ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​ថវិកា ២០០​លាន​រៀល ជូន​កងទ័ព​ជួរ​មុខ​ឈរជើងនៅ​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ តប​តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ក្នុង​ស្មារតី​គាំទ្រ​ដល់​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ជាតិ និង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ក្រុមហ៊ុន ហនុមាន…

រាជធានីភ្នំពេញ ៖ តប​តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ក្នុង​ស្មារតី​គាំទ្រ​ដល់​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ជាតិ និង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បាន​​ឧបត្ថម្ភ​ថវិកា​ចំនួន ២០០ លាន​រៀល ជូន​ដល់​កងទ័ព​ជួរ​មុខ​កម្ពុជា ដែល​បាន​នឹង​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ​។

ការ​ឧបត្ថម្ភ​នេះ គឺជា​ការ​លើកទឹកចិត្ត​ដល់​កងទ័ព​កម្ពុជា​ដ៏​អង់អាច និង​បញ្ជាក់​នូវ​ស្មារតី “​ខ្មែរ​ស្រលាញ់​ខ្មែរ​” ដែល​ជា​ប្រភព​នៃ​ភាពរឹងមាំ​ក្នុង​សង្គម​ជាតិ​យើង និង​បង្ហាញ​ពី​ភាព​រួបរួម​គ្នា​ជា​ធ្លុង​មួយ​នៃ​ខឿន​ការពារ​ជាតិ​របស់​កម្ពុជា ​។ បងប្អូន​កងទ័ព គឺជា​បងប្អូន​ខ្មែរ​រួម​ជាតិ​ដែល​បាន​លះបង់​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ និង​ការ​សប្បាយ​ផ្ទាល់ខ្លួន ដោយ​សុខចិត្ត​ចាក​ឆ្ងាយ​ពី​មនុស្ស​ជាទី​ស្រលាញ់​ដើម្បី​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព ជាតិ​មាតុភូមិ និង​សុខ​សុវត្ថិភាព សន្តិភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ឧបត្ថម្ភ​នេះ ជា​ការ​ឆ្លើយ​តប​ជាមួយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​ការពារ និង​កសាង​ប្រទេស​ឲ្យ​មាន​សុខ​សន្តិភាព ស្ថិរភាព ឯករាជ្យ​ភាព​ជាតិ និង​សាមគ្គីភាព​ជាតិ​ផង​ដែរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​សង្គម ដែល​សកម្មភាព​នេះ​គឺជា​បេសកកម្ម​ដែល​ក្រុមហ៊ុន​បាន និង​កំពុង​អនុវត្ត​បាន​យ៉ាង​ល្អ​ខ្ជាប់ខ្ជួន​ក្នុង​ការ​ផ្តល់​ត្រឡប់​ទៅ​សង្គម​វិញ ​។ រាល់​ការ​អំពាវនាវ​របស់​សម្តេច​ប្រធាន​ព្រឹទ្ធសភា និង​របស់ សម្តេច​នាយក​រដ្ឋមន្ត្រី​ឱ្យ​ចូលរួម​គាំទ្រ​ដល់​គំ​នឹ​ត​ផ្តួចផ្តើម​ផ្សេង​ៗ​របស់​សម្តេច​គឺ​ក្រុមហ៊ុន​ហនុមាន​ប៊ែ​វើ​រី​ជី​ស តែងតែ​ចូលរួម​យ៉ាង​សកម្ម​ជា​និច្ច​ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ថ្នាក់ដឹកនាំ និង បុគ្គលិក​ទាំងអស់ នៃ​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស សូម​បួងសួង​ដល់ ទេវតា​រក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដួង​ព្រលឹង​នៃ​បុព្វបុរស​ខ្មែរ​គ្រប់​ព្រះ​អង្គ និង​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក សូម​ជួយ​តាម​ថែរក្សា​ការពារ​កងទ័ព​កម្ពុជា​របស់​យើង ឱ្យ​ជួប​តែ​សុខ​សុវត្ថិភាព មាន​សុខភាព​រឹងប៉ឹង កំលាំង​មាំមួន​ដើម្បី​បន្ត​ការពារ​បូរណភាព​ទឹកដី​មានជោគ​ជ័យ​លើ​ខ្មាំងសត្រូវ​ឈ្លានពាន​ឱ្យ​វា​វិនាស​ខ្ចាត់ខ្ចាយ ពី​ទឹកដី​សុវណ្ណ​ភូមិ​ជាទី​ស្នេហា​របស់​យើង​កុំបី​ខាន​ ៕ អត្ថបទសហការ