
ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា តាំងបង្ហាញរថយន្ត នីសាន់ ថេរ៉ា ស្ព័រ ថ្មី NEW NISSAN TERRA SPORT
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថា “ធីស៊ីអេមស៊ី (TCMC)”) ជាក្រុមហ៊ុនលក់ និងចែកចាយផ្ដាច់មុខរថយន្តនីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) មានមោទនភាពក្រៃលែងនាំមកជូននូវ ព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត នីសាន់ថេរ៉ា ស្ព័រថ្មី ប្រណិតកម្រិតកំពូល សម្រាប់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីតាំងបង្ហាញរថយន្តស៊េរីថ្មីរបស់ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា ធ្វើឡើងនៅអគារតាំងបង្ហាញ តាមបណ្ដោយផ្លូវសហព័ន្ធរស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ មីនា ២០២៥ ។
លោក ហួត គីមម៉េង ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជាបានលើកឡើងថា “យើងពិតជាមានក្ដីរំភើបក្រៃលែងក្នុងការនាំមកជូន រថយន្ត Nissan TERRA SPORT ថ្មីគឺជាធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយបំផុតចំពោះត្រកូល SUV លំដាប់ថ្នាក់ខ្ពស់របស់យើង ។ វាត្រូវបានរចនាឡើងសម្រាប់គ្រួសារដែលចូលចិត្តស្វែងរកដំណើរកម្សាន្តបែបផ្សងព្រេង និងល្អបំផុតសម្រាប់ការបើកបរក្នុងទីក្រុងប្រចាំថ្ងៃ ។ បំពាក់ដោយមុខងារពិសេសៗប្រកបដោយភាពច្នៃប្រឌិត ផ្តល់ភាពងាយស្រួល និងបច្ចេកវិទ្យាទំនើបៗ ផ្តល់នូវទំនុកចិត្តក្នុងការបើកបរ ។
រថយន្ត Nissan Terra Sport ថ្មីត្រូវបានរចនាឡើងវិញជាមួយការតុបតែងផ្នែកខាងក្រៅពណ៌ខ្មៅ និង យ៉ាន់ស្ព័រពណ៌ខ្មៅថ្មី ដែលជួយបង្កើនសោភ័ណភាពរួមរបស់វាឱ្យកាន់តែស្រស់ស្អាត បែបស្ព័រ ។ ផ្នែកខាងក្នុងក៏ត្រូវរតុបតែងដោយពណ៌ខ្មៅទាំងអស់ផងដែរ វាបានបន្ថែមភាពទាក់ទាញដល់រថយន្ត SUV លក្ខណះគ្រួសារមួយកម្រិតទៀត ។ វាគឺសមិទ្ធផលដ៏ល្អឥតខ្ចោះនៃ DNA ប្រកបដោយភាពច្នៃប្រឌិត របស់ក្រុមហ៊ុន នីសាន់ ដែលប្តេជ្ញាផ្តល់ជូនអតិថិជននូវរថយន្ត ដែលមិនត្រឹមតែបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់របស់នីសាន់សម្រាប់ការបើកបរប្រកបដោយទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរចនាដិតខ្មៅរលោង និងទាន់សម័យដែលទាក់ទាញភ្នែកអ្នកទស្សនាផងដែរ ។
រថយន្ត Nissan Terra Sports ស៊េរីថ្មីនេះត្រូវបានពង្រឹងដោយគ្រឿងបន្ថែមបែបស្ព័រដែលមានដូចជា ៖
• ប៉ាណាមុខពណ៌ខ្មៅ
• រចនាបែបស្ព័រខ្មៅរលោងចាប់ពីផ្នែកខាងមុខរហូតដល់កាងខាងក្រោយ
• ស៊ុមកាងមុខខាងក្រោម និងស៊ុមកាងក្រោយខាងក្រោមខ្មៅរលោង
• អំពូលកាត់អ័ព្ទតុបតែងដោយពណ៌ខ្មៅ
• កញ្ចក់ទ្វារពណ៌ខ្មៅ
• កាងលើដំបូលពណ៌ខ្មៅ
• ដៃទ្វារពណ៌ខ្មៅ
• បូឌា និងឈ្នាន់ជាន់ តុបតែងដោយពណ៌ខ្មៅ
• អង់តែនរាងព្រុយត្រីឆ្លាមពណ៌ខ្មៅ
• កាងក្រោយពណ៌ខ្មៅ ទ្វារក្រោយ និងកាងលើទ្វារក្រោយពណ៌ខ្មៅ
• ផ្នែកខាងក្នុងរចនាបែបស្ព័រខ្មៅរលោង
• យ៉ាន់អាលុយមីញ៉ូមពណ៌ខ្មៅទំហំ ១៨ អ៉ីញ ។
រថយន្ត Nissan Terra Sport បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.5L Turbocharger 4 ស៊ីឡាំង ដែលអាចផលិតបានកម្លាំង 190 សេះ និងកម្លាំងរមួល 450Nm ដែលផ្តល់នូវការបង្កើនល្បឿនដ៏ល្អបំផុតនៅក្នុងថ្នាក់របស់វា។ បំពាក់ដោយប្រអប់លេខ 7 វគ្គអូតូ និង 7 ដៃធានាបាននូវការបើកបររលូន ម៉ាស៊ីនខ្លាំង ជាន់ស្ទុះ ប្រសិទ្ធភាពក្នុងការបង្កើនល្បឿនលឿន ។ បន្ថែមពីលើដំណើរការម៉ាស៊ីនខ្លាំងរបស់វា រថយន្តប្រភេទ SUV គ្រួសារប្រើប្រាស់ប្រព័ន្ធកាពីតាស 4X4 (4WD) ដែលអនុញ្ញាតឱ្យអ្នកបើកបរ និងអ្នកដំណើរកាន់តែមានសមត្ថភាពក្នុងការធ្វើដំណើរផ្សងព្រេងកាន់តែច្រើន ដោយសារវាអាចប្តូរពីកាពីតាស4X4 (4WD) ទៅ (2H) ដោយប្រើប៊ូតុងនៅផ្នែក កណ្តាល ។
ប្រព័ន្ធជើងក្រោមខាងក្រោយ multi-link rear suspension ផ្តល់នូវការបើកបរកាន់តែរលូន និងស្ថេរភាពនៅលើផ្លូវកោង ផ្តល់នូវការធ្វើដំណើរដ៏រីករាយសម្រាប់អ្នករាល់គ្នានៅក្នុងរថយន្តប្រភេទ SUV លំដាប់កំពូល ។ នីសាន់ Terra Sport ថ្មីអនុញ្ញាតឱ្យអ្នកធ្វើដំណើរផ្សងព្រេងគ្មានដែនកំណត់នៅ ក្នុងរថយន្តដ៏ ប្រណីត ដែលត្រូវបានធ្វើឱ្យប្រសើរឡើងដោយផ្ទៃខាងក្នុងពណ៌ខ្មៅបែបស្ព័រ បង្កើនផាសុកភាពនៅពេលបើកបរ ។
តាបឡូត្រូវបានតុបតែងដោយស្បែកពណ៌ខ្មៅដែលផ្តល់នូវភាពទំនើបទាន់សម័យ អារម្មណ៍ស្រស់ស្រាយ បំពាក់មកជាមួយប្រព័ន្ធកម្សាន្តចាក់ចម្រៀងជាសម្លេងថាច់ស្គ្រីន ទំហំ 8 អ៉ីញ ដែលអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ។ វាត្រូវបានបំពេញបន្ថែមដោយប្រព័ន្ធបំពងសម្លេងម៉ាក Bose ដែលល្អបំផុត ចំនួន 8 គ្រាប់ដែលផ្តល់នូវសម្លេងពីរោះរណ្តំនៅក្នុងរថយន្ត ខណៈដែលអ្នកដំណើរខាងក្រោយក៏អាចទទួលបាន ភាពសប្បាយរីករាយជាមួយនឹងអេក្រង់កម្សាន្ត LCD ទំហំ 11 អ៊ីញ ដែលតភ្ជាប់ជាមួយខ្សែ HDMI ក្នុងអំឡុងពេលធ្វើដំណើរ ។
រថយន្ត នីសាន់ Terra Sport ថ្មីនេះ បានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពជាច្រើនដែលអាចជួយដល់ការបើកបរក្នុងស្ថានភាពផ្សេងៗ ។ ប្រព័ន្ធការពារសុវត្ថិភាព 360 ដឺក្រេ របស់នីសាន់ ផ្តល់នូវការការពារយ៉ាងពេញលេញ ដោយបំពាក់នូវមុខងារសុវត្ថិភាពកម្រិតខ្ពស់ដូចជា ប្រព័ន្ធតាមដានសុវត្ថិភាពជុំវិញរថយន្ត (IAVM) ប្រព័ន្ធផ្តល់សញ្ញាពេលមានវត្ថុមានចលនានៅក្បែររថយន្ត (MOD) ដែលផ្តល់នូវទិដ្ឋភា ជុំវិញរថយន្តកាន់តែប្រសើរឡើង ខណៈដែល សេនស័រជំនួយចូលចតមុខក្រោយ ផ្តល់សញ្ញាព្រមានជាសំឡរងប៊ីបនៅពេលរថយន្តខិតជិតឧបសគ្គ រឺ ខិតជិតរថយន្តដែលនៅក្បែរនោះ។ រថយន្តនេះ ក៏បានបំពាក់មកជាមួយប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់កង់រថយន្ត (TPMS) ដែលមិនត្រឹមតែបង្ហាញសម្ពាធសំបកកង់ក្នុងពេលជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជូនដំណឹងដល់អ្នកបើកបរនៅពេលដែលសម្ពាធខ្យល់ធ្លាក់ក្រោមកម្រិតធម្មតា ។
វាក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធហ្វ្រាំងដែលរួមមាន ប្រព័ន្ធការពារការជាប់គាំងហ្វ្រាំង (ABS), ប្រព័ន្ធជំនួយហ្វ្រាំងអេឡិចត្រូនិចជំនួយពេលជាប់ផុង (EBD) និង ហ្វ្រាំងជំនួយបន្ទាន់ (BA)។ វាក៏បានបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងលំនឹងរបស់រថយន្ត (VDC) និងប្រព័ន្ធគ្រប់គ្រងការសណ្តោងរម៉ក(TCS) ដើម្បីធានាបាននូវស្ថេរភាពក្នុងគ្រប់លក្ខខណ្ឌនៃការបើកបរ និងប្រព័ន្ធជំនួយពេលឡើងចំណោត (HSA)។ កញ្ចប់សុវត្ថិភាពដែលគ្របដណ្តប់ទាំងអស់នេះ រួមបញ្ចូលពោងសុវត្ថិភាព SRS ចំនួនប្រាំមួយ ខ្សែក្រវាត់សុវត្ថិភាពការពារការប៉េះទង្គិច ។
រថយន្តនី សាន់ មានបីពណ៌ សម្រាប់ជាជម្រើស រួមមានពណ៌ ប្រផេះ ពណ៌សគុជ និងពណ៌ផ្កាយខ្មៅ និងបានដាក់លើទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃ 63,000 ដុល្លារអាមេរិក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ