
ពង្រឹងអំណាចអនាគតតាមរយៈការអប់រំ ៖ អូគូលែន ជំរុញការវិនិយោគលើសហគមន៍ជាថ្មី ដោយបើកសាលាបង្រៀនមិនគិតថ្លៃ ទី ២
ខេត្តសៀមរាម, ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ…
ខេត្តសៀមរាម, ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ…
ខេត្តសៀមរាម, ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ (Kulara Water Co.,Ltd.) ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន មានកិត្តិយសប្រកាសបើកឱ្យប្រើប្រាស់សាលារៀន អូ គូលែន ទី ២ ដែលការបង្រៀនដោយឥតគិតថ្លៃទៅកាន់កុមារនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
គម្រោងសាងសង់សាលារៀនឥតគិតថ្លៃនេះ កើតចេញមកបានពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ក្នុងការជួយជ្រោមជ្រែងអនាគតរបស់យុវជនកម្ពុជាតាមរយៈការអប់រំ ។ សាលារៀន អូ គូលែន នៅស្រុកបន្ទាយស្រីនេះ នឹងផ្តល់ការបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រដោយឥតគិតថ្លៃទៅកាន់ក្មេងៗនៅតំបន់នេះផ្ទាល់ និងបណ្ដារតំបន់ដែលនៅជុំវិញ ។
ការបើកសាលារៀននេះ គឺជាការផ្តល់ឱកាសឱ្យក្មេងៗដែលរស់នៅក្នុងសហគមន៍ដាច់ស្រយាល ទទួលបានឱកាសក្នុងការពង្រីកចំណេះដឹង ពង្រឹងការរៀនសូត្របន្ថែមលើជំនាញដែលចាំបាច់នៅក្នុងជីវិតរបស់ពួកគេ លើសពីនេះ វាក៏ជាផ្នែកមួយដែលជួយឱ្យពួកគេមានអនាគតដែលល្អប្រសើរនឹងមានលំនឹងផងដែរ ។
«ការអប់រំ គឺជាធាតុដ៏មានឥទ្ធិពលដែលអាចជម្រុញឱ្យមានការអភិវឌ្ឍន៍» អ្នកនាង Anouchka Forey នាយិកាក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានមានប្រសាសន៍ដូច្នេះ ហើយបានបន្តទៀតថា «ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ជឿជាក់ថា កុមារគ្រប់ៗគ្នាគួរតែទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ បង្កើនចំណេះដឹងដើម្បីបើកទ្វារទៅរកឱកាសដ៏ប្រពៃនៃជីវិត ។ សាលារៀនគិតថ្លៃ អូ គូលែន បង្កើតឡើងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើងចំពោះការអភិវឌ្ឍន៍ដែលប្រកបដោយចីរភាព និងសមភាពសង្គមនៅកម្ពុជា» ។
ពិធីបើកសាលាថ្មីនៅស្រុកបន្ទាយស្រីនេះ ធ្វើឡើងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ និងបានការអញ្ជើញចូលរួមពីសំណាក់សមាជិកសហគមន៍ មន្ត្រីអប់រំ កុមារ និងតំណាងក្រុមហ៊ុនជាច្រើននាក់ ដើម្បីអបអរសាទរចំពោះសារៈសំខាន់នៃការអប់រំ និងវិសាលភាពនៃកិច្ចសហការក្នុងសហគមន៍ ។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា «យើងមានអំណរអរគុណយ៉ាងខ្លាំង ចំពោះការឧបត្ថម្ភ និងវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ដើម្បីការអភិវឌ្ឍន៍សហគមន៍ ជាពិសេសសម្រាប់ស្រុកបន្ទាយស្រីយើង ។ ការបើកសាលានេះជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់អនាគតកុមារក្នុងតំបន់យើង និងជំរុញដល់ការអភិវឌ្ឍន៍រយៈពេលវែងសម្រាប់សហគមន៍តាមរយៈការអប់រំ» ។
គួររំលឹកផងដែរថា ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានបង្កើតសាលាឥតគិតថ្លៃ អូ គូលែន លើកដំបូងនៅឆ្នាំ ២០២៤ នៅស្រុកស្រយង់ ខេត្តព្រះវិហារ ដែលបច្ចុប្បន្នមានសិស្សច្រើនជាង ២០០នាក់កំពុងរៀនភាសាអង់គ្លេស និងជំនាញកុំព្យូទ័រដោយឥតគិតថ្លៃនៅទីនោះ ។
លើសពីនេះទៀត ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានប្តេជ្ញាចិត្តក្នុងការបង្កើតអនាគតប្រកបដោយចីរភាពតាមរយៈសកម្មភាពជាវិជ្ជមាន ដែលផ្ដោតលើការស្ដារបរិស្ថាន ការដាំឈើកម្រ ការប្រើថាមពលពន្លឺព្រះអាទិត្យ ការអប់រំ និងការចូលរួមយ៉ាងជិតស្និទ្ធជាមួយសហគមន៍ ។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីគុណតម្លៃស្នូល និងជំនឿរបស់ក្រុមហ៊ុន ថាអាចជុំរុញ និងលើកកម្ពស់ទាំងសហគមន៍ និងបរិស្ថានអោយខានតែបាន ។
អំពីក្រុមហ៊ុន គូឡារ៉ា វ៉ធើរ
ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ គឺជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន ជាផលិតផលទឹករ៉ែធម្មជាតិឈានមុខមួយនៅកម្ពុជា ដែលបង្កប់ពីភាពបរិសុទ្ធស្រស់ថ្លា និងភាពរឹងមាំនៃបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា ។ ទឹករ៉ែធម្មជាតិ អូ គូលែន មានប្រភពមកពីទឹកក្រោមដីយ៉ាងជ្រៅក្នុងតំបន់អភិរក្សភ្នំគូលែន និងកោះកេរ ដែលមានការរក្សាការពារយ៉ាងល្អឥតខ្ចោះដោយធម្មជាតិ និងត្រូវបានផលិតតាមបទដ្ឋានបច្ចេកវិទ្យាថ្មីទំនើបមកពីអឺរ៉ុប ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់បារាំង ។
ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ប្តេជ្ញាផ្តល់ជូនប្រជាជនកម្ពុជានូវទឹករ៉ែធម្មជាតិដែលមានគុណភាពខ្ពស់ ជួយទ្រទ្រង់ដល់សុខភាព ប្រណីតភាព និងការថែរក្សាតម្លៃនៃបេតិកភណ្ឌជាតិ ។ តម្លៃស្នូលរបស់ក្រុមហ៊ុនរួមមាន គុណភាព ភាពបរិសុទ្ធ សុខមាលភាពល្អ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះធម្មជាតិ ។
ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានវិនិយោគយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គមខ្ពស់ ដោយគាំទ្រដល់សកម្មភាពសង្គ្រោះធនធានធម្មជាតិ ការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងការកែលម្អជីវភាពសហគមន៍ ។ អំណោយសុខភាពពីធម្មជាតិ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ