 (រ៉េម 8+8GB ទំហំផ្ទុក 256GB)
ជម្រើសមួយទៀត ត្រឹមតែ$149 សម្រាប់ រ៉េម 8+8GB ទំហំផ្ទុក 128GB) ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជានិងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក។សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO ៕ អត្ថបទសហការ
















ចែករំលែកព័តមាននេះ