ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ​ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ដល់​ទៅ​២,៤០០​កន្លែង លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​កម្រិត​១ ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ

4 ថ្ងៃ មុន

(​សៀមរាប​)៖ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ ខេត្តសៀមរាប បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន​២,៤០០​កន្លែង សម្រាប់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​កម្រិត​១ ដល់​ក្រុម​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​មាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ថែម​ទៀត​។…

(​សៀមរាប​)៖ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ ខេត្តសៀមរាប បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន​២,៤០០​កន្លែង សម្រាប់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​កម្រិត​១ ដល់​ក្រុម​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​មាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ថែម​ទៀត​។

អាហារូបករណ៍​ទាំង​២,៤០០​កន្លែង​នេះ ត្រូវ​បាន​បែងចែក​ទៅ​តាម​មុខ​ជំនាញ​ដែល​សុទ្ធតែ​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ រួម​មាន​៖ (១).​ជំនាញ​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន ៤៨០​នាក់ (២).​ជំនាញ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ ៤៨០​នាក់ (៣).​ជំនាញ​ថែទាំ​និង​ជួសជុល​រថយន្ត ៤២០​នាក់ (៤).​ជំនាញ​ធុរកិច្ច​ភេសជ្ជៈ ៣០០​នាក់ (៥).​ជំនាញ​ផលិត​នំ ៣០០​នាក់ (៦).​ជំនាញ​ការងារ​កំបោរ ១៨០​នាក់ (៧).​ជំនាញ​ដំឡើង​និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព ១២០​នាក់ (៨).​ជំនាញ​សេវាកម្ម​កុំព្យូទ័រ ៦០​នាក់ (៩).​ជំនាញ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ ៦០​នាក់​។

សម្រាប់​យុវជន​គោលដៅ​ទាំង​ពីរ​ក្រុម​ខាងលើ​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ដាក់​ពាក្យ សូម​ទាក់ទង​មក​កាន់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ ដែល​មាន​ទីតាំង​តាម​បណ្ដោយ​មហាវិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន ឬ​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ ០៨៧ ៥២៧ ៨៧៦ / ០៧៧ ៤៨៩ ៣៩៨ / ០៩៧ ៣៧២ ១៦២៧​។

ក្រៅពី​ក្រុម​យុវជន​គោលដៅ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ វគ្គ​បណ្ដុះបណ្ដាល​ពិសេស​នេះ​ក៏​បើកចំហ​សម្រាប់​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ រួម​ទាំង​កម្មករ​-​កម្មការិនី​ផង​ដែរ ដែល​អាច​ដាក់​ពាក្យ​ចូល​សិក្សា​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នេះ​បាន​ដោយ​ឥត​បង់ថ្លៃ​ដូច​គ្នា គ្រាន់តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ពី​រាជរដ្ឋាភិបាល​។

គួរ​បញ្ជាក់​ដែរ​ថា ការ​ផ្ដល់​ជូន​អាហារូបករណ៍​នេះ គឺជា​ការ​អនុវត្ត​កម្មវិធី​គោលនយោបាយ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET) ១.៥​លាន​នាក់ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​អាណត្តិ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ទិស​ដៅ​លើកកម្ពស់​ជីវភាព​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ តាម​រយៈ​ការ​ផ្ដល់​ឱ្យ​ពួក​គេ​នូវ​ជំនាញ​ជាក់លាក់​មួយ និង​មាន​លទ្ធភាព​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​៕