ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ កា​ណា​ឌី​យ៉ា និង​ទ្រូ​ម៉ា​ន់​នី (​ខេ​ម​បូ​ឌា​) ពង្រឹង​ភាព​ជា​ដៃគូ​បន្ថែម ដើម្បី​ពង្រីក​លទ្ធភាពទទួល​បាន​ហិរញ្ញវត្ថុ​ទូ​ទាំង​ប្រទេស

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ កា​ណា​ឌី​យ៉ា ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ និង​ឈានមុខ​គេ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា និង​ទ្រូ​ម៉ា​ន់​នី ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​វ ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​កំពុង​ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ពួក​គេ ដើម្បី​ពង្រឹង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ ធនាគារ កា​ណា​ឌី​យ៉ា ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ និង​ឈានមុខ​គេ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា និង​ទ្រូ​ម៉ា​ន់​នី ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​វ ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​កំពុង​ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ពួក​គេ ដើម្បី​ពង្រឹង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​លើកកម្ពស់​នវានុវត្តន៍​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។

កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ ដែល​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ ២០១៧ និង​ពង្រីក​បន្ថែម​នៅ​ក្នុង​ឆ្នាំ ២០២២ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​យក​មក​នូ​សេវាកម្ម​ធនាគារ​សំខាន់​ៗ ទៅ​កាន់​តំបន់​ដាច់​ស្រយាល​នានា​ក្នុងស្រុក ​។ ជាមួយនឹង​ភ្នាក់ងារ ទ្រូ​ម៉ា​ន់​នី​ដ៏​ច្រើន ជាង ១០,០០០ ទូ​ទាំង​ប្រទេស អតិថិជន​របស់​ធនាគារ កា​ណា​ឌី​យ៉ា ជា​ពិសេស​អ្នក​នៅ​តំបន់​ដាច់​ស្រយាល ទទួល​បាន​ភាព​ងាយស្រួល​ជាង​មុន​ក្នុង​ការ​ដាក់​-​ដក​សាច់ប្រាក់ និង​សេវា​សង​ប្រាក់​កម្ចី ដោយ​កាត់​បន្ថយ​គម្លាត​រវាង​ធនាគារ​តាម​បែប​ប្រពៃណី និង​តម្រូវការ​ហិរញ្ញវត្ថុ​បែប​ទំនើប ​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​បោះ​ជំហាន​ទៅ​មុខ​បន្ថែម​ទៀត ក្នុង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ និង​ភាព​ងាយស្រួល​សម្រាប់​អតិថិជន ។

លោក Raymond Sia នាយក​ប្រតិបត្តិ និង​ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​ធនាគារ កា​ណា​ឌី​យ៉ា បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​បន្ត​ភាព​ជា​ដៃគូ​នេះ​ថា ​៖ រយៈពេល​ជាង ៧​ឆ្នាំ នៃ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី យើងខ្ញុំ​បាន​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់ ជា​ពិសេស​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ដែល​មិន​អាច​ទទួល​បាន​សេវាកម្ម​ធនាគារ​ពេញលេញ ​។ តាម​រយៈ​ការ​ពង្រឹង​ភាព​ជា​ដៃគូ​នេះ យើងខ្ញុំ​នឹង​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាមួយនឹង​ភាព​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ ​។ ដោយ​មានការ​គាំទ្រ​ពី​ភ្នាក់ងារ​ជាង ១០,០០០ កន្លែង របស់​ទ្រូ​ម៉ា​ន់​នី យើងខ្ញុំ​កំពុង​បន្ត​ពង្រឹង​បន្ថែម​ទៅ​លើ​សេវា​ដាក់​-​ដក​ប្រាក់ ការ​ផ្តល់​ជូន​នូវ​បណ្តាញ​សង​ប្រាក់​កម្ចី​បន្ថែម និង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​សេវាកម្ម​បើកប្រាក់​បៀវត្ស​ជាមួយ​យើងខ្ញុំ​”​ ។

លោកស្រី ឃួ​ន ហ្វ្រ​ង់​ដា​រា អគ្គ​នាយិកា​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​ប្រចាំ​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា បាន​សង្កត់ធ្ងន់​លើ​ឥទ្ធិពល​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​កំពុង​បន្ត​នេះ​ថា ​៖ “​ការ​ពង្រីក​កិច្ចសហការ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​បេសកកម្ម​របស់​យើងខ្ញុំ ក្នុង​ការ​ធ្វើ​ឱ្យ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ជាមួយនឹង​បណ្តាញ​ភ្នាក់ងារ​ដ៏​ធំ​ទូលាយ​របស់​យើង យើងខ្ញុំ​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ស្វាគមន៍​អតិថិជន​របស់​ធនាគារ កា​ណា​ឌី​យ៉ា ជាមួយនឹង​ការ​ផ្តល់​ជូន​បទ​ពិសោធន៍​ប្រតិបត្តិការ​ប្រកបដោយ​ភាព​រលូន​” ​។

តាម​រយៈ​ការ​ពង្រឹង​ភាព​ជា​ដៃគូ​របស់​ពួក​គេ ធនាគារ កា​ណា​ឌី​យ៉ា និង ទ្រូ​ម៉ា​ន់​នី (​ខេ​ម​បូ​ឌា​) បាន​បញ្ជាក់​ជា​ថ្មី​អំពី​ចក្ខុវិស័យ​រួម​គ្នា​របស់​ក្នុង​ការ​ជំរុញ​បរិ​យា​បន្ន និង​នវានុវត្តន៍​ហិរញ្ញវត្ថុ ដែល​ធ្វើ​ឱ្យ​សេវាកម្ម​ធនាគារ​កាន់តែ​មាន​ភាព​ងាយស្រួល ប្រសិទ្ធភាព និង​ភាព​ផ្តោត​លើ​អតិថិជន​ជា​ចំបង នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ