ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដឹង​តែ​ផ្ទុះ​រោង​ភាពយន្ត​ហើយ ! ប៉ែន ចំ​រ៉ុ​ង បោះទុនដឹកនាំ​ជា​ផលិតករ​ភាពយន្ត​ដំបូង ដោយចង់​ឃើញ​វិស័យ​ភាពយន្ត​ខ្មែរ​ស្ទុះ​ងើបឡើង​ខ្លាំង

21 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​បាន​មើលឃើញ​ថា វិស័យ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះមានការ​គាំទ្រ​ច្រើន​គួរសម​ពី​សំណាក់​មហាជន តារា​សម្ដែង និង​ជា​ពិធីករ​ល្បីឈ្មោះ​រាប់​ឆ្នាំ​លោក ប៉ែន ចំរុង បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ចូលរួម​ផលិត​វិស័យ​ភាពយន្ត​ខ្មែរ ដើម្បី​ជា​ការ​ចូលរួម​លើក​ស្ទួយ​ភាពយន្ត​ខ្មែរ​ឲ្យ​កាន់តែ​រីកមុខ​រីក​មាត់​ទាំង​នៅ​ក្នុង​ប្រទេស…

រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​បាន​មើលឃើញ​ថា វិស័យ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះមានការ​គាំទ្រ​ច្រើន​គួរសម​ពី​សំណាក់​មហាជន តារា​សម្ដែង និង​ជា​ពិធីករ​ល្បីឈ្មោះ​រាប់​ឆ្នាំ​លោក ប៉ែន ចំរុង បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ចូលរួម​ផលិត​វិស័យ​ភាពយន្ត​ខ្មែរ ដើម្បី​ជា​ការ​ចូលរួម​លើក​ស្ទួយ​ភាពយន្ត​ខ្មែរ​ឲ្យ​កាន់តែ​រីកមុខ​រីក​មាត់​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ក្រោម​កិច្ចសហការ​ជាមួយ​និង​ផលិតករ​មានបទពិសោធន៍​យូរ​ឆ្នាំ គឺ​លោក អុល ចំរើន និង​ការ​វិនិយោគ​ដោយ​លោក ថេ​ង ស្រេង អគនាយក​ក្រុមហ៊ុន MTSL និង​លោក ថេ​ង ហៀ​ង ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​អ្នកដឹកនាំ​រឿង​ពីរ​រូប​ដែល​មានបទពិសោធន៍​នៅ​លើ​វិស័យ​ភាពយន្ត​នេះ​គឺ​លោក ជួន សុវណ្ណ​វាសនា អ្នកដឹកនាំ​ចាស់វស្សា និងលោក នៅ សុ​វ​ណ្ណា​រ័​ត្ន ដែល​ជា ​BA​តំណាង​ក្រុមហ៊ុន Sony នៅ​កម្ពុជា ​។

ខ្សែភាពយន្ត​ខ្នាត​ធំ​ជា​ស្នាដៃ​ដំបូង​របស់​លោក ប៉ែន ចំរុង មាន​ចំណងជើង​ថា «​ភូមិ​គ្រឹះ​ម្លិះ​» ដែល​បាន​រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី​ចេញ​ថត​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី ​១៣ ខែមីនា ឆ្នាំ ​២០២៥​ នេះ ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ផលិតករ​, តារា​សម្ដែង ព្រមទាំង​ក្រុមការងារ​ជា​ច្រើន​នាក់​ ។

ជា​ផលិតករ និង​ជា​តួឯក​ក្នុង​រឿង «​ភូមិ​គ្រឹះ​ម្លិះ​» ផង​នោះ តារា​សម្ដែង ប៉ែន ចំរុង បាន​ថ្លែងប្រាប់ «កោះសន្តិភាព» ឲ្យ​ដឹង​ថា ជា​ការ​ពិត​ដូច​សព្វមួយដង លោក​គ្រាន់តែ​ជា​តារា​សម្ដែង​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​លើក​នេះ​មិន​ត្រឹមតែ​ជា​តារា​សម្ដែង​ទេ គឺ​លោក​ជា​ផលិតករ​ថែម​ទៀត ដោយសារ​តែ​លោក​ចង់​បន្ត​ឲ្យ​វិស័យ​ភាពយន្ត​មាននូវ​ការ​គាំទ្រ​កាន់តែ​ច្រើន ព្រោះ​លោក​សង្កេត​ឃើញ​ថា វិស័យ​ភាពយន្ត​នៅ​ស្រុក​ខ្មែរ ការ​ផលិត​គឺ​នៅ​មាន​តិចតួច ហើយ​ផលិតកម្ម​តិច​ណាស់​ដែល​ធ្វើ​ ។ ដូចនេះ​ដើម្បី​លើក​ស្ទួយ និង​លើកទឹកចិត្ត​ឲ្យ​តួ​សម្ដែង​របស់​យើង ជា​ពិសេស​តួ​ដែល​មាន​វ័យ​ច្រើន​ៗ គឺ​ទទួល​បានការ​គាំទ្រ​ឡើង​វិញ ទើប​លោក​សម្រេច​ថា​ត្រូវ​តែ​ផលិតភាព​យន្ត​ដោយ​ខ្លួនឯង ​។ មួយវិញទៀត លោក​ចង់​ឲ្យ​ភាពយន្ត​ខ្មែរ​រីក​ដុះដាល​បន្ត​ទៅ​មុខ​ទៀត​នៅ​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​ ។

ពិធីករ​លោក ប៉ែន ចំរុង បាន​​រំលេច​ថា រូប​លោក​ជា​តារា​សម្ដែង​ក្នុង​វិស័យ​ភាពយន្ត​នេះ ២២​ ឆ្នាំ​ មក​ហើយ លោក​មើលឃើញ​ថា ប្រសិនបើ​នៅ​តែ​បណ្ដែតបណ្ដោយ ទុក​ពេលវេលា​ចោល​ដោយ​មិន​អើពើរ​ពី​ការ​ធ្វើ​វឌ្ឍនៈភាព​លើ​វិស័យ​នេះ​បាន​ឡើយ ​។ លោក​ថា មូលហេតុ​ដែល​ជំរុញទឹកចិត្ត​ដ៏​ខ្លាំងក្លា​ឲ្យ​លោក​ផលិតភាព​យន្ត​ជា​លើក​ដំបូង​នេះ​ឡើង គឺ​ក៏​បានការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​លោក អុល ចំរើន ដែល​លោក​មាន​ស្នាដៃ​ក្នុង​ការ​ផលិតភាព​យន្ត​ជាង ៣០ ​ឆ្នាំ​ មក​ហើយ ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​មហាជន ទើប​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​មួយ ធ្វើ​ឲ្យ​លោក​ត្រូវ​តែ​ពួតដៃគ្នា​ក្នុង​គ្រានេះ​ ។

លោក ប៉ែន ចំរុង បាន​បន្ថែម​ទៀត​ថា នៅ​ពេល​នេះ​រូប​លោក និង​លោក អុល ចំរើន បាន​សហការ​គ្នា​លើក​ដំបូង​ផលិត​រឿង «​ភូមិ​គ្រឹះ​ម្លិះ​» នេះ​ឡើងក្រោម​ឈ្មោះ​ផលិតកម្ម «4U Media» ដោយ​ជ្រក​នៅ​ក្រោម​ស្លាក «Elite Media»​ ។ ក្នុង​នោះ​ក៏​មាន​អ្នក​ឧបត្ថម្ភ​វិនិយោគ​ពី​ក្រុមហ៊ុន «MTSL» ដែល​ជា​ច​លករ​ដ៏​សំខាន់ មិន​អាច​ខ្វះ​បាន​ផង​ដែរ ​។

តារា​សម្ដែង​លោក ប៉ែន ចំរុង បាន​អះអាង​ថា ភាពយន្ត​រឿង «​ភូមិ​គ្រឹះ​ម្លិះ​» គឺជា​ភាពយន្ត​ផលិត​ឡើង​ប្រកបដោយ​គុណភាព​ខ្ពស់ សម្រិតសម្រាំង​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ទាំង​តួ​សម្ដែង បច្ចេកទេស​ថត ទីតាំង​ថត ខណៈ​ដែល​ក្នុង​សាច់​រឿង​វិញ ក៏​មាន​ចំណុច​ទាក់ទាញ​ច្រើន ពោល​គឺ​ស្ទើរតែ​គ្រប់​ឈុត​ឆាក ដោយសារ​រឿង​នេះ​ជា​ប្រភេទ​ភាពយន្ត​បែប​រន្ធត់ កំប្លុកកំប្លែង ស្នេហា​មនោសញ្ចេតនា និង​ឈុត​ឆាក​សិច​ស៊ី​ខ្លះ​ៗ ដែល​បាន​ដាក់​បញ្ចូល​គ្នា ដើម្បី​ឲ្យ​ផ្ទៃរឿង​ទាំងមូល​មាន​ភាព​រស់​រវើក​តែ​ម្ដង​ ។ លោក​ថា ​ភាពយន្ត​រឿង «​ភូមិ​គ្រឹះ​ម្លិះ​» ទទួល​បាន​ជោគជ័យ ឬ​មិន​ជោគជ័យ គឺ​អាស្រ័យ​លើ​បងប្អូន​មហាជន ជា​អ្នកគាំទ្រ​ទូ​ទាំង​ប្រទេស​ប៉ុណ្ណោះ ព្រោះ​មាន​តែ​ការ​ចូលរួម​គាំទ្រ​ទាំង​អស់នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ភាពយន្ត​ខ្មែរ​រីក​ចំរើន និង​បន្ត​ឲ្យ​ផលិតករ​ទាំងអស់​មាន​កម្លាំងចិត្ត​ ។

សូម​បញ្ជាក់​ថា ភាពយន្ត​រឿង «​ភូមិ​គ្រឹះ​ម្លិះ​» មានការ​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​រួម​មាន ៖ លោក ប៉ែន ចំរុង (​តួឯក​ប្រុស​), កញ្ញា យូ កា​ម៉ុ​ន​រ៉ាត់ (​តួឯក​ស្រី​), ឌី​ជេ កា​កា​, លោក ងួ​ន សុបិន​, លោក ជឹ​ម ភ័​ក្រ ហៅ គ្រូ​តឿ​, ពេជ្រ ថៃ​, លោក អ៊ា​ម វ​ន្នី​, លោក រ៉​ហ្វែ​ក ណា​សៀត​, លោក តាំង ហួ​ណា​ម ហៅ ប៉ាវ ផ្ល​យ​, ជា សំនាង​, លោកស្រី អ៉ឹ​ម ផល្លា​, លោកស្រី អ៊ុ សក្ក​ណា​, លោក នាង ណែម ហៅ ណុ​ប ណែម​, លោក ទូច ច​ន្ថា ហៅ រតនៈ ដែន​, កញ្ញា សុខុម ពេជ្រ​សួគ៌​លី​, លោក គង់ គឹ​ម​ហៃ ព្រមទាំង​តារា​ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត ​៕ អត្ថបទសហការ