ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ញ៉ាំ គេង លេង និង​និយាយ ជា​គន្លឹះ​សំខាន់​សម្រាប់​ការ​លូតលាស់​របស់​កូន​តូច !

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រាល់​ការ​ឱប រាល់​ការ​ថើប រាល់​អាហារ និង​រាល់​ការ​លេង​ហ្គេ​ម អ្នក​អាច​ជួយ​កូន​តូច​របស់​អ្នក​ឱ្យ​រីក​ចម្រើន​តាម​វិធី​ជា​ច្រើន ។ ត្រូវការ​ការ​លើកទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម​កូន​មែន​ទេ ?…

រាជធានី​ភ្នំពេញ ៖ រាល់​ការ​ឱប រាល់​ការ​ថើប រាល់​អាហារ និង​រាល់​ការ​លេង​ហ្គេ​ម អ្នក​អាច​ជួយ​កូន​តូច​របស់​អ្នក​ឱ្យ​រីក​ចម្រើន​តាម​វិធី​ជា​ច្រើន ។ ត្រូវការ​ការ​លើកទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម​កូន​មែន​ទេ ? សូម​សាកល្បង​ប្រើ​គន្លឹះ​ជាក់ស្តែង​ទាំង ៤ នេះ ហើយ​រីករាយ​នឹង​ការ​ធ្វើ​ជា​ឪពុក​ម្តាយ ។ វា​ពិតជា​មាន​ភាព​សប្បាយ​រីករាយ ឥត​គិតថ្លៃ និង​ងាយស្រួល​ធ្វើ ។

១ ការ​ញ៉ាំ​អាហារ ៖ នៅ​ពេល​ញ៉ាំ​អាហារ សូម​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ញ៉ាំ​ដោយ​ខ្លួនឯង ។ អនុញ្ញាតិ​ឱ្យ​ពួក​គេ​ស្វែង​យល់​ពី​អារម្មណ៍​ទាំង​ប្រាំ​របស់​ពួក​គេ ។ រសជាតិ ៖ តើ​អាហារ​មាន​រសជាតិ​យ៉ាងណា ? តើ​វា​ផ្អែម ឬ​ជូរ ? ក្លិន ៖ តើ​វា​មាន​ក្លិន​យ៉ាងណា ? ការ​មើល ៖ តើ​វា​មើលទៅ​ដូច​អ្វី ? តើ​ឃើញ​ពណ៌​អ្វី ? ប៉ះ​វា ៖ តើ​វា​មាន​អារម្មណ៍​យ៉ាងណា ? តើ​វា​មាន​ភាព​បែប​ណា ? ការ​ស្តាប់ ៖ និយាយ​ឈ្មោះ​អាហារ ដើម្បី​ឱ្យ​កូន​របស់​អ្នករៀន​ស្គាល់ឈ្មោះ ។

២. ការ​គេង ៖ នៅ​ពេល​អ្នក​ដាក់​កូន​របស់​អ្នក​ឱ្យ​គេង ចូរ​ច្រៀង​ចម្រៀង​ឱ្យ​ពួក​គេ​ស្តាប់​អំពី​រឿងរ៉ាវ​ដ៏​ស្រស់​ស្អាត ដែល​អ្នក​បាន​ធ្វើ​ជាមួយ​គ្នា​ពេញ​មួយ​ថ្ងៃ ។ ព្យាយាម​បង្កើត​បទ​ចម្រៀង​ដោយ​ខ្លួនឯង ប្រើ​ឈ្មោះ​កូន​របស់​អ្នក​នៅ​ក្នុង​បទ​ចម្រៀង ឬ​ពាក្យ និង​វត្ថុ​ដែល​ពួក​គេ​ធ្លាប់​ស្គាល់ ដើម្បី​ធ្វើ​ឱ្យ​បទ​ចម្រៀង​កាន់តែ​ពិសេស និង​សម្រាប់​ពួក​គេ​តែ​ប៉ុណ្ណោះ ។

៣. ការ​លេង ៖ តើ​អ្នក​អាច​រក​អ្វី​នៅ​ក្នុងផ្ទះ​របស់​អ្នក ដើម្បី​លេង​ជាមួយ​កូន​របស់​អ្នក ? ភួយ !​ប្រអប់​ទទេ ! ចាន​ផ្លា​ស្ទិ​ក ឬ​កែវ​ជ័យ ! លាក់ខ្លួន​នៅ​ពីក្រោម​ភួយ ហើយ​បន្ទាប់​មក​បង្ហាញខ្លួន​អ្នក​ដោយ​ធ្វើ​ឱ្យ​មាន​សំឡេង​គួរ​ឱ្យ​អស់សំណើច ។ លាក់​ពែង​តូច​មួយ​នៅ​ក្រោម​ភួយ ហើយ​ឱ្យ​កូន​របស់​អ្នក​ទាញ​ដើម្បី​រក​វា ។ អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ទម្លាក់​អ្វីមួយ​ដែល​មាន​សុវត្ថិភាព ដូច​ជា​ស្លាបព្រា​ប្លា​ស្ទិ​ក ហើយ​ធ្វើ​ឱ្យ​មាន​សំលេង​រំខាន​ខ្លះ ។

៤. និយាយ ៖ ធ្វើ​ត្រាប់​តាម​សំឡេង និង​ពាក្យ​សម្តី​ដែល​កូន​របស់​អ្នក​បង្កើត ។ នៅ​ពេល​ដែល​កូន​របស់​អ្នក​បញ្ចេញ​សំឡេង ទោះបី​មិនមែន​ជា​ពាក្យ​ដូចដែល​យើង​ស្គាល់​ក៏​ដោយ ចូរ​ចាត់​ទុក​វា​ដូច​ជា​ការ​សន្ទនា ហើយ​បន្ត​និយាយ​ជាមួយ​កូន​របស់​អ្នក ៕ ប្រភព ៖ unicef

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕