
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្រគល់ពានរង្វាន់ កម្មវិធីប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃលើកទី ១៨ យ៉ាងអស្ចារ្យនៅ អុីអនម៉ល សែនសុខ !
រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)…
រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)…
រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាអ្នកទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា នៅកម្ពុជា បានរៀបចំពិធីប្រគល់ពានរង្វាន់ដ៏អស្ចារ្យមួយ ដល់ម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃលើកទី ១៨ នៅផ្សារទំនើប អ៉ីអនម៉ល សែនសុខ ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅដោយភាពរំភើប និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ។
កម្មវិធីប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃ គឺជាវេទិកាដ៏ល្អមួយដែលផ្តល់ឱកាសឱ្យកុមារកម្ពុជាបង្ហាញសមត្ថភាពច្នៃប្រឌិតរបស់ខ្លួន តាមរយៈការបង្កើតរូបគំនូរដ៏អស្ចារ្យនៃរថយន្តនៃក្តីសុបិន ។ បន្ទាប់ពីការប្រកួតប្រជែងដ៏ស្វិតស្វាញលើស្នាដៃរាប់រយ ម្ចាស់ជ័យលាភីចំនួន ១០ រូបត្រូវបានជ្រើសរើស ដោយបែងចែកជា ៤ ប្រភេទគឺ ៖
• ក្រោម ៨ ឆ្នាំ ៖ ៣ រូប
• ៨ ដល់ ១១ ឆ្នាំ ៖ ៣ រូប
• ១២ ដល់ ១៥ ឆ្នាំ ៖ ៣ រូប
• ជ័យលាភីកិត្តិយស អគ្គនាយកក្រុមហ៊ុន ៖ ១ រូប ។
ម្ចាស់ជ័យលាភីដែលបានប្រកាស រួមមាន ៖
• ក្រោម ៨ ឆ្នាំ ៖ លេខ ១ កុមារា នុត បូនីឫទ្ធីនរេន្ទ្រ, លេខ ២ កុមារី រដ្ឋ លក្សី, និង លេខ ៣ កុមារា យឿង វង្សសុខថាវីរះ
• ៨ ដល់ ១១ ឆ្នាំ ៖ លេខ ១ កុមារា វិន័យ ម៉ូរ៉ា, លេខ ២ កុមារី លាង សុខដាវណ្ណ, និង លេខ ៣ កុមារា លឹម ឆាយលី
• ១២ ដល់ ១៥ ឆ្នាំ ៖ លេខ ១ កុមារី មុិច ជីងជីង, លេខ ២ កុមារី ជីហ៊ត ច័ន្ទជូលី, និង លេខ ៣ កុមារី សុខ យូរី
• ជ័យលាភីកិត្តិយស អគ្គនាយកក្រុមហ៊ុន ៖ កុមារី ជា លីវមល ។
ឆ្នាំ ២០២៥ នេះ គឺជាលើកទី ១៨ ហើយដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យកុមារជំនាន់ថ្មីនៃកម្ពុជា ហ៊ានបញ្ចេញគំនិតច្នៃប្រឌិត និងសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេ ។ កម្មវិធីនេះមិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងជាការបំផុសគំនិត និងក្តីសុបិនដល់យុវជនខ្មែរផងដែរ ។
សូមចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងអស់ និងអរគុណដល់អ្នកគាំទ្រទាំងឡាយដែលបានចូលរួមធ្វើឱ្យកម្មវិធីនេះទទួលបានជោគជ័យដ៏ត្រចះត្រចង់ !
គួរបញ្ជាក់ថា រាល់គំនូរទាំងអស់នេះ ត្រូវបានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដាក់បញ្ជូនទៅប្រទេសជប៉ុន ដើម្បីធ្វើការប្រកួតប្រជែង ជាមួយប្រទេសដទៃទៀត មកពីជុំវិញពិភពលោក ប្រមាណ ១៩០ ប្រទេស ៕
សម្រាប់ព័ត៌មានបន្ថែម ៖
ប្អូនដែលមានចំណាប់អារម្មណ៍ ក្នុងការចូលរួមប្រកួតប្រជែងស្នាដៃគំនូររថយន្តក្នុងក្តីស្រម៉ៃ នៅឆ្នាំក្រោយ សូមទំនាក់ទំនងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)
ទូរស័ព្ទ ៖ 017 555 141
គេហទំព័រ ៖ www.toyota.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ