ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំរុញ​ការ​អនុវត្ត​កសិកម្មប្រកបដោយ​និរន្តរភាព និង​ផលិតភាព​នៅ​កម្ពុជា ​៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​អង្គការ CIRD សហការ​គាំទ្រកសិករ​ដំណាំ​ស្រូវ

2 ថ្ងៃ មុន

ខេត្តបាត់ដំបង, ថ្ងៃ​ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ៖ កសិករ​ប្រមាណ ៥០០ នាក់​នៅ​ទូ​ទាំង​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង, ថ្ងៃ​ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ៖ កសិករ​ប្រមាណ ៥០០ នាក់​នៅ​ទូ​ទាំង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល ១៤ ខែ​ស្តី​ពី «​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​បច្ចេកទេស​កសិកម្ម​ឆ្លាត​វៃ​» ​។ គំនិត​ផ្តួចផ្តើម​នេះ​ធ្វើ​ឡើង​ដោយ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុជា (CIRD) ក្នុង​គោលបំណង​បង្កើន​ចំណេះដឹង​ដល់​កសិករ​នូវ​បច្ចេកទេស​កសិកម្ម​ទំនើប​ដើម្បី​បង្កើន​ផលិតភាព កាត់​បន្ថយ​ការ​ចំណាយ និង​កសាង​ភាព​ធន់​នឹង​បញ្ហា​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ។

គម្រោង​នេះ​បាន​ចាប់ផ្តើម​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៤ រហូត​ដល់​ខែធ្នូ ឆ្នាំំ ​២០២៥ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ទៅ​ដល់​ប្រជា​កសិករ​ដែល​ដឹកនាំ​ដោយ​អ្នកជំនាញ​ផ្នែក​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​កសិកម្ម​ឆ្លាត​វៃ​ ។ តាម​រយៈ​ការ​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេស​ទំនើប​ក្រោម​ការ​សហការ​នេះ កសិករ​នឹង​មានការ​យល់​ដឹង​បន្ថែម​ពី​ទិន្នផល​ដំណាំ​របស់​គាត់ និង​សម្រប​ខ្លួន​ទៅ​នឹង​កា​រវិ​វត្ត​នៃ​លក្ខខណ្ឌ​បរិស្ថាន ​។ ការ​អនុវត្ត​គម្រោង​តាម​វិធីសាស្ត្រ​នេះ​នឹង​ជួយ​ដល់​កសិករ​ក្នុង​ការ​ផ្គត់ផ្គង់​ស្រូវ​ទៅ​គ្រួសារ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ​២១ ខែកុម្ភៈ ឆ្នាំ ​២០២៥ លោក ឡុ​ង ផុ​ន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​គំនិត​ផ្តួចផ្តើម​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា ​៖ «​អង្ករ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​យើង​ ។ កសិករ​របស់​យើង​ធ្វើការ​ដោយ​មិន​នឿយហត់​ដើម្បី​ទ្រទ្រង់​វិស័យ​ដ៏​សំខាន់​មួយ​នេះ ហើយ​ភាព​ជា​ដៃគូ​រវាង ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង CIRD មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹងសមត្ថភាព​ប្រជា​កសិករ​របស់​យើង​នូវ​ជំនាញ និង​ធនធាន​ចាំបាច់​ក្នុង​វិស័យ​កសិកម្ម​។ តាម​រយៈ​ការ​អនុវត្ត​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​ភាព​ឆ្លាត​វៃ កសិករ​អាច​បង្កើន​ផលិតភាព​របស់​គាត់ ខណៈ​ពេល​ដែល​ធានា​បាន​នូវ​សន្តិសុខ​ស្បៀងអាហារ​រយៈពេល​វែង និង​ស្ថិរភាព​សេដ្ឋកិច្ច​សម្រាប់​សហគមន៍ ​។

អង្គការ CIRD ដែល​ជា​ដៃគូ​សំខាន់​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​មាន​ជំនាញ​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​ពង្រឹង​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​ក្រោម​ការ​ស្រាវជ្រាវ​យ៉ាង​ជាក់លាក់​។ នៅ​ក្នុង​គម្រោង​នេះ CIRD នឹង​ដឹកនាំ​ការ​អនុវត្ត​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រជា​កសិករ​នូវ​ការ​ណែនាំ​ជាក់ស្តែង និង​អនុវត្ត​ផ្ទាល់​តាម​តម្រូវការ​របស់​គាត់ ​។

លោក រ៉ាត រតនា ប្រធាន​កម្មវិធី CIRD បាន​មាន​ប្រសាសន៍​ថា​ ៖ «​ដោយ​មានការ​គាំទ្រ​ពី ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា យើង​នឹង​បន្ត​គាំទ្រ​កសិករ​កម្ពុជា​ប្រមាណ ៥០០ នាក់​នៅ​ក្នុង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ដើម្បី​បង្កើន​ផលិតភាព និង​ទិន្នផល​ដំណាំ​ស្រូវ​របស់​គាត់​។ ឥឡូវនេះ កសិករ​អាច​ធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព ដែល​អាច​លើកកម្ពស់​ជីវភាព​រស់នៅ លើកកម្ពស់​គុណភាព​ដំណាំ និង​បន្ត​ការពារ​បរិស្ថាន​របស់​យើង​។ កម្មវិធី​បណ្តុះបណ្តាល​របស់​យើង​ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់​ប្រព័ន្ធ​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ហើយនឹង​បន្ត​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​ក្នុងស្រុក​ក្នុង​រយៈពេល​វែង​ផង​ដែរ​»​ ។

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​មហិច្ឆតា​រយៈពេល​វែង​របស់​ខ្លួន​ចំពោះ​ការ «​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» តាម​រយៈ​គំនិត​ផ្តួចផ្តើម​ផ្សេង​ៗ​គ្នា រួម​ទាំង​ការ​គាំទ្រ​ផលិតផល​ក្នុងស្រុក និង​កសិករ​តាម​រយៈ​គម្រោង​និរន្តរភាព ​។ ជាក់ស្តែង កម្មវិធី​មួយ​នេះ​បាន​បញ្ជាក់​ពី​ការ​រ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុង​ការ​លើកកម្ពស់​ប្រភព​ធនធាន​ក្នុងស្រុក និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​ទិដ្ឋភាព​កសិកម្ម​របស់​កម្ពុជា ​។

លោកស្រី Anne de Graaf នាយិការ​ផ្នែក​កិច្ចការ​សាជីវកម្ម​នៃ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​សង្កត់ធ្ងន់​លើ​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ចំពោះ​សហគមន៍​កសិកម្ម​ក្នុងស្រុក ​៖ «​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន បាន​ចំណាយ​ប្រមាណ ៧៥% នៃ​លទ្ធកម្ម​សរុប​របស់​ខ្លួន​ក្នុង​ទំហំ​ទឹកប្រាក់ ១៤២ លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​កាលពី​ឆ្នាំ ២០២៣ ។ ទំហំ​ទឹកប្រាក់​នេះ​ត្រូវ​បាន​ចំណាយ​លើ​ផលិតផល​ក្នុងស្រុក​ដែល​យើង​ត្រូវការ​ចាំបាច់​សម្រាប់​ផលិត​ស្រា​បៀរ ​។ តាម​រយៈ​ការ​វិនិយោគ​លើ​ការ​ធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព យើង​មាន​គោលបំណង​គាំទ្រ​កសិករ​កម្ពុជា​ក្នុង​ការ​កសាង​អនាគត​ប្រកបដោយ​ភាព​ធន់ និង​វិបុលភាព ​។ យើង​ក៏​សង្ឃឹមថានឹង​រួមចំណែក​ដល់​ការ​ទទួលស្គាល់​ជា​បន្ត​នូវ​គុណភាព​ខ្ពស់​នៃ​អង្ករ​កម្ពុជា ដែល​ជា​ប្រភព​នៃ​មោទនភាព​ដ៏​ធំធេង​ក្នុងស្រុក និង​ជា​សក្ខីភាព​នៃ​ឧត្តមភាព​កសិកម្ម​របស់​ប្រទេស​ជាតិ​ដែល​មាន​វត្ត​មាននៅ​លើ​ឆាក​អន្តរជាតិ​»​ ។

គម្រោង​នេះ​បាន​ទទួល​ការ​ចូលរួម​សាទរ​ពី​កសិករ​ដែល​បាន​ធ្វើការ​អនុវត្ត​វិធីសាស្ត្រ​ធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព ​។ អ្នកស្រី លី ធឿ​ត ស្ថិត​ក្នុង​ចំណោម​កសិករ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​នេះ ហើយ​បាន​មើលឃើញ​ពី​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ទិន្នផល និង​ជីវភាព​រស់នៅ​ដោយសារ​ចំណេះដឹង​ដែល​ទទួល​បាន​ពី​គម្រោង​នេះ ​។

អ្នកស្រី លី ធឿ​ត បាន​ចែករំលែក​បទ​ពិសោធន៍​ថា ​៖ «​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​អត្ថប្រយោជន៍​សម្រាប់​ខ្ញុំ និង​គ្រួសារ​របស់ខ្ញុំ​។ ជាមួយនឹង​បច្ចេកទេស​ថ្មី​ដែល​យើង​បាន​សិក្សា យើង​មិន​ត្រឹមតែ​បង្កើន​ទិន្នផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចេះ​មើលថែ​ទាំ​ដី​សម្រាប់​ដំណាំ​ស្រូវ និង​ធនធាន​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​។ ចំណេះដឹង​ទាំងនេះ​បាន​ជំរុញ​ឱ្យ​យើង​បាន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ការ​កសាង​អនាគត​ប្រកបដោយ​និរន្តរភាព ដើម្បី​គ្រួសារ និង​សហគមន៍​របស់​យើង​» ។

នៅ​ពេល​ដែល​វិស័យ​កសិកម្ម​របស់​កម្ពុជា​មានកា​រវិ​វ​ឌ្ឍ ការ​វិនិយោគ​លើ​ការ​អនុវត្ត​កសិកម្ម​ប្រកបដោយ​និរន្តរភាព​កាន់តែ​មាន​សារៈសំខាន់​ ។ អង្ករ​កម្ពុជា​គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​ស្រា​បៀរ Anchor និង Tiger ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់ ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុង​ការ​គាំទ្រ​ធនធាន​ក្នុងស្រុក ខណៈ​ពេល​ដែល​ជំរុញ​វិស័យ​កសិកម្ម​កាន់តែ​ជឿនលឿន និង​មាន​និរន្តរភាព ​។ តាម​រយៈ​គំនិត​ផ្តួចផ្តើម​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា នឹង​បន្ត​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​មហិច្ឆតា «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​»​ ។

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​នៅ​លើ​ពិភពលោក ដែល​ជា​ក្រុមហ៊ុនស្រា​បៀរ និង​ក្រុមហ៊ុន​វិនិយោគ​ឈានមុខ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩៤​ ។ ជាមួយ​គោលបំណង​បង្កើត​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជម្រុញ​ពិភពលោក​មួយ​កាន់តែ​ប្រសើរ​រ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ម៉ាក​យីហោ​ស្រា​បៀរ​ចំនួន ៥ រួម​មាន ស្រា​បៀរ Heineken ® ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​ ។ ក្រុមហ៊ុន​មាន​និយោជិត​ប្រមាណ ៧០០​នាក់ និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ៦៦,០០០​នាក់​នៅ​ទូ​ទាំង​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន ​។ តាម​រយៈ​យុទ្ធសាស្ដ្រ «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​បរិស្ថាន និង ព្រមទាំង​សង្គម និង​ការ​ពិសា​ប្រកបដោយ​ការ​ទទួលខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វេ​ប​សាយ heinekencambodia.com

អំពី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុជា (CIRD)
វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុជា (CIRD) គឺជា​អង្គការ​វិជ្ជាជីវៈ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ ដោយ​ក្រុម​អ្នកឯកទេស​អភិវឌ្ឍន៍ជនបទ​មាន​ជំនាញ​ផ្នែក​កសិកម្ម​ដែល​មាន​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​កសាង​សមត្ថភាព សេវាកម្ម និង​ការ​គ្រប់គ្រង​អង្គការ​ដែល​គាំទ្រ​ដល់​ការ​ធ្វើ​ឱ្យ​ជីវភាព​នៅ​តាម​ជនបទ​ប្រសើរ​ឡើង​ពី​កសិកម្ម​បែប​គ្រួសា​េ​ទៅ​ជា​កសិកម្ម​បែប​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​កសិកម្ម​បែប​សហគ្រាស​ដែល​ស្រប​ជាមួយ​ជីវចម្រុះ និង​ការ​អភិរក្ស​បរិស្ថាន​។ CIRD ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​អង្គការ​កសិករ (FO) និង​សហគមន៍​មូលដ្ឋាន​ដើម្បី​ផ្តល់​ជា​ការ​គ្រប់គ្រង និង​បច្ចេកទេស ​៕ អត្ថបទសហការ