រាជធានីភ្នំពេញ ៖ អ្នកដែលសម្លុតគេ មានចេតនាធ្វើឱ្យមានការឈឺចាប់ ដោយការប៉ះពាល់ដល់ផ្លូវកាយ ឬពាក្យសម្ដីដែលនាំឱ្យអ្នកដទៃឈឺចាប់ ហើយប្រព្រឹត្តរឿងនេះដដែលៗ ។ ក្មេងប្រុសទំនងជាជួបប្រទះការបៀតបៀនផ្លូវកាយ ចំណែកក្មេងស្រីទំនងជាជួបប្រទះការបៀតបៀនផ្លូវចិត្ត ។
ហេតុអ្វីបានជាអ្នកគួរធ្វើអន្តរាគមន៍ បើកូនរបស់អ្នកត្រូវគេសម្លុត ? ការសម្លុត ការធ្វើបាបអាចមានផលវិបាកដ៏គ្រោះថ្នាក់ និងយូរអង្វែងសម្រាប់កុមារ ។ ក្រៅពីផលប៉ះពាល់ខាងរាងកាយ កុមារអាចជួបប្រទះបញ្ហាសុខភាពផ្លូវអារម្មណ៍ និងផ្លូវចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ដែលអាចនាំឱ្យមានការប្រើប្រាស់សារធាតុញៀន និងការសិក្សាថយចុះ ។ កូនរបស់អ្នកមានសិទ្ធិទទួលបានបរិយាកាសសាលាប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាដែលគោរពសេចក្តីថ្លៃថ្នូររបស់ពួកគេ ។ កុមារទាំងអស់មានសិទ្ធិទទួលបានការអប់រំ និងការការពារពីគ្រប់ទម្រង់នៃអំពើហិ.ង្សាផ្លូវកាយ ឬផ្លូវចិត្ត ការរងរបួស ឬការរំលោ.ភបំពាន ។ ការគំរាមកំហែង គឺមិនមានករណីលើកលែងនោះទេ ។
ប្រសិនបើអ្នកដឹងថា កូនរបស់អ្នកកំពុងត្រូវបានគេធ្វើបាប មានជំហានជាច្រើនដែលអ្នកអាចធ្វើបានដើម្បីជួយកូនរបស់អ្នក ៖
១. ស្តាប់កូនរបស់អ្នកដោយបើកចំហ និងស្ងប់ស្ងាត់ ៖ សូមធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍ថាឮ និងទទួលបានគាំទ្រ ជាជាងព្យាយាមស្វែងរកមូលហេតុនៃការសម្លុត ឬព្យាយាមដោះស្រាយបញ្ហា។ ត្រូវប្រាកដថា ពួកគេដឹងថា វាមិនមែនជាកំហុសរបស់ពួកគេឡើយ ។
២. ធានាកូនចំពោះរបស់អ្នកឡើងវិញ ៖ ប្រាប់កូនរបស់អ្នកថា អ្នកជឿពួកគេ ថាអ្នកសប្បាយចិត្តដែលពួកគេបានប្រាប់អ្នក ថាវាមិនមែនជាកំហុសរបស់ពួកគេទេ ថាអ្នកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយ និងស្វែងរកជំនួយ ។
៣. និយាយជាមួយគ្រូ ឬសាលា ៖ អ្នក និងកូនរបស់អ្នកមិនត្រូវប្រឈមមុខនឹងការធ្វើបាប ឬបៀតបៀនបែបនេះតែម្នាក់ឯង ។ សួរថាតើសាលារបស់អ្នកមានគោលការណ៍អំពីការគំរាមកំហែង ឬក្រមសីលធម៌ដែរឬទេ ហើយគួរដោះស្រាយបែបណា ។
៤. ធ្វើជាប្រព័ន្ធគាំទ្រ ៖ សម្រាប់កូនរបស់អ្នក ការមានឪពុកម្តាយដែលគាំទ្រពួកគេ គឺចាំបាច់ណាស់ក្នុងការដោះស្រាយផលប៉ះពាល់នៃការគំរាមកំហែង ។ ត្រូវប្រាកដថា ពួកគេដឹងថា ពួកគេអាចនិយាយជាមួយអ្នកបានគ្រប់ពេល ហើយធានាថាអ្វីៗនឹងប្រសើរឡើង ៕ ប្រភព ៖ unicef
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ កម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេស ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតា សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរ បែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ