ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ត្រីក្រសួងការងារ ប្រចាំការក្នុងមណ្ឌលសំចត និងកន្លែងទទួលពលករតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិទាំង ៦

19 ម៉ោង មុន

រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥…

រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានបំពេញតួនាទីប្រចាំថ្ងៃរបស់ខ្លួនយ៉ាងល្អប្រសើរដែលប្រចាំការក្នុងមណ្ឌលសំចត និងកន្លែងទទួលពលករតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំពោះការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ។

ក្នុងនោះមន្ត្រីជំនាញដែលកំពុងប្រចាំការក្នុងមណ្ឌលសំចត និងកន្លែងទទួលពលករតាមច្រកទ្វារព្រំដែនអន្តរជាតិទាំង ៦ រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនអន្តរជាតិដូង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានផ្តល់ព័ត៌មានស្តីពីឱកាសការងារ ការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ទៅដល់ពលករចំនួន២ ៦០៦នាក់ ៕ អត្ថបទសហការ