ហាង Café Amazon Concept Store Cambodia សាខាទួលគោកជាហាង ត្រូវបានបង្កើតឡើងក្រោមគំនិត “People Concept” ដែលផ្តោតសំខាន់លើការចងសម្ពន្ធភាពជាមួយសហគមន៍។ ការរចនានៃហាងនេះ ផ្តោតលើការផ្សារភ្ជាប់មនុស្ស (Connect to the People) ដោយផ្តល់ទីធ្លាសម្រាប់អតិថិជនគ្រប់ក្រុមគ្រប់វ័យដូចជា បុគ្គលិកក្រុមហ៊ុន សិស្សនិស្សិត និងអថិជនបែបគ្រួសារ ។
តាមរយៈអ្នកអង្គម្ចាស់ ពិកថង ថងយ៉ៃ នាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail Business Public Company Limited ឬ OR (អូអា) មានថ្លែងថា៖ «ហាង Café Amazon Concept Store មានការរចនានូវរូបរាងថ្មី ដែលមិនធ្លាប់មានពីមុនមក នៅកម្ពុជា។ ការបើកដំណើរការ ហាង Café Amazon Concept Store ជាលើកដំបូងនៅកម្ពុជា នាពេលនេះ គឺជាភាពជោគជ័យក្នុងការពង្រីកអាជីវកម្មរបស់ OR នៅលើទីផ្សារនៅក្រៅប្រទេស។ ក្រៅពីការផ្តល់ជូននូវកាហ្វេដែលមានគុណភាព ក៏មានគ្រឿងឧបភោគ និងបរិភោគជាច្រើនយ៉ាង ដែលឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សសម័យថ្មីផងដែរ» ។
ចែករំលែកព័តមាននេះ