រាជធានីភ្នំពេញ ៖ ក្នុងនាមជាឪពុកម្តាយ វាជារឿងធម្មតាទេ ដែលអ្នកចង់បានអ្វីដែលល្អបំផុតសម្រាប់កូន មិនថាទាក់ទងនឹងការអប់រំ ការរស់នៅ ឬអ្វីផ្សេងទៀត ។ ឪពុកម្តាយគ្រប់រូបចង់ចិញ្ចឹមកូនដែលអាចដឹកនាំជីវិតជោគជ័យ មានសុភមង្គល និងផលិតភាព ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយសម័យនេះមិនអាចផ្តល់ពេលវេលាច្រើនតាមដែលពួកគេចង់ឱ្យកូនរបស់ពួកគេឡើយ ។ ប៉ុន្តែរយៈពេលខ្លី ឬតិចយ៉ាងណាក្តី ប្រសិនបើអ្នកដឹងពីរបៀបជួយកូនៗ វាពិតជាមានតម្លៃ និងមានប្រសិទ្ធភាពល្អខ្លាំងណាស់ ។
១. ការបណ្តុះបណ្តាល Montessori ៖ ឪពុកម្តាយជាច្រើនយកកូនទៅដាក់សាលាបែប Montessori តាំងពីក្មេងអាយុ ២ឆ្នាំ ឬ ២ឆ្នាំកន្លះ ហើយពួកគេធំឡើងក្លាយជាមនុស្សជោគជ័យ រីករាយ និងផលិតភាព ពីព្រោះ Montessori បង្រៀនពួកគេ ។ Montessori បង្រៀនពីវិន័យ ការផ្តោតអារម្មណ៍ និងឯករាជ្យភាពដល់កូនរបស់អ្នក ។ សាលាសង្កត់ធ្ងន់លើការលើកទឹកចិត្តដល់ការអភិវឌ្ឍន៍បញ្ញា សីលធម៌ រាងកាយ សង្គម និងអារម្មណ៍របស់កុមារ ។
២. ជំរុញការនិយាយរបស់កូន ៖ សំឡេង និងកាយវិការដែលទារកបង្កើត គឺជាទម្រង់នៃទំនាក់ទំនងរបស់ពួកគេ ។ ទោះបីជាកូនរបស់អ្នកគ្រាន់តែនិយាយលេងក៏ដោយ ត្រូវប្រាកដថា អ្នកនិយាយតបទៅកាន់ពួកគេវិញជាសំឡេងពិតរបស់អ្នក ។ ការចូលរួមរបស់អ្នក និងការសន្ទនារបស់ពួកគេនឹងលើកទឹកចិត្តពួកគេឱ្យចេះឆាប់ចេះនិយាយ និងការប្រើវាក្យសព្ទល្អប្រសើរនៅពេលក្រោយក្នុងជីវិត ។
៣. អានឱ្យកូនរបស់អ្នក ៖ ទោះបីជាកូនរបស់អ្នកមិនយល់អ្វីក៏ដោយ ត្រូវប្រាកដថា អ្នកអានឱ្យពួកគេជារៀងរាល់ថ្ងៃ ។ រាល់ពេលដែលអ្នកអានឱ្យពួកគេ អ្នកកំពុងជួយពួកគេបង្កើតជំនាញភាសា ។ នៅពេលដែលពួកគេកាន់តែធំ ពួកគេនឹងចាប់ផ្តើមសួរសំណួរអំពីសៀវភៅដែលអ្នកបានអានទៅពួកគេ ។ ព្យាយាមឆ្លើយពួកគេឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន នោះវានឹងបង្កើនភាពច្នៃប្រឌិតរបស់ពួកគេ ។
៤. បទពិសោធន៍ប្រចាំថ្ងៃជាឱកាសសិក្សា ៖ វិធីដ៏ល្អមួយទៀតក្នុងការកំណត់កូនរបស់អ្នកសម្រាប់ភាពជោគជ័យនាពេលអនាគត គឺដោយការប្រើបទពិសោធន៍ប្រចាំថ្ងៃជាឱកាសសិក្សា ។ មិនថាអ្នកកំពុងធ្វើម្ហូប បោកគក់ ឬលាងសម្អាតចានទេ ចូរនិយាយវាតាមរយៈដំណើរការរបស់អ្នក។ ទោះបីជាដំបូងគេមិនយល់ក៏ដោយ នៅពេលដែលពួកគេចាប់ផ្តើមធ្វើការងារខ្លះដោយខ្លួនឯង ពួកគេនឹងដឹងថា ពួកគេគួរធ្វើតាមជំហានអ្វីខ្លះ ។
៥. សរសើរពួកគេឱ្យបានត្រឹមត្រូវ ៖ នៅពេលណាដែលពួកគេធ្វើអ្វីដែលល្អ ឬតាមការរំពឹងទុក កុំស្ទាក់ស្ទើរក្នុងការសរសើរពួកគេ ។ ការមានផ្នត់គំនិតរីកចម្រើន ដែលពួកគេទទួលបានការសរសើរចំពោះការសម្រេចបានអ្វីមួយអាចលើកទឹកចិត្តពួកគេឱ្យធ្វើបានល្អលើរឿងផ្សេងទៀត ។ នេះជាជំហានតែប្រាំប៉ុណ្ណោះសម្រាប់អ្នក ដើម្បីលើកទឹកចិត្តកូនរបស់អ្នកឱ្យក្លាយជាមនុស្សជោគជ័យទៅថ្ងៃអនាគត ។ នៅពេលណាដែលពួកគេចង់ដឹងអំពីអ្វីដែលពួកគេឃើញនៅជុំវិញពួកគេ ហើយមានសំណួរ ត្រូវប្រាកដថា អ្នកឆ្លើយតបទៅកាន់ពួកគេដោយស្មោះត្រង់តាមដែលអាចធ្វើទៅបាន ។ ជួយពួកគេបង្កើតទំនាក់ទំនងដ៏មានន័យជាមួយកុមារក្នុងវ័យរបស់ពួកគេ ដើម្បីពួកគេអាចអនុវត្តមេរៀននោះពេញមួយជីវិតរបស់ពួកគេ ៕ ប្រភព ៖ risenursery
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ កម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេស ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតា សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរ បែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ