ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិន​ចាញ់​បរទេស ​! ចំណុច​ពិសេស​ៗ​ទាំងនេះ​ធ្វើ​ឱ្យក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​កម្រិតដូច​ក្រុមហ៊ុន​អឺរ៉ុប

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុនផលិតស្រាបៀរ ភេសជ្ជៈ និង​ទឹក​ពិសា ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុនផលិតស្រាបៀរ ភេសជ្ជៈ និង​ទឹក​ពិសា ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ អ្វី​ដែល​ពិសេស​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សហគ្រិន​ខ្មែរ ១០០ ភាគរយ​តែ​ម្ដង ​។ កាន់តែ​អស្ចារ្យ​ទៀត​នោះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​កម្រិតស្ដង់ដារ​ដូច​ទៅ​នឹង​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ល្បី​ៗ​នៅ​តំបន់​អឺរ៉ុប​ផង​ដែរ ដោយ​ផ្អែក​ទៅ​លើ​ចំណុច​ពិសេស​ៗ​ដូច​ខាងក្រោម ​៖

១. គ្រឿងចក្រ និង​បច្ចេកទេស​ផលិត

ត្បិត​ថា​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្ដែ​សម្រាប់​គ្រឿងចក្រ និង​ប​ច្ចេស​ទេស​ក្នុង​ការ​ផលិត គឺ​ក្រុមហ៊ុន​បាន​នាំ​ចូល​ពី​ដៃគូ​ផ្គត់​ផ្ដ​ង់​ល្បី​ៗ​នៅ​តំបន់​អឺរ៉ុប ដែល​មានបទពិសោធន៍​រាប់រយ​ឆ្នាំ​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ភេសជ្ជៈ​នេះ ​។ ជាក់ស្ដែង​ដូច​ជា​ក្រុមហ៊ុន Ziemann, KHS, Veolia, Siemen, Filtrox, Haffmans, Centec, Atlas Copco និង​ជា​ពិសេស​ក្រុមហ៊ុន Krones របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ គឺជា​អ្នក​ផ្ដ​ត់​ផ្គង់​គ្រឿង​ម៉ាស៊ីន និង​បច្ចេកវិទ្យា​សម្រាប់​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​ទាំងអស់​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ​។

២. វត្ថុធាតុដើម និង​រសជាតិ

ចំពោះ​វត្ថុធាតុដើម និង​រសជាតិ នៃ​ការ​ផលិត​ស្រា​បៀរ ក៏​ដូច​ជា​ភេសជ្ជៈ​វិញ គឺ​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ដៃគូ​ល្បី​ៗ​នៅ​តំបន់​អឺរ៉ុប​ដូច​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ផលិត​ទទួល​បាន​នូវ​ស្ដង់ដារ​ខ្ពស់ និង​មាន​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​។ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​បាន​ចាប់ដៃ​ជាមួយនឹង​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា ក្រុមហ៊ុន Kersia ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ប្រចាំ​ទ្វី​អឺរ៉ុប​ក្នុង​ការ​ផ្គត់ផ្គង់​សុវត្ថិភាព​ផ្នែក​ជីវសាស្ត្រ ធ្វើ​ឱ្យ​ម្ហូបអាហារ និង​ភេសជ្ជៈ ស្អាត​មាន​អនាម័យ​ល្អ ។

ក្រុមហ៊ុន Archer Daniels Midland ឬ​ហៅ​កាត់​ថា ADM ដែល​ជា​ក្រុមហ៊ុន​សាជីវកម្ម​កែ​ច្នៃ​ម្ហូបអាហារ និង​ពាណិជ្ជកម្ម​ពហុ​ជាតិ​របស់​អា​មេ​រិ​ក ដែល​មានបទពិសោធន៍​ជាង ១២០ ឆ្នាំ និង​ក្រុមហ៊ុន Barthaas ដែល​ជា​ក្រុមហ៊ុន​ដៃគូ​ផ្គត់ផ្គង់​ផ្កា​ហប់​លំដាប់​ពិភពលោក មាន​រោងចក្រ​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី និង អឺរ៉ុប​ផង​ដែរ​ ។

៣. ធនធានមនុស្ស

ធនធានមនុស្ស គឺជា​ទ្រព្យ​ដ៏​ចាំបាច់​បំផុត​មួយ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ហើយ​ក៏​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ក្រុមហ៊ុន ក៏​ដូច​ជា​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ទាំងមូល ដែល​ក្រុមហ៊ុន​បាន​យកចិត្ដទុកដាក់ និង​បណ្ដុះបណ្ដាល​ជា​ប្រចាំ​។ ហើយ​ក្រុមហ៊ុន​តែងតែ​បញ្ជូន​បុគ្គលិក ទៅ​សិក្សា​ដើម្បី​ពង្រីង​ចំណេះដឹង និង​បណ្ដុះ​ជំនាញ​កាន់​ច្បាស់​លើ​ផ្នែក​គ្រប់គ្រង​ដំណើរការ​ផលិតកម្ម​ស្ដង់ដារ​ពិភពលោក​នៅ​បរទេស ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប​ដែរ​ ។

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​ ២១ ខែឧសភា ឆ្នាំ ​២០២៥ អ្នកឧញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សរុប ១៨ រូប​ទៅ​ទស្សនៈកិច្ច​នៅ​ទ្វីបអឺរ៉ុប​ផង​ដែរ​ ។ ដោយ​ក្នុង​នោះ​ក្រុមការងារ​គឺ​បាន​ចុះ​ទៅ​សិក្សា និង​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​ក្នុង​ក្រុមហ៊ុន​ដៃគូ​ដូច​ជា ក្រុមហ៊ុន Kersia ក្រុមហ៊ុន Archer Daniels Midland និង​ក្រុមហ៊ុន Barthaas ដើម្បី​ស្វែង​យល់​ពី​បទ​ពិសោធ និង​ការ​អភិវឌ្ឍ​បន្ថែម ពី​ក្រុមហ៊ុន​ទាំងនេះ​យក​មក​អនុវត្ត និង​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស អាច​ឈរជើង​រាប់រយ​ឆ្នាំទៅ​មុខ​ ។

អ្វី​ដែល​កាន់តែ​រំភើប​ទៀត​នោះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ទទួល​មេដាយមាស​សរុប ៨ ក្នុង​ឆ្នាំ​២០២៥ ពី MONDE SELECTION ដែល​ជា​ស្ថាប័ន​វាយតម្លៃ​ស្តង់ដា​គុណភាព​ផលិតផល​លំដាប់​ពិភពលោក ​។ សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ បាន​ធ្វើ​ឱ្យ​រោងចក្រ​លំដាប់​ពិភពលោក ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​មេដាយ​ពិសេស និង​ច្រើន​ជាងគេ​នៅ​កម្ពុជា ព្រមទាំង​ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ឈ្នះ​មេដាយមាស​រយៈពេល​ ១០ ឆ្នាំ ជាប់​ៗ​គ្នា​ផង​ដែរ​ ៕ អត្ថបទសហការ