ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Sanofi និង PillTech ចាប់ដៃគ្នា ដើម្បីដោះស្រាយបញ្ហាជំងឺមិនឆ្លង (NCDs) នៅកម្ពុជា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែកុម្ភៈ ២០២៥ ៖ ក្នុងជំហានដ៏សំខាន់មួយ ដើម្បីពង្រីកលទ្ធភាពទទួលបានឱសថដែលមានតម្លៃសមរម្យ និងមានគុណភាព Sanofi’s…

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែកុម្ភៈ ២០២៥ ៖ ក្នុងជំហានដ៏សំខាន់មួយ ដើម្បីពង្រីកលទ្ធភាពទទួលបានឱសថដែលមានតម្លៃសមរម្យ និងមានគុណភាព Sanofi’s Global Health Unit (GHU) បានបើកដំណើរការនៅកម្ពុជា ដោយសហការជាមួយ PillTech ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសុខាភិបាលកំពុងរីកចម្រើននៅកម្ពុជា និងកំពុងតែធ្វើឱ្យមានបំលាស់ប្តូរកាន់តែប្រសើរឡើងក្នុងវីស័យនេះនៅក្នុងប្រទេសផងដែរ ។ កិច្ចសហការនេះមកទាន់ពេលវេលាសំខាន់ព្រោះ ជំងឺមិនឆ្លង (NCDs) ដូចជា ជំងឺទឹកនោមផ្អែម, ជំងឺលើសសំពាធឈាម, និងជំងឺបេះដូង កំពុងកើនឡើងយ៉ាងខ្លាំង និងបណ្តាលឱ្យមានមរណភាពជាង ៥០% នៅក្នុងប្រទេសកម្ពុជា ។

ដោយការចំណាយលើការថែទាំសុខភាពមានតម្លៃខ្ពស់ ហើយចំនួនគ្រូពេទ្យឯកទេសនៅមានកម្រិតនៅឡើយតាមទីជនបទ កិច្ចសហការរវាង Sanofi និង PillTech មានគោលបំណង កាត់បន្ថយគម្លាតនេះ តាមរយៈបច្ចេកវិទ្យាដោយ កាត់បន្ថយតម្លៃឱសថ និងជំរុញការងាររួមគ្នារវាង គ្រូពេទ្យ និងឱសថការី ក្នុងការថែទាំអ្នកជំងឺ ។

លោក ជា វីរៈ សហស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន PillTech បានថ្លែងថា ៖ «យើងជាអ្នកផ្តល់សេវាសុខាភិបាល ត្រូវតែរួមគ្នាដើម្បីជួយអ្នកជំងឺ ក្នុងប្រទេសយើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង (NCDs) ។ បើសិនយើងមិនធ្វើអ្វីទេ អ្នកជំងឺនឹងរងគ្រោះ ហើយប្រទេសយើងក៏នឹងរងផលប៉ះពាល់ដែរ» ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ដែលបានប្រមូលផ្តុំអ្នកជំនាញសុខាភិបាល ដូចជា គ្រូពេទ្យ, ឱសថការី, និងអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដើម្បីស្វែងរកវិធីសាស្រ្ត​ កែលម្អលទ្ធភាពទទួលបានការព្យាបាលដែលមានតម្លៃសមរម្យនិងទប់ស្កាត់ការបាត់បង់ជីវិតដែលអាចចៀសវាងបាន ។

ប្រព័ន្ធសុខាភិបាលកម្ពុជាកំពុងប្រឈមបញ្ហាជំងឺមិនឆ្លង

ប្រព័ន្ធសុខាភិបាលនៅកម្ពុជា ខណៈពេលដែលមានភាពប្រសើរឡើងជាងមុន  នៅតែស្ថិតក្រោមភាពតានតឹង ដោយសារករណីជំងឺមិនឆ្លង (NCDs) កើនឡើងក្នុងអត្រាគួរឱ្យព្រួយបារម្ភ ។ ភាគច្រើននៃអ្នកជំងឺ ពឹងផ្អែកលើលើឱសថស្ថានសម្រាប់ការព្យាបាលដំបូង ប៉ុន្តែឱសថការីជារឿយៗមិនត្រូវបានដាក់ចូលក្នុងដំណើរនៃការសម្រេចចិត្តលើការថែទាំសុខភាពជាផ្លូវការឡើយ ។

នេះហើយជាកន្លែងដែល PillTech ចូលរួមដោះស្រាយ ។ ក្រុមហ៊ុននេះត្រូវបានបង្កើតដោយឱសថការីដែលមានបទពិសោធន៍ទាំង នៅកម្ពុជា និងសហរដ្ឋអាមេរិក ។ តាមរយៈវេទិកាឌីជីថល  B2B ក្រុមហ៊ុន PillTech អាចភ្ជាប់ទៅកាន់ឱសថស្ថានរាប់ពាន់កន្លែងជាមួយនឹងថ្នាំសំខាន់ៗក្នុងតម្លៃទាប ។

លោកគ្រូ ស៊ុំ សត្ថា វេជ្ជបណ្ឌិតផ្នែកអ័នដូគ្រីណូឡូស៊ី (Endocrinologist) និងជាវាគ្មិនដឹកនាំកសំខាន់នៅក្នុងព្រឹត្តិការណ៍នេះ បានលើកឡើងអំពីសារៈសំខាន់នៃការចូលអន្តរាគមន៍ និងការសហការនៅដំណាក់កាលដំបូងថា ៖​ «យើងដឹងថាការគ្រប់គ្រងជំងឺមិនឆ្លង (NCDs) ត្រឹមត្រូវអាចជួយសង្គ្រោះជីវិតបាន ។ ប៉ុន្តែបើគ្រូពេទ្យនិងឱសថការីមិនសហការគ្នា យើងកំពុងប្រយុទ្ធនឹងបញ្ហានេះដោយមានកម្លាំងត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ» ។

លើសពីថ្នាំព្យាបាល ៖ បច្ចេកវិទ្យា និងការបណ្តុះបណ្តាល ដើម្បីជួយឱ្យប្រសើរឡើងនូវសេវាសុខាភិបាល

គម្រោងរបស់ Sanofi’s GHU មិនត្រឹមតែផ្តល់ថ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានរចនាឡើងដើម្បី អភិវឌ្ឍប្រព័ន្ធសុខាភិបាលឲ្យរឹងមាំជាងមុន ។ តាមរយៈ PillTech Academy ក្រុមហ៊ុនកំពុងផ្តល់ការបណ្តុះបណ្តាលបន្ត (Continuing Professional Development) ដល់ឱសថការី ដែលរួមបញ្ចូល ៖

-បច្ចេកវិទ្យាក្នុងការគ្រប់គ្រងឱសថស្ថាន
-ការលើកកម្ពស់សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អាជីវកម្មឱសថ
-ការអនុវត្តល្អៗក្នុងការចាត់ចែង និងការព្យាបាលជំងឺមិនឆ្លង (NCDs) ។

លោក ជា វីរៈ បានថ្លែងថា ៖ «ការផ្តល់ឱសថដែលមានតម្លៃសមរម្យគឺសំខាន់ ប៉ុន្តែការផ្តល់ចំណេះដឹងដល់ឱសថការីកាន់តែសំខាន់ជាងនេះទៅទៀត» «នៅពេលដែលឱសថការីមានឧបករណ៍ និងចំណេះដឹងត្រឹមត្រូវ ពួកគេអាចក្លាយជាអ្នកឈានមុខគេក្នុងការប្រយុទ្ធនឹងជំងឺមិនឆ្លង (NCDs) » ។

គំរូសម្រាប់អនាគត

ការដាក់ឱ្យដំណើរការនៅកម្ពុជា គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ Sanofi’s Global Health Unit (GHU) ដើម្បីផ្តល់ ឱសថដែលមានតម្លៃសមរម្យ និងបង្កើតប្រព័ន្ធសុខាភិបាលកាន់តែប្រសើរ ។ ក្រុមវិនិយោគិនកំពុងសម្លឹងមើលថា តើ វិធីសាស្ត្រឱសថដំបូងដែលជំរុញដោយបច្ចេកវិទ្យានេះ អាចជាគំរូសម្រាប់យកទៅពង្រីកបន្តក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ឬទេ ។

លោក Thibaud LEFORT ប្រធានផ្នែកប្រតិបត្តិការនៃ Sanofi’s GHU បានថ្លែងថា ៖ នៅ Sanofi យើងជឿថា នៅពេលនិយាយអំពីការថែទាំសុខភាព គ្មាននរណាម្នាក់គួរត្រូវបានទុកចោលឡើយ ។ ប្រទេសកម្ពុជាមានកន្លែងពិសេសក្នុងបេះដូងយើង កម្ពុជាមានទីផ្សារសំខាន់ ហើយដោយសារតែ PillTech ទើបយើងអាចធ្វើឱ្យចក្ខុវិស័យរបស់យើងក្លាយជាការពិតបាន ។

ការអំពាវនាវ

ខណៈដែលព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ដោយពិធីកាត់ខ្សែបូ សារនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង (NCDs) ក្នុងប្រទេសកម្ពុជានឹងទាមទារឱ្យមានការរួបរួមមួយ ។ សម្រាប់ឱសថការី និងវេជ្ជបណ្ឌិត វាជាការអំពាវនាវឱ្យធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធជាងពេលណាទាំងអស់ ។ សម្រាប់អ្នកជំងឺ វាជាការសន្យថា ឱសថ សង្គ្រោះជីវិតដែលមានតម្លៃសមរម្យ គឺអាចទៅដល់ដៃរបស់ពួកគាត់ ។

ហើយសម្រាប់អ្នកវិនិយោគ វាជាការក្រឡេកមើលពីរបៀបដែលបច្ចេកវិទ្យា និងការច្នៃប្រឌិតអាចកែទម្រង់លទ្ធភាពទទួលបានការថែទាំសុខភាព នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ។ ដោយឥឡូវនេះផលិតផលនៃ GHU របស់ Sanofi អាចរកបានតាមរយៈ PillTech ឥទ្ធិពលនៃភាពជាដៃគូនេះនឹងមាននៅក្នុងឱសថស្ថាន គ្លីនិក និងសហគមន៍នៅទូទាំងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ។

អ្នកជាអ្នកផ្តល់សេវាសុខាភិបាលឬ ? ចង់ចូលរួមក្នុងការផ្លាស់ប្តូរ ឬទេ ? ចុះឈ្មោះថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែម !

ទាញយកកម្មវិធី PillTech ពី App Store និង Google Play ដើម្បីអាចទទួលបានផលិតផលរាប់ពាន់មុខក្នុងតម្លៃសមរម្យ ឬ ចូលទៅកាន់វេបសាយ ៖ www.pilltech.com.kh ៕ អត្ថបទសហការ