ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អំណោយ ៣ ដែល​អ្នក​គប្បី​ផ្តល់​ជូន​កូនស្រី​របស់​អ្នក​រាល់ថ្ងៃ !

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​កំពុង​ធ្វើ​អ្វី​ជា​រៀងរាល់ថ្ងៃ ដើម្បី​វិនិយោគ​លើ​ទំនាក់ទំនង​របស់​អ្នកជា មួយ​កូនស្រី ? ខាងក្រោម​នេះ គឺជា​អំណោយ​ដ៏​ពិសេស​ចំនួន ៣ ដើម្បី​ផ្តល់​ជូន​កូនស្រី​របស់…

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​កំពុង​ធ្វើ​អ្វី​ជា​រៀងរាល់ថ្ងៃ ដើម្បី​វិនិយោគ​លើ​ទំនាក់ទំនង​របស់​អ្នកជា មួយ​កូនស្រី ? ខាងក្រោម​នេះ គឺជា​អំណោយ​ដ៏​ពិសេស​ចំនួន ៣ ដើម្បី​ផ្តល់​ជូន​កូនស្រី​របស់ អ្នកជា​រៀងរាល់ថ្ងៃ ដែល​នឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ក្នុង​រយៈពេល​វែង ៖

១. ពាក្យ​លើកទឹកចិត្ត ៖ កូនស្រី​របស់​អ្នក​ត្រូវ​ប្រឈម​នឹង​ការ​វាយលុក​នៃ​ភាព​អវិជ្ជមាន​ជា​រៀងរាល់ថ្ងៃ ។ សំឡេង​ទាំងនេះ​ប្រាប់​នាង​ថា នាង​មិន​ឆ្លាត​គ្រប់គ្រាន់ នាង​មិន​ស្អាត​គ្រប់គ្រាន់ ឬ​នាង​មិនល្អ​គ្រប់គ្រាន់ ។ ទោះបីជា​អ្នក​មិន​អាច​ផ្លាស់​ប្តូរ​វា​ទាំងស្រុង​ក៏​ដោយ ប៉ុន្តែ​អ្នក​អាច ជា មនុស្ស​ម្នាក់​ដែល​ចង់​ផ្តល់​ពាក្យ​លើកទឹកចិត្ត​ជា​រៀងរាល់ថ្ងៃ​ចំពោះ​នាង ។ វា​ជា​រឿង​សំខាន់ ណាស់​ដែល​ពាក្យ​ទាំងនេះ​មាន​ខ្លឹមសារ​ល្អ មិនមែន​គ្រាន់តែ​ជា​ការ​និយាយ​បំភាន់​ឱ្យ​តែ​បាន នោះ​ទេ ។ តើ​អ្នក​អាច​ចំណាយពេល​ដើម្បី​កត់សម្គាល់​រឿង​មួយ​ជា​រៀងរាល់ថ្ងៃ ដែល​អ្នក​អាច លើកទឹកចិត្ត​កូនស្រី​របស់​អ្នក​បាន​ទេ ? ប្រហែល​វា​ជា​ក្រមសីលធម៌​ការងារ​របស់​នាង ឬ​ពីរ បៀ​ប​ដែល​នាង​បាន​ជួយ​អ្នក​ដទៃ ។ អ្នក​ក៏​អាច​គិត​ថា កូនស្រី​របស់​អ្នក​គួរ​ឱ្យ​ស្រឡាញ់ ឬ​ចេះ គិតគូរ​ដឹ​ត​ដល់​ជាដើម ។ អ្វី​ក៏​ដោយ រើស​យក​មក ហើយ​សរសើរ​កូនស្រី​ទៅ ។ វា​ពិតជា​ជំហាន​សំខាន់​មួយ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​ឪពុក និង​កូនស្រី​ប្រសើរ​ឡើង ។

២. សួរ​សំណួរ ៖ ក្នុង​នាម​ជា​ឪពុក យើង​ប្រាប់​ឱ្យ​កូនស្រី​ធ្វើ​នូវ​រឿង​ជា​ច្រើន​ជា​រៀងរាល់ថ្ងៃ ដូច​ជា លាងចាន ! សម្អាត​បន្ទប់​របស់​កូន ! ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ! ប៉ុន្តែ​តើ​យើង​សួរ​សំណួរ ប៉ុន្មាន​ទៅ ? តើ​អ្នកដឹង​ទេ​ថា សំណួរ​មាន​សារៈសំខាន់ ពីព្រោះ​វា​ធ្វើ​ឱ្យ​ពួក​គេ​យល់​ថា អ្នក​ចង់ ដឹង​ពី​សុខទុក្ខ​របស់​កូន​គ្រប់ពេលវេលា ។ ការ​ណែនាំ ការ​បញ្ជាក់​ប្រាប់​កូន គ្រាន់តែ​ទាមទារ​ឱ្យ កូន​ស្តាប់បង្គាប់ ប៉ុន្តែ​សំណួរ​អាច​ជំរុញ​ការ​សន្ទនា និង​ការ​ភ្ជាប់​ទំនាក់ទំនង ។ អ្នក​អាច​និយាយ ថា នៅ​សាលា ថ្ងៃនេះ​យ៉ាងម៉េច​ដែរ​កូន ? តើ​មាន​អ្វី​ធ្វើ​ឱ្យ​កូន​សប្បាយចិត្ត​នៅ​ថ្ងៃនេះ ? តើ​ផ្នែក​ណា​ដែល​កូន​ពេញចិត្ត​ថ្ងៃនេះ ? តើ​ផ្នែក​ណា​ដែល​ពិបាក​បំផុត ? ។

៣. ការ​យកចិត្តទុកដាក់​របស់​អ្នក ៖ ប្រហែលជា​វត្ថុ​ដ៏​មាន​តម្លៃ និង​ពិបាក​បំផុត ដែល​អ្នក​អាច ផ្តល់​ឱ្យ​កូនស្រី​របស់​អ្នក គឺ​ការ​យកចិត្តទុកដាក់​របស់​អ្នក ។ មានរឿង​រាប់​ពាន់​ដែល​អ្នក​កំពុង ជាប់រវល់ ឬ​ប្រជែង​នឹង​ការ​យកចិត្តទុកដាក់​របស់​អ្នកជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ធ្វើ​ឱ្យ​ទំនាក់ទំនង​កូនស្រី​របស់​ឪពុក​ប្រសើរ​ឡើង វា​ចាប់ផ្តើម​ដោយ​ការ​យកចិត្តទុកដាក់​របស់​អ្នក ។ តើ​កូនស្រី​របស់​អ្នក​កំពុង​ធ្វើ​អ្វី​ឥឡូវនេះ ? តើ​អ្នក​កត់សម្គាល់​អ្វី​អំពី​នាង ? តើ​នាង​សប្បាយ ចិត្ត​ទេ ? តើ​នាង​សោកសៅ​ទេ ? តើ​ការ​សង្កេត​នេះ​អាច​នាំ​ឱ្យ​អ្នក​ធ្វើ​អ្វី ? មាន​សំណួរ​ដែល​អ្នក អាច​សួរ​នាង​បាន​ទេ ? តើ​មាន​ពាក្យ​លើកទឹកចិត្ត​ដែល​អ្នក​អាច​ផ្តល់​ឱ្យ​កូនស្រី​បាន​ទេ ? ការ យកចិត្តទុកដាក់​របស់​អ្នកជា​អំណោយ​ដ៏​សំខាន់​បំផុត ។ ចូរ​មានចិត្ត​ទូលាយ​ដោយ​ការ​យក ចិត្ត​ទុកដាក់​ចំពោះ​កូនស្រី​របស់​អ្នក​នៅ​ថ្ងៃនេះ ហើយ​វា​ប្រហែលជា​អ្វី​ដែល​នាង​កំពុង​ត្រូវការ នៅ​ពេល​នេះ​ផង​ដែរ ៕ ប្រភព ៖ allprodad

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ នឹង​បើក​ដំណើរការ​សាខា​ទី ១៤ របស់​ខ្លួន​ស្ថិ​ន​នៅ​បណ្តោយ​ផ្លូវ​លេខ ៥៩៨ ក្នុង​ខណ្ឌឫស្សីកែវ នៅ​ដើមខែ​មិថុនា ឆ្នាំ ២០២៦ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 089 792 168 / 015 337 123 ៕