ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

១ ថ្ងៃ​សោះ ​! ខ្មែរ ប៊ែ​វើ​រី​ជី​ស ចែក​រង្វាន់​ម៉ូតូ Vespa ៦ រង្វាន់ និង​ទូរស័ព្ទ​ដៃ Samsung ១,៥០០ រង្វាន់ ជូន​អតិថិជន

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ចាប់​រង្វាន់​ពិត ឈ្នះ​រង្វាន់​ពិត និង​សុក្រឹត​បំផុត ​! ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ហ៊ាន​និយាយ…

រាជធានីភ្នំពេញ ​៖ ចាប់​រង្វាន់​ពិត ឈ្នះ​រង្វាន់​ពិត និង​សុក្រឹត​បំផុត ​! ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ហ៊ាន​និយាយ ហ៊ាន​ធ្វើ និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់ ដែល​រៀបចំ​កម្មវិធី មហា​សំណាង​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សរុប​ជា​ទឹកប្រាក់ ១,០០០,០០០ ដុល្លារ និង​បាន​ធ្វើការ​ចាប់​រង្វាន់​លើក​ទី​ ១ កាលពី​ថ្ងៃអាទិត្យ ទី ​២៣ ខែ មីនា ឆ្នាំ​ ២០២៥ បាន​នាំ​យក​លាភ​សំណាង​ដ៏​មហាសាល ធ្វើ​ឱ្យ​កក្រើក​ដល់​អតិថិជន​ទូ​ទាំង​ប្រទេស​ ។

អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បញ្ជាក់​ថា ការ​រៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស កន្លង​មក​ ។ នេះ គឺជា​ការ​រួមចំណែក​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក និង​ជួយ​លើកទឹកចិត្ត​ដល់​សហគ្រិន​ខ្មែរ ដែល​មាន​មហិច្ឆតា​ខ្ពស់​ចង់​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រីក​ចម្រើន ហើយ​ក៏​សង្ឃឹមថា ការ​ចាប់​រង្វាន់​លើក​ទី​ ១ នេះ គឺជា​ការ​ផ្ដល់​សំណាង និង​ជា​លាភ​ជ័យ​ដល់​អតិថិជន​ទាំងអស់ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​ផង​ដែរ ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​ក្រុមហ៊ុនមេ ជីប ម៉ុង គ្រប់គ្រង​ដោយ​សហគ្រិន​ខ្មែរ ១០០% បាន​ឈរជើង​លើ​ទីផ្សារ​យ៉ាង​រឹង​មាំ​អស់​រយៈពេល​ជាង ៤០ ឆ្នាំ​មក​ហើយ​នៅ​កម្ពុជា និង​នៅ​តែ​បន្ត​អភិវឌ្ឍន៍​ផលិតផល​ខ្មែរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ឱ្យ​មានការ​ប្រកួតប្រជែង​ខ្ពស់​ទាំង​ក្នុង​ទីផ្សារ​កម្ពុជា និង​បរទេស ដោយ​បាន​វិនិយោគ​បង្កើត​នូវ​រោងចក្រ​ស្តង់ដារ​លំដាប់​ពិភពលោក តម្លើង​នូវ​គ្រឿងចក្រ​ខ្នាត​ធំ ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់ និង​គ្រឿងផ្សំ​ល្អ​ឥត​ខ្ចោះ ក្រោម​ការ​ធ្វើតេស្ត​ជាមួយ​ការ​វាយតម្លៃ​ជា​ប្រចាំ​ដោយ​អ្នកជំនាញ​លំដាប់​អន្តរជាតិ ​។

រង្វាន់​នៅ​មិន​ទាន់​អស់​ទេ ​! សម្រាប់​បងប្អូន​ទាំងអស់​គ្នា​ដែល​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង VIKINGZ, DAZZ, KIZZ, ICY COOL និង​ទឹក​ពិសា កម្ពុជា របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សូមកុំ​ចោល​សំបក​កេស​ឲ្យ​សោះ​ព្រោះថា មានឱកាស​ឈ្នះ​រង្វាន់​ធំ​ច្រើន​ដូច​ជា​៖ ផ្ទះ​អាជីវកម្ម របស់ ជីប ម៉ុង លែ​ន​, ទូរស័ព្ទ​ម៉ាក Samsung រហូត​ដល់ ៥,០០០ រង្វាន់ និង​ម៉ូតូ Vespa ១៨ រង្វាន់ ដែល​កំពុង​រង់ចាំ​បងប្អូន​មក​ទទួល​លាភ​ជ័យ​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ​៖ ការ​ចាប់​រង្វាន់​ពី​កម្មវិធី «​មហា​សំណាង​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សរុប​ជា​ទឹក​ប្រាក់ ១,000,000 ដុល្លារ» នៅ​សល់ ៤ លើក​ទៀត​ ៖
ការ​ចាប់​រង្វាន់​លើក​ទី ​២ នៅ​ថ្ងៃ​ទី​ ២៧ ខែមេសា ឆ្នាំ ​២០២៥
ការ​ចាប់​រង្វាន់​លើក​ទី ​៣ នៅ​ថ្ងៃ​ទី ​២៥ ខែឧសភា ឆ្នាំ​ ២០២៥
ការ​ចាប់​រង្វាន់​លើក​ទី ​៤ នៅ​ថ្ងៃ​ទី​ ២៩ ខែមិថុនា ឆ្នាំ ​២០២៥
ការ​ចាប់​រង្វាន់​លើក​ទី​ ៥ នៅ​ថ្ងៃ​ទី​ ២៧ ខែកក្កដា ឆ្នាំ ​២០២៥ ។
គាំទ្រ​ផលិតផល​ក្នុងស្រុក គាំទ្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស គាំទ្រ​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច និង​ជួយ​អភិវឌ្ឍ​វិស័យ​ធំ​ៗ​នៅ​កម្ពុជា ​៕ អត្ថបទសហការ