ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តាម​សន្ទុះ​គាំទ្រ​ក្នុង​រដូវ​កាល​ទី ២ ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​បន្ថែម​ប្រាក់​រង្វាន់​ដល់​ជ័យ​លា​ភី ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស

3 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ត្រឡប់​មក​វិញ​ជាមួយ​រដូវ​កាល​ទី ២ ក្នុង​ឆ្នាំ ២០២៥ ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ដ៏​ធំ​ទូ​ទាំង​ប្រទេស WURKZ SPECIAL VOLLEYBALL…

រាជធានីភ្នំពេញ​ ៖ ត្រឡប់​មក​វិញ​ជាមួយ​រដូវ​កាល​ទី ២ ក្នុង​ឆ្នាំ ២០២៥ ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ដ៏​ធំ​ទូ​ទាំង​ប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 បាន​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ០១ ខែមីនា កន្លង​ទៅ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​គាំទ្រ លើក​ស្ទួយ​វិស័យ​កីឡាបាល់ទះ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ការ​រួម​សហការ​គ្នា​សារ​ជា​ថ្មី​ជាមួយនឹង​សហ​ព័ទ្ធ​កីឡាបាល់ទះ​កម្ពុជា ​។

ជាមួយនឹង​ជំហ​រឹង​មាំ​ក្នុង​ការ​គាំទ្រ​ពេញទំហឹង​លើ​វិស័យ​កីឡា​គ្រប់​ប្រភេទ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​មោទកភាព​ខ្លាំង​លើ​កំណើន​ការ​គាំទ្រ​របស់​បងប្អូន​អ្នក​ស្នេហា​វិស័យ​បាល់ទះ និង​បាន​បង្ហាញ​ពី​ទស្សនវិស័យ​ក្នុង​ការ​ជួយ​ជម្រុញ​សក្តានុពល​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំង បង្កើន​ឱកាស​ដុះខាត់​សមត្ថភាព​របស់​យុវជន ជា​ពិសេស នៅ​តាម​បណ្តា​ខេត្ត​នានា ឲ្យ​ទទួល​បាន​ឱកាស​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក មាន​ជំនាញ​យូរ​ឆ្នាំ ដោយ​មានការ​សហការ​ពី​សហ​ព័ទ្ធ​បាល់ទះ​កម្ពុជា​ ។

ភាព​ជោគជ័យ​នា​រដូវ​កាល​ទី ១ គឺជា​ការ​លើកទឹកចិត្ត​ខ្លាំង​ដល់​យុវជន ដែល​ធ្វើ​ឲ្យ​កំណើន​បេក្ខជន​ចុះ​ឈ្មោះ​ចូលរួម​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នា​រដូវ​កាល​ថ្មី​នេះ​។ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​មិន​សំចៃ​ដៃ​ពីក្រោយ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ អ្នកឧកញ៉ា លាង ម៉េ​ង បាន​ប្រកាស​បន្ថែម​ប្រាក់​រង្វាន់​ទៅ​លើ​ម្ចាស់​ជ័យ​លា​ភី លេខ ១ ក្នុង​វគ្គ​ពានរង្វាន់​ជម្រុះ​តាម​ភូមិភាគ​កើនឡើង​ដល់ ១៥ លាន​រៀល និង​ជ័យ​លា​ភី​លេខ ១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ ៧០ លាន​រៀល ហើយ​ប្រាក់​រង្វាន់​សរុប​ទាំងអស់ គឺ​កើនឡើង​រហូត​ដល់​ទៅ ១២៥ លាន​រៀល​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ធំ​ជាងគេ រដូវ​កាល​ទី ២ នេះ ​។

សម្រាប់​ការ​ប្រកួត​នៅ​មណ្ឌល​ពោធិ៍សាត់​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស រដូវ​កាល​ទី ២ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ០៧-០៩ ខែមីនា ឆ្នាំ ២០២៥ វេលា​ម៉ោង ៧:៣០ ព្រឹក​តទៅ​។ ចូលរួម​ទស្សនា​ដោយ​សេរី នៅ​ទីតាំង​កីឡាដ្ឋាន​ខេត្តពោធិ៍សាត់​ ។

ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ជំរុញ​វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា​ឲ្យ​ឈាន​ទៅ​រក​មេដាយមាស គ្រប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់​ជាតិ និង​អន្តរជាតិ ​។
វើក បង្កើន​ថាមពល​ឥត​ឈប់​ឈរ​! ៕ អត្ថបទសហការ