ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សហការ​ជាមួយ TAFTAC ផ្សព្វផ្សាយ​ពី​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​រោងចក្រ​នៅ​ខេត្តតាកែវ

4 ថ្ងៃ មុន

ខេត្ត​តាកែវ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​តំណាង​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា​(TAFTAC) បាន​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​រោងចក្រ​សហគ្រាស​នៅ​ខេត្តតាកែវ…

ខេត្ត​តាកែវ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​តំណាង​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា​(TAFTAC) បាន​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​រោងចក្រ​សហគ្រាស​នៅ​ខេត្តតាកែវ នា​ថ្ងៃ​ទី ៣០ ខែឧសភា​ឆ្នាំ​២០២៥ ​។

លោក​វេជ្ជបណ្ឌិត លី សា​រុន ប្រធាន​ការិយាល័យ​តំណាង​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ក្រុមការងារ​នៃ​នាយកដ្ឋាន ដោយ​សហការ​ជាមួយ​តំណាង TAFTAC ព្រមទាំង​មាន​សិក្ខាកាម​សរុប ៤៥​នាក់​ដែល​មក​ពី​រោងចក្រ​សហគ្រាស​នៅ​ខេត្តតាកែវ​ ។

លោក​វេជ្ជបណ្ឌិត លី សា​រុន បាន​ថ្លែង​ថា គោលបំណង​នៃ​សិក្ខាសាលា​នេះ ដើម្បី​ផ្សព្វផ្សាយ ណែនាំ និង​បង្កើន​ការ​យល់​ដឹង​ដល់​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​លើ​គោលការណ៍​សំខាន់​ៗ​ដូច​ជា ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ដែល​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែង​ការងារ​, បញ្ជី​ត្រួតពិនិត្យ​អធិការកិច្ច​ផ្នែក​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​, ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​, សុវត្ថិភាព​គ្រឿង​ម៉ាស៊ីន​, មូលដ្ឋាន​គ្រឹះ​នៃ​សុវត្ថិភាព​អគ្គី​ភ័យ និង​ភាព​តានតឹង​ដោយ​កម្ដៅ​ខ្លាំង និង​វិធានការ​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ​ ។

ឆ្លៀតឱកាស​នោះ ក្រុមការងារ​នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ បាន​សហការ​ជាមួយ​តំណាង TAFTAC ធ្វើការ​ចែក​ជូន និង​ផ្សព្វផ្សាយ​ពី​សៀវភៅ​កម្រង​ច្បាប់​ពាក់ព័ន្ធ​វិស័យ​ការងារ សន្ដិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ចែក​ជូន​នូវ​បដា​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ចូល​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​រដ្ឋបាល និង​រោងចក្រ​សហគ្រាស និង​គ្រឹះស្ថាន​នានា​នៅ​មូលដ្ឋាន​ ។

ភ្ជាប់​ជាមួយនឹង​ការ​បណ្ដុះបណ្ដាល ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​នេះ ក្រុមការងារ​បាន​ធ្វើការ​ចាក់​បង្ហាញ​នូវ​សកម្មភាព​ខ្លះ​ៗ​របស់​មជ្ឈមណ្ឌល​សុវត្ថិភាព និង​សុខភាព​ការងារ​(OSHTC) ព្រមទាំង​ណែនាំ​ពី​វី​ដេ​អូ​អប់រំ​ស្ដី​ពី​សុវត្ថិភាព​អគ្គី​ភ័យ ដែល​នាយកដ្ឋាន​ពេទ្យ​ការងារ​បាន​រៀបចំ​កន្លង​មក ៕ អត្ថបទសហការ