រាជធានីភ្នំពេញ ៖ វាពិតជាមានសុខភាពល្អ និងសំខាន់ណាស់សម្រាប់ក្មេងវ័យជំទង់ក្នុងការបញ្ចេញអារម្មណ៍របស់ពួកគេចេញមកក្រៅ ។ ហើយខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗ ៣ យ៉ាងសម្រាប់កូនរបស់អ្នក ដើម្បីគាំទ្រពួកគេឱ្យនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ ៖
១. ឆ្លើយតបទៅកាន់កូនដោយការយល់ចិត្ត ៖ នៅពេលក្មេងជំទង់ប្រាប់យើងថា ពួកគេកំពុងមានអារម្មណ៍មិនសប្បាយចិត្ត ឪពុកម្តាយជាច្រើនតែងតែឆ្លើយតបទៅកាន់កូនវិញជាមួយនឹងការអប់រំ ដំបូន្មាន ការលើកទឹកចិត្ត ឬសំណួរ ។ ពាក្យទាំងនេះអាចមានប្រយោជន៍ ប៉ុន្តែជារឿយៗ អ្វីដែលក្មេងជំទង់របស់អ្នកចង់បានបំផុតនោះគឺ ការយល់ចិត្ត ។ នៅពេលក្មេងជំទង់ចែករំលែកនូវអារម្មណ៍ឈឺចាប់ សូមពិចារណាការឆ្លើយតបដោយក្តីមេត្តាជាមុនសិន ដោយអ្នកអាចនិយាយថា «ប៉ាម៉ាក់ពិតជាសោកស្តាយ ដែលកូនមានអារម្មណ៍បែបនោះ» ឬ «ពិតណាស់ កូនប្រហែលជាពិបាកចិត្តខ្លាំងហើយមើលទៅ» ជាញឹកញាប់ ពាក្យទាំងនេះផ្តល់នូវការគាំទ្រ ដែលក្មេងជំទង់កំពុងត្រូវការ ហើយអាចជួយរក្សាទំនាក់ទំនងបើកចំហបាន ។
២. មានភាពជាក់លាក់ ៖ ការនិយាយចេញពីចិត្តអាចផ្តល់នូវភាពធូរស្រាលក្នុងអារម្មណ៍របស់កូន ហើយការស្រាវជ្រាវបង្ហាញថា ការនិយាយក្នុងន័យជាក់លាក់ខ្ពស់អំពីអារម្មណ៍អាចមានប្រយោជន៍កាន់តែពិសេស ។ ប្រសិនបើក្មេងជំទង់របស់អ្នកចែករំលែកថា ពួកគេកំពុងព្រួយបារម្ភ សូមសួរពួកគេអំពីអ្វីដែលកំពុងកើតឡើង ហើយស្តាប់រឿងរ៉ាវរបស់កូនដោយយកចិត្តទុកដាក់ ។ បន្ទាប់មក មើលថាតើអ្នកអាចផ្តល់លក្ខខណ្ឌច្បាស់លាស់បន្ថែមទៀតសម្រាប់អារម្មណ៍ដែលពួកគេកំពុងមានអារម្មណ៍ឬអត់ ។ អាស្រ័យលើអ្វីដែលពួកគេបានចែករំលែក អ្នកអាចនិយាយថា ៖ «បាទ ប៉ាម៉ាក់អាចយល់ហើយ ហេតុអ្វីបានជាកូនមានអារម្មណ៍បែបនេះ» ជាដើម ។
៣. ឱ្យតម្លៃលើការបង្ហាញដែលមិនមែនជាពាក្យសំដី ៖ ក្មេងជំទង់មិនតែងតែមានអារម្មណ៍ចង់និយាយអំពីអារម្មណ៍របស់ពួកគេនោះទេ ហើយបើសិនបែបនោះមែន វាក៏មិនអីដែរ ។ នៅមានវិធីសាស្ត្រជាច្រើនទៀតដែលមានសុខភាពល្អសម្រាប់ក្មេងវ័យជំទង់ ដើម្បីបញ្ចេញអារម្មណ៍របស់ពួកគេដែលមិនពាក់ព័ន្ធនឹងពាក្យសម្ដី ។ កូនរបស់អ្នកអាចស្វែងរកភាពធូរស្បើយ បន្ថយស្ត្រេស បន្ថយអារម្មណ៍សោកសៅតាមរយៈសកម្មភាពរាងកាយ ការលេងកីឡា ឬដោយការយំ ដោយការស្តាប់តន្ត្រី ឬតាមរយៈសិល្បៈដែលបង្ហាញពីអារម្មណ៍របស់ពួកគេ ។ ដូច្នេះចូរបន្តនៅក្បែរកូន ប្រសិនបើពួកគេចង់ឱ្យអ្នកចូលរួមជាមួយ ៕ ប្រភព ៖ unicef
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ មេសា ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ