ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ ឈ្វេងយល់​ពី​ដំណើរការ​អាជីវកម្ម និង​បច្ចេកទេស​កសិកម្ម​ទំនើប​នៅកសិដ្ឋាន​ផលិត​ទឹកដោះគោ ​គិរី​សួ​គ៍

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សិស្សានុសិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ច្បារ​អំពៅ​ប្រមាណ ​១០០​នាក់ បាន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​កសិដ្ឋាន​គិរី​សួគ៌ ស្ថិត​នៅ​ខេត្តតាកែវ ដែល​ជា​កន្លែង​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​ជាងគេ​ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត​…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សិស្សានុសិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ច្បារ​អំពៅ​ប្រមាណ ​១០០​នាក់ បាន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​កសិដ្ឋាន​គិរី​សួគ៌ ស្ថិត​នៅ​ខេត្តតាកែវ ដែល​ជា​កន្លែង​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​ជាងគេ​ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត​ នៅ​ប្រទេស​កម្ពុជា ដើម្បី​ឈ្វេងយល់​ ពី​ដំណើរការ​អាជីវកម្ម និង​សង្វា​ក់​ផលិត​បែប​បច្ចេកវិទ្យា​ទំនើប​ ។

តាម​រយៈ​ទស្សនកិច្ច​សិក្សា​នេះ សិស្សានុសិស្ស​បាន​ឈ្វេងយល់​នៅ​ផ្នែក​មួយ​ៗ នៃ​សង្វា​ក់​ផលិតកម្ម​ចិញ្ចឹម​គោ​តាំងពី​ដើម​ដល់​ចប់ ដោយ​ផ្ដើម​ពី​ផ្នែក​ដាំ​ដុះ​ច្រូតកាត់​ស្មៅ​ដោយ​ម៉ាស៊ីន​គ្រឿងចក្រ ផ្នែក​ចម្ការពោត ចម្ការ​ស្មៅ​ម៉ុម​បា​សា​ស្រោចស្រព​ដោយ​ប្រព័ន្ធ​ទឹក​ស្វ័យប្រវត្តិ ការ​កែ​ច្នៃ​ចំណី​សត្វ​សម្បូរ​ជីវជាតិ ការ​កែ​ច្នៃ​ផលិត រហូត​ដល់​ច្រក​ដប​វេច​ខ្ចប់​ជា​ផលិតផល​សម្រេច ​។

លើស​ពី​នេះ សិស្ស​ក៏​បាន​ចំណេះដឹង​ពាក់ព័ន្ធ​ប្រវត្តិ និង​ការ​ចាប់ផ្តើម​ដំណើរការ​កសិដ្ឋាន​គិរី​សួ​គ៍ យុទ្ធសាស្ត្រ​នៃ​ការ​លក់ និង​ការ​ធ្វើ​ទីផ្សារ បញ្ហា​ប្រឈម​និង​ការ​ស្វែងរក​ដំ​ដោះ ដើម្បី​ឲ្យ​សម្រេច​បានជា​ទឹកដោះ​គោមួយ​ដែល​មានគុណ​ភាព អភិវឌ្ឍ​សុខភាព​តាម​រយៈ​ការ​ពង្រីក​អាហារូបត្ថម្ភ​ដល់​ប្រជាជន​។

កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌​ ដែល​ស្ថិត​នៅ​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ​បាន​ដំណើរការ​រយៈពេល​ជាង ៦​ឆ្នាំ​មក​ហើយ​តាំងពី​ផ្ដើម​ការ​សាងសង់​រហូត​ដល់​ទទួល​បាន​តំណក់​ទឹកដោះគោ​ដំបូង​។ កសិដ្ឋាន​ក៏​បាន​លក់​ចែកចាយ​ផលិតផល​របស់​ខ្លួន​មាន​ទឹកដោះគោ​ស្រស់ និង​យ៉ា​អួ ច្រើន​រសជាតិ នៅ​លើ​ទីផ្សារ តាម​ផ្សារ​ទំនើប ផ្សារ​ធម្មតា រាប់​ពាន់​កន្លែង ដោយ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ ។

សូម​ជម្រាប​ថា សាលារៀន​តែងតែ​រៀបចំ​ដំណើរ​ទស្ស​កិច្ច​សិក្សា​ទៅ​កាន់​សហគ្រាស កសិដ្ឋាន និង​ក្រុមហ៊ុន​នានា​ក្នុងស្រុក ក្នុង​គោលបំណង​ផ្សារ​ភ្ជាប់​មេរៀន​សហគ្រិនភាព ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង ​៕ អត្ថបទសហការ