ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

១០ វិធី​ធ្វើ​ឱ្យ​កូន​របស់​អ្នកមាន​អារម្មណ៍​ថា ពួក​គេ​សំខាន់ !

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ កុមារ​ជា​ច្រើន​រង​គ្រោះ​អំពី​ភាព​ជឿជាក់​លើ​ខ្លួនឯង និង​តស៊ូ​ខ្លាំង​ដើម្បី​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង ជា​ពិសេស​នៅ​ពេល​ដែល​អ័រម៉ូន​ចាប់ផ្តើម ហើយ​រាង​កាយ​របស់​ពួក​គេ​ចាប់ផ្តើម​ផ្លាស់​ប្តូរ ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ មានរឿង​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួក​គេ​មាន​អារម្មណ៍​ថា…

រាជធានី​ភ្នំពេញ ៖ កុមារ​ជា​ច្រើន​រង​គ្រោះ​អំពី​ភាព​ជឿជាក់​លើ​ខ្លួនឯង និង​តស៊ូ​ខ្លាំង​ដើម្បី​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង ជា​ពិសេស​នៅ​ពេល​ដែល​អ័រម៉ូន​ចាប់ផ្តើម ហើយ​រាង​កាយ​របស់​ពួក​គេ​ចាប់ផ្តើម​ផ្លាស់​ប្តូរ ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ មានរឿង​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួក​គេ​មាន​អារម្មណ៍​ថា មាន​សារៈសំខាន់ និង​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង ។

ដូច្នេះ ខាងក្រោម​នេះ គឺជា​គំនិត​សំខាន់​ចំនួន ១០ ដែល​អ្នក​គប្បី​អនុវត្ត​តាម ៖
១. សរសើរ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូន ៖ មិន​ថា​កូន​តូច​របស់​អ្នក​គូររូប​ភាព​បាន​ល្អ ឬ​ព្យាយាម​លេង​កីឡា​នោះ​ទេ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​សរសើរ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ មិន​ថា​រឿង​តូច ឬ​ធំ​នោះ​ទេ ។ ទោះបីជា​ពួក​គេ​មិន​បាន​ឈ្នះ ឬ​ទទួល​បាន​លទ្ធផល​ដែល​ពួក​គេ​ចង់បាន​ក៏​ដោយ ការ​បង្ហាញ​ការ​គាំទ្រ​របស់​អ្នក គឺជា​គន្លឹះ​សំខាន់ ។

២. ស្តាប់​នៅ​ពេល​ពួក​គេ​និយាយ ៖ ឪពុក​ម្តាយ​ជា​ច្រើន​ច្រើន​មើល​រំលង ព្រងើយកន្តើយ ឬ​ស្តាប់​កូន​បណ្តើរ ចុច​ទូរ​សព្ទ ឬ​ធ្វើការ​បណ្តើរ ។ ការ​ធ្វើ​បែប​នេះ​ពិតជា​មិនល្អ​នោះ​ទេ វា​បង្ហាញ​ថា អ្នក​មិន​គោរព​កូន ដូច្នេះ​សូម​ព្យាយាម​ដើរ​ចេញពី​ឧបករណ៍​របស់​អ្នក ហើយ​យកចិត្តទុកដាក់​យ៉ាង​ច្បាស់​ចំពោះ​អ្វី​ដែល​ពួក​គេ​ត្រូវ​និយាយ ។

៣. ប្រើប្រាស់​ជំនាញ​របស់​កូន ៖ មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ ដើម្បី​ឱ្យ​កុមារ​មាន​អារម្មណ៍ល្អ គឺ​ការ​ប្រើ​ជំនាញ​របស់​ពួក​គេ ។ ឧទាហរណ៍ «​កូន​ពិតជា​អស្ចារ្យ​ណាស់​ក្នុង​ការ​ជួសជុល​របស់​ផ្សេង​ៗ តើ​កូន​អាច​មើល​ម៉ាស៊ីន​នេះ​ឱ្យ​ប៉ា​បាន​ទេ ?​» ឬ «​កូន​អាច​ជួយ​ធ្វើ​ម្ហូប ឬ​ដុត​នំ​ដែល​កូន​ពូកែ​នោះ​បាន​ទេ ?​» ។

៤. អាន​រឿង​បំផុសគំនិត​ពួក​គេ ៖ ឱ្យ​កូន​អាន​សៀវភៅ​បំផុសគំនិត​ដ៏​អស្ចារ្យ​អំពី​ការ​ទទួលយក​ខ្លួនឯង និង​ក្លាយជា​អ្នកជា​នរណា ។ ការ​អាន​រឿងនិទាន​បែប​នេះ​ឱ្យ​កូន​ស្តាប់ និង​ពិភាក្សា​អំពី​ប្រធានបទ​នេះ នឹង​ជួយ​ពួក​គេ​ឱ្យ​ដឹង​ថា ការ​ធ្វើ​ជា​ខ្លួនឯង គឺ​ល្អ​គ្រប់គ្រាន់​ហើយ ។

៥. ចូលរួម​ក្នុង​សកម្មភាព​រួម​គ្នា ៖ ការ​ទៅ​កន្លែង​ដែល​កូន​របស់​អ្នក​ចូល​ចិត្ត និង​ធ្វើ​សកម្មភាព​ដែល​ពួក​គេ​ចូល​ចិត្ត នឹង​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា មាន​សារៈសំខាន់ និង​ស្រឡាញ់ ។

៦. សួរ​អំពី​ថ្ងៃ​របស់​ពួក​គេ ៖ ការ​សួរនាំ​អំពី​ថ្ងៃ​របស់​កូន​អ្នក​នឹង​មាន​ន័យ​ណាស់​សម្រាប់​ពួក​គេ ។ ទោះ​កូន​ធំ​ហើយ​ក៏​ដោយ ពួក​គេ​នៅ​តែ​ចង់ឱ្យ​អ្នក​ទទួលស្គាល់ និង​កោតសរសើរ ។ អ្នក​ក៏​អាច​ព្យាយាម​ទុក​ពេល​មួយ​ឡែក​ដើម្បី​និយាយ​អំពី​កង្វល់ ឬ​បញ្ហា​ដែល​ពួក​គេ​អាច​មាន ។

៧. ចម្អិនម្ហូប​ដែល​ពួក​គេ​ចូល​ចិត្ត ៖ ការ​ចម្អិនម្ហូប​ដែល​គេ​ចូល​ចិត្ត​ដោយ​សាមញ្ញ គួរតែ​អាច​បង្កើត​ស្នាមញញឹម​នៅ​លើ​មុខ​របស់​ពួក​គេ និង​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​មាន​តម្លៃ ។

៨. ធ្វើ​ឱ្យ​កូន​កក់ក្តៅ ៖ ការ​ធ្វើ​ឱ្យ​កូន​កក់ក្តៅ​នៅ​ពេល​យប់ និង​និយាយ​រឿងនិទាន​ពេល​ចូល​គេង​នឹង​ជួយ​កូន​តូច​របស់​អ្នក​ឱ្យ​មាន​អារម្មណ៍​សុវត្ថិភាព រីករាយ និង​សំខាន់ ។ បន្ទាប់​មក ប្រាប់​ពួក​គេ​ថា អ្នក​ស្រឡាញ់​ពួក​គេ ។

៩. ចូលរួម​ក្នុង​សកម្មភាព​របស់​កូន ៖ បើ​កូន​បបួល​ទៅ​លេង ឬ​ចូលរួម​កម្មវិធី​អ្វីមួយ សូម​ធ្វើ​តាម​កូន ។ នេះ​នឹង​ពង្រឹង​ចំណងមិត្តភាព​របស់​អ្នក និង​បង្ហាញ​ថា អ្នកមាន​ពេលវេលា​សម្រាប់​ពួក​គេ ។

១០. ប្រាប់​ពួក​គេ​ថា ពួក​គេ​សំខាន់ ៖ វា​អាច​ស្តាប់​ទៅ​ដូច​ជា​ងាយស្រួល​ពេក ប៉ុន្តែ​ការ​ប្រាប់​កូន​របស់​អ្នក​ថា ពួក​គេ​សំខាន់ គឺជា​រឿង​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន ។ ការ​ប្រាប់​ពួក​គេ​ក្នុងអំឡុងពេល​ស្ងប់ស្ងាត់ នឹង​ជួយ​ពួក​គេ​ឱ្យ​រីករាយ សប្បាយចិត្ត និង​មាន​អារម្មណ៍​សុវត្ថិភាព ៕ ប្រភព ៖ lioninsidelive

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ មេ​សា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕