រាជធានីភ្នំពេញ ៖ ក្នុងនាមជាឪពុកម្តាយ លោកអ្នកធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីផ្តល់ឱ្យកូនរបស់អ្នកនូវជីវិតដ៏ល្អប្រសើរមួយ ។ ឪពុកម្តាយខំប្រឹងប្រែងធ្វើការ ដើម្បីផ្តល់ឱ្យពួកគេនូវផ្ទះដែលមានសុវត្ថិភាព ផាសុកភាព សម្លៀកបំពាក់ អាហារឆ្ងាញ់ សម្ភារសិក្សា និងឱកាសដើម្បីរីករាយជាមួយសកម្មភាពសប្បាយៗ និងពេលវេលាដើរលេងជាដើម ។ ខណៈពេលដែលការបំពេញតម្រូវការរាងកាយទាំងនេះមានសារៈសំខាន់ និងជាអាទិភាពសម្រាប់គ្រួសារ ការចំណាយពេលវេលាប្រកបដោយគុណភាពជាមួយកូនរបស់អ្នកអាចជារឿងសំខាន់បំផុតតែមួយគត់ដែលអ្នកអាចធ្វើបាន ដើម្បីធានាបាននូវការអភិវឌ្ឍន៍ និងការលូតលាស់ផ្លូវចិត្តរបស់ពួកគេឱ្យមានសុខភាពល្អ ។
ពេលវេលាដែលបានចំណាយជាមួយគ្នាមានន័យថា ជាឱកាសសម្រាប់អ្នកដើម្បីបង្រៀន កូនរបស់អ្នកដើម្បីរៀន និងសម្រាប់អ្នកទាំងពីរដើម្បីពង្រឹងទំនាក់ទំនងសេចក្តីស្រឡាញ់ និងការចិញ្ចឹមបីបាច់របស់អ្នក ។ តាមរយៈការនៅក្បែរអ្នក កូនរបស់អ្នកអាចអភិវឌ្ឍការគោរពខ្លួនឯង និងអារម្មណ៍នៃភាពជាម្ចាស់ ហើយមានបទពិសោធន៍ដែលពួកគេនឹងចងចាំ និងស្រឡាញ់ពេញមួយជីវិតរបស់ពួកគេ ។
រាប់ចាប់ពីការបង្រៀនកូនរបស់អ្នកពីសុជីវធម៌ និងការគួរសមធម្មតាដូចជាការនិយាយថា “សូម” និង “សូមអរគុណ” ដើម្បីឱ្យពួកគេដឹងថា ពួកគេត្រូវបានគេស្រឡាញ់ដោយគ្មានលក្ខខណ្ឌ ការចំណាយពេលជាមួយគ្នាជួយឱ្យមនុស្សគ្រប់គ្នារក្សាទំនាក់ទំនងជាគ្រួសារបានល្អ ។
ចំណាយពេលនៅជាមួយគ្នា ពេលវេលានៅជាមួយគ្នាគឺល្អ ប៉ុន្តែពេលវេលាដែលមានប្រសិទ្ធភាពបំផុតនៅជាមួយគ្នា គឺជាពេលវេលាដ៏មានន័យ ។ វាអាចរួមបញ្ចូលការសន្ទនាដោយស្មោះត្រង់ និងការសរសើរពិតប្រាកដផងដែរ ។
- ទុកពេលមួយថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីគ្រួសារទាំងមូលធ្វើអ្វីដែលពិសេសជាមួយគ្នា ។
- រៀបចំការជួបជុំពិសេសជាមួយជីដូនជីតា និងសាច់ញាតិផ្សេងទៀត ។
- មានការប្រជុំគ្រួសារជាប្រចាំ ដែលគ្រប់គ្នាមានឱកាសចូលរួម ចែករំលែក និងនិយាយដោយបើកចំហរ ។
- អង្គុយជាក្រុមគ្រួសារឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ដើម្បីញ៉ាំអាហារ និងពិភាក្សាអំពីថ្ងៃរបស់អ្នក ។ ដើម្បីភាពសប្បាយរីករាយបន្ថែម សូមឱ្យកូនរបស់អ្នករៀបចំគម្រោង ទិញទំនិញ និងចម្អិនអាហារជាមួយអ្នក ឬធ្វើបង្អែមរួមគ្នា ។
- គាំទ្រកូនរបស់អ្នកដោយធ្វើអ្វីដែលគេចូលចិត្ត ដូចជាការរៀនតន្ត្រី ហាត់កីឡាជាដើម ។
- លើកទឹកចិត្តកូនរបស់អ្នកឱ្យចែករំលែក និងបង្ហាញពីអារម្មណ៍របស់ពួកគេ និងនិយាយអំពីព្រឹត្តិការណ៍រីករាយ និងសោកសៅនៅក្នុងជីវិតរបស់ពួកគេ ។
- បង្កើតទម្លាប់ ប្រពៃណីថ្មីជាមួយកូនរបស់អ្នកដូចជាម៉ោងញ៉ាំអាហារជុំគ្នា ពេលគេង ឬកិច្ចការចុងសប្តាហ៍ជាដើម ៕ ប្រភព ៖ boystownhospital
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ ដើម្បីអបអរការបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុងពីរដំណាលគ្នា សាលាផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០ នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទ ី៣០ ខែមិថុនា ខាងមុខនេះ ។ សាលារៀនទទួលចុះឈ្មោះកុមារចាប់ពីអាយុ ២ ឆ្នាំកន្លះឡើង សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនវ៉េស្ទឡាញន ៍សាខាឫស្សីកែវស្ថិតនៅផ្លូវ ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា សាខាពោធិ៍ចិនតុងស្ថិតនៅផ្លូវ ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ ៩៩ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ៕
ចែករំលែកព័តមាននេះ