ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឪពុក​ម្តាយ​គួរ​ធ្វើ​បែប​ណា​ពេល​កូន​ធ្លាក់​ទឹកចិត្ដ ?

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ក្មេង​មាន​អារម្មណ៍មិនល្អ ឬ​សោកសៅ​នៅ​ពេល​ខ្លះ ។ ប៉ុន្តែ​នៅ​ពេល​ដែល​អារម្មណ៍​ទាំងនេះ​មាន​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ឬ​យូរ​ជាង​នេះ​បូក​រួម​ផ្សំ​នឹង​ការ​ផ្លាស់​ប្តូរ​ផ្សេង​ទៀត វា​អាច​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ ការ​ព្យាបាល​អាច​ជួយ​កុមារ​ឱ្យ​ឆ្លងកាត់​ភាព​សោកសៅ…

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ក្មេង​មាន​អារម្មណ៍មិនល្អ ឬ​សោកសៅ​នៅ​ពេល​ខ្លះ ។ ប៉ុន្តែ​នៅ​ពេល​ដែល​អារម្មណ៍​ទាំងនេះ​មាន​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ឬ​យូរ​ជាង​នេះ​បូក​រួម​ផ្សំ​នឹង​ការ​ផ្លាស់​ប្តូរ​ផ្សេង​ទៀត វា​អាច​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ ការ​ព្យាបាល​អាច​ជួយ​កុមារ​ឱ្យ​ឆ្លងកាត់​ភាព​សោកសៅ ឬ​បាក់ទឹកចិត្ត ហើយ​ក៏​មានរឿង​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​អាច​ធ្វើ​បាន ដើម្បី​ជួយ​កូន​ផង​ដែរ ។ ដូច្នេះ​ប្រសិនបើ​ភាព​សោកសៅ​មាន​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ឬ​យូរ​ជាង​នេះ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​កូន​អ្នក ។

១. និយាយ​ជាមួយ​កូន​អំពី​ភាព​សោកសៅ និង​ការ​ធ្លាក់​ទឹកចិត្ត ៖ ក្មេង​ៗ​ប្រហែលជា​មិនដឹង​ថា ហេតុ​អ្វី​បានជា​ពួក​គេ​សោកសៅ ឬ​ធ្លាក់ទឹក​ចិត្តខ្លាំង​នោះ​ទេ ហើយ​ហេតុ​អ្វី​បានជា​អ្វី​ៗ​ហាក់ដូចជា​ពិបាក​ម្ល៉េះ​សម្រាប់​ពួក​គេ ។ ចូរ​អនុញ្ញាត​ឱ្យ​ពួក​គេ​ដឹង​ថា អ្នកដឹង​ថា​ពួក​គេ​កំពុង​ឆ្លងកាត់​ការ​លំបាក ហើយ​អ្នក​នឹង​នៅ​ទីនោះ​ដើម្បី​ជួយ​ពួក​គេ ។ ចូរ​ស្តាប់ លួងលោម ផ្តល់​ការ​គាំទ្រ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​កូន ។

២. ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​របស់​កូន​អ្នក ៖ អនុញ្ញាត​ឱ្យ​គ្រូពេទ្យ​របស់​កូន​អ្នកដឹង​ថា តើ​អាកា​រៈ​បែប​នេះ​មាន​រយៈពេល​យូរ​ប៉ុណ្ណា​ហើយ ។ នេះ​ក៏​មិន​មាន​ន័យ​ថា កុមារ​មានការ​ធ្លាក់​ទឹកចិត្ត​នោះ​ដែរ ដូច្នេះ​ប្រាប់​គ្រូពេទ្យ​របស់​កូន​អ្នក​លម្អិត ប្រសិនបើ​អ្នក​បាន​កត់សម្គាល់​ផង​ដែរ​នូវ​ការ​ប្រែប្រួល​នៃ​ការ​គេង ការ​ញ៉ាំ ថាមពល ឬ​ការ​ប្រឹងប្រែង​របស់​កូន​អ្នក ។ គ្រូពេទ្យ​របស់​កូន​អ្នក​ក៏​អាច​បញ្ជូន​អ្នក​ទៅ​កាន់​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ផង​ដែរ ។

៣. ណាត់ជួប​អ្នកជំនាញ​ចិត្តសាស្ត្រ ៖ អ្នកជំនាញ​ចិត្តសាស្ត្រ (​វេជ្ជបណ្ឌិត​សុខភាព​ផ្លូវចិត្ត​) នឹង​ចំណាយពេល​ជជែក​ជាមួយ​អ្នក និង​កូន​របស់​អ្នក ។ ពួក​គេ​នឹង​ធ្វើការ​ត្រួតពិនិត្យ​ស៊ីជម្រៅ​សម្រាប់​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយ​សួរ​សំណួរ និង​ស្តាប់ ។ អ្នកជំនាញ​ក៏​អាច​អាច​ពន្យល់​ពី​របៀប​ដែល​ការ​ព្យាបាល​អាច​ជួយ​កូន​របស់​អ្នកផង​ដែរ ។

៤. អត់ធ្មត់ អធ្យាស្រ័យ ហើយ​ចិត្តល្អ​ចំពោះ​កូន ៖ នៅ​ពេល​កូន​របស់​អ្នកមាន​អារម្មណ៍មិនល្អ ឬ​ពិបាកចិត្ត ចូរ​ព្យាយាម​អត់ធ្មត់ ។ ចូរ​សាកសួរ​គ្រូពេទ្យ ឬ​អ្នកជំនាញ ដើម្បី​រក​វិធី​ដោះស្រាយ ឬ​វិធី​ឆ្លើយ​តប​បំផុត​ទៅ​កាន់​កូន ។ ជា​ធម្មតា អ្នក​អាច​ស្ងប់ស្ងាត់ បន្ទាប់​មក​ណែនាំ​ពួក​គេ​ឱ្យ​មាន​អាកប្បកិរិយា​ល្អ​ប្រសើរ ។ ជំនួស​ឱ្យ​អារម្មណ៍មិនល្អ អនុញ្ញាត​ឱ្យ​កុមារ​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​បាន​ល្អ​ជាង​មុន ។ អនុញ្ញាត​ឱ្យ​កូន​ដឹង​ថា អ្នកមាន​មោទនភាព​ចំពោះ​ពួក​គេ​ផង​ដែរ ។

៥. បង្កើត​ពេលវេលា​រីករាយ​ជាមួយ​គ្នា ៖ ចូរ​ចំណាយពេល​ជាមួយ​កូន​របស់​អ្នក ធ្វើ​អ្វី​ដែល​អ្នក​ទាំង​ពីរ​អាច​រីករាយ ។ អ្នក​អាច​នាំ​កូន​ទៅ​ដើរ​លេង លេង​ហ្គេ​ម ធ្វើ​ម្ហូប អាន​រឿង ធ្វើ​សិប្បកម្ម ឬ​មើល​រឿង​កំប្លែង​ជាដើម ។ ចូរ​ចំណាយពេល​នៅ​ខាងក្រៅ ប្រសិនបើ​អ្នក​អាច ។ រឿង​ទាំងនេះ​អាច​លើកទឹកចិត្ត​ឱ្យ​មាន​អារម្មណ៍​វិជ្ជមាន​ដោយ​សន្សឹម​ៗ ហើយ​ក៏​ជួយ​ឱ្យ​អ្នក និង​កូន​របស់​អ្នក​ឱ្យ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​មុន​ផង​ដែរ ៕ ប្រភព ៖ kidshealth

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ មេ​សា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕