ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន GANZBERG លេង​ឈុត​ធំ​ដោយ​អញ្ជើញ 2NE1 ទាំង​ក្រុម​មក​សម្ដែង​នៅ​ខ្មែរ ដើម្បី​រួមចំណែក​ ជំរុញ​វិស័យ​ទេសចរណ៍

1 ថ្ងៃ មុន

ភ្នំពេញ ថ្ងៃ​ទី​១៧ ខែមិថុនា ២០២៥៖ ក្រុមហ៊ុន GANZBERG លើក​នេះ​គឺ​លេង​ឈុត​ធំ​សាហា.វ​ហ្ម៎ង ដោយ​អញ្ជើញ​កំពូល​តារាចម្រៀង K-POP ដ៏​ល្បី​រន្ទឺ…

ភ្នំពេញ ថ្ងៃ​ទី​១៧ ខែមិថុនា ២០២៥៖ ក្រុមហ៊ុន GANZBERG លើក​នេះ​គឺ​លេង​ឈុត​ធំ​សាហា.វ​ហ្ម៎ង ដោយ​អញ្ជើញ​កំពូល​តារាចម្រៀង K-POP ដ៏​ល្បី​រន្ទឺ 2NE1 មិនមែន​ម្នាក់ មិនមែន​ពីរ​នាក់ គឺ​មក​ក្រុម​ទាំងមូល​តែ​ម្ដង ​ដើម្បី​សម្ដែង​នៅ​ខ្មែរ ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​អន្តរជាតិ​ខ្នាត​យក្ស GANZBERG SUPER IDOL-I AM THE BEST នៅ​កោះ​ពេជ្រ ថ្ងៃ​ទី​5 ខែកក្កដា 2025 ដ៏​ខ្លី​ខាង​មុខ​នេះ​ចាប់ពី​ម៉ោង 4:00 រសៀល រហូត​ដល់​ម៉ោង 11:00 យប់ ដែល​នឹង​ទាក់ទាញ​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ​។

ដើម្បី​រួមចំណែក​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ស្រុក​ខ្មែរ ពោល​គឺ​ឱ្យ​បរទេស​ស្គាល់​ខ្មែរ កាន់តែ​ច្រើន​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​ លំដាប់​ពិភពលោក GANZBERG SUPER IDOL-I AM THE BEST កាលពី​អំឡុង​ខែមីនា កន្លង​ទៅ Mr. Brune Brew Master នៃ​ក្រុមហ៊ុនស្រា​បៀរ GAZBERG បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បាន​ស្កាត់​ជួប​ជាមួយ​ផលិតកម្ម​យក្ស YG Entertainment ដែល​ជាប់​ឈ្មោះ​ក្នុង​ចំណោម​ផលិតកម្ម​ធំ​ៗ និង​ល្បី​ៗ​បំផុត​ក្នុង​វិស័យ​កម្សាន្ត​ទូ​ទាំង​ពិភពលោក ដើម្បី​ចុះ​កុងត្រា​នាំ​យក​កំពូល​តារាចម្រៀង K-POP ដ៏​ល្បី​រន្ទឺ 2NE1 មក​សម្ដែង​នៅ​ខ្មែរ​ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន GANZBERG បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​បន្តបន្ទាប់ ​ដោយ​នាំ​យក​តារា​ដ៏​ល្បី​របស់​កូរ៉េ​ខាងត្បូង ចំនួន 4 រដូវ​កាល​មក​ហើយ ដោយនៅ​រដូវ​កាល​ទី​1 បាន​នាំ​យក​លោក Rain និង​កញ្ញា HyunA រដូវ​កាល​ទី​2 បាន​នាំ​យក​លោក PSY រដូវ​កាល​ទី​3 បាន​នាំ​យក K-Pop IDOL ដល់​ទៅ 3 រូប​គឺ លោក DK លោក JU-NE និង កញ្ញា Hyolyn ហើយ​រដូវ​កាល​ទី​4 បាន​នាំ​យក​លោក TAEYANG និង​រដូវ​កាល​ទី​5 នេះ​គឺ​នាំ​យក 2NE1 ទាំង​ក្រុម​តែ​ម្ដង ​៕ អត្ថបទសហការ