ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ ដល់​ម្ចាស់​ជ័យ​លា​ភី ​ទាំង ៥ រូប​ពី​ការ​ប្រកួត​ថតរូប SEE Cambodia រដូវ​កាល​ទី​២

4 ថ្ងៃ មុន

សូម​អបអរសាទរ​ដល់​ម្ចាស់​ជ័យ​លា​ភី​ទាំង 5 រូប​! រាជធានីភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន ជាមួយ​ក្រុមហ៊ុន​ក្រុមហ៊ុនទូរស័ព្ទ​ដៃ OPPO…

សូម​អបអរសាទរ​ដល់​ម្ចាស់​ជ័យ​លា​ភី​ទាំង 5 រូប​!

រាជធានីភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន ជាមួយ​ក្រុមហ៊ុន​ក្រុមហ៊ុនទូរស័ព្ទ​ដៃ OPPO បាន​រៀបចំ​នូវ​កម្មវិធី​ប្រកាស​ជ័យ​លា​ភី SEE Cambodia រដូវ​កាល​ទី​២ ដល់​អ្នក​ដែល​បាន​ចូលរួម​ប្រកួត​ថតរូប​លើ​ទូរស័ព្ទ​ដៃ ដែល​មាន​ទឹកដៃ​ល្អ ភាព​ប៉ិន​ប្រសប់ និង​ភាព​ច្នៃប្រឌិត​ខ្ពស់​ពី​ជ័យ​លា​ភី​លេខ​១ ដល់​លេខ​១០ នៅ​ឯ​សណ្ឋាគារ Hyatt Regency Phnom Penh ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម ង៉ូ​វ បូ​រី​ណា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ​ក្រសួង ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន OPPO គណកម្មការ បណ្តាសារ​ព័ត៌មាន​ល្បី​ៗ និង​បេក្ខភាព​ប្រកួត​ជា​ច្រើន​រូប ​។

សម្រាប់​កម្មវិធី​ប្រកួត​ថតរូប​លើ​ទូរស័ព្ទ SEE Cambodia រដូវ​កាល​ទី​២ គឺ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ ដល់​ប្រជាជន​កម្ពុជា​គ្រប់​ទិស​ទី​ អាច​បញ្ចេញស្នាដៃ​ក្នុង​ការ​ថតរូប ​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ និង បរិស្ថាន ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រព្រឹត្តិ​យ៉ាង​រលូន​ ក្រោម​ការ​ចូលរួម​ពី​បេក្ខជន​យ៉ាងច្រើន ដោយ​ធ្វើ​ឡើង​យ៉ាង​សុក្រឹត​យុ​ត្តិ​ធ​ម៍​ ក្រោម​ការ​សម្រេច​ពី​គណកម្មការ​ចំនួន ៣ រូប ៖
. គណៈកម្មការ​ទី​១ ៖ ក្រសួងបរិស្ថាន
. គណៈកម្មការ​ទី​២ ៖ Mardy Soung
. គណៈកម្មការ​ទី​៣ ៖ សេង លន់

សម្រាប់​ការ​ប្រគល់​រង្វាន់​រួម​មាន ៖
ជ័យ​លា​ភី​លេខ​១ ៖ ប្រាក់ 4,000,000 រៀល | ទូរស័ព្ទ​ដៃ OPPO Reno13 5G | វិញ្ញាបនបត្រ ១ សន្លឹក
ជ័យ​លា​ភី​លេខ​២ ៖ ប្រាក់ 1,000,000 រៀល | ទូរស័ព្ទ​ដៃ OPPO Reno13 F | វិញ្ញាបនបត្រ ១ សន្លឹក
ជ័យ​លា​ភី​លេខ​៣ ៖ ប្រាក់ 500,000 រៀល | OPPO Watch X2 | វិញ្ញាបនបត្រ ១ សន្លឹក
ជ័យ​លា​ភី​លេខ​៤ ៖ ប្រាក់ 200,000 រៀល | កាល Enco Air4 | វិញ្ញាបនបត្រ ១ សន្លឹក
ជ័យ​លា​ភី​លេខ​៥ ៖ ទឹកប្រាក់ 100,000 រៀល | OPPO Enco Air4 | វិញ្ញាបនបត្រ ១ សន្លឹក
ជ័យ​លា​ភី​លេខ​៦ ដល់ លេខ​10 ៖ OPPO Enco Buds3 Pro ម្នាក់ ១ គ្រឿង

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ប្រធានបទ​ជម្រុះ​ចុង​ក្រោយ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧-២៨ ខែឧសភា ដោយ​បេក្ខជន​ទាំង ១០ រូប​បាន​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឯ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ភ្នំ​ខ្នង​ផ្សារ ក្រោម​ប្រធានបទ “​អាថ៌​កំបាំង​សម្រស់​ធម្មជាតិ​លើ​ភ្នំ​ខ្នង​ផ្សារ​” ។

ចំពោះ​ពានរង្វាន់

ជ័យ​លា​ភី​លេខ ១ បាន​ទៅ​លើ បេក្ខជន យូ​សុះ អាប់​ឌុ​ល​រ៉ា​ស់​ហ៊ឹ​ម

ជ័យ​លា​ភី​លេខ ២ បាន​ទៅ​លើ បេក្ខជន ពូ​ស្មី

ជ័យ​លា​ភី​លេខ ៣ បាន​ទៅ​លើ បេក្ខជន ឃុន កែវ​វាសនា

ជ័យ​លា​ភី​លេខ ៤ បាន​ទៅ​លើ បេក្ខជន ហ៊​ន់ គឹ​ម​ហ៊ា

ជ័យ​លា​ភី​លេខ ៥ បាន​ទៅ​លើ បេក្ខជន សោភ័ន មាស ៕ អត្ថបទសហការ