ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អេ អាយ អេ ខេ​ម​បូ​ឌា ចារ​សមិទ្ធ​ផល​ជាប្រវត្តិសាស្ត្រ​លើ​ទំព័រ​ទី ១ ឆ្នាំ ២០២៥

21 ម៉ោង មុន

ទីប្រឹក្សា​ផែនការ​ជីវិត អេ អាយ អេ ខេ​ម​បូ​ឌា ក្លាយជា​បុគ្គល​ដំបូង​បង្អស់​ក្នុង​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា សម្រេច​បាន​បទដ្ឋាន Top of The…

ទីប្រឹក្សា​ផែនការ​ជីវិត អេ អាយ អេ ខេ​ម​បូ​ឌា ក្លាយជា​បុគ្គល​ដំបូង​បង្អស់​ក្នុង​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា សម្រេច​បាន​បទដ្ឋាន Top of The Table

រាជធានីភ្នំពេញ, ថ្ងៃ​ទី ១៦ មក​រា ២០២៥ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព អេ អាយ អេ ខេមបូឌា បាន​ទទួលស្គាល់​ជាស​កល​ជាមួយ​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង ដំបូង​ដែល​ទីប្រឹក្សា​ផែនការ​ជីវិត​របស់​ខ្លួន​បាន​ក្លាយជា​សមាជិក Top of The Table ដំបូង​ពី​កម្ពុជា ដែល​ការ​ទទួលស្គាល់​នេះ​ផ្តល់​ជូន​តែ​ចំពោះ​ទីប្រឹក្សា​ផែនការ​ជីវិត​មាន​ជំនាញ​ផ្នែក​ធានា​រ៉ាប់រង និង​ហិរញ្ញវត្ថុ​យ៉ាង​ស្ទាត់ជំនាញ​ លំដាប់​កំពូល​របស់​ពិភពលោក​ប៉ុណ្ណោះ​ ។

សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ គឺជា​សក្ខីភាព​មួយ​ចំពោះ​ស្តង់ដា​គុណភាព​ ដ៏​ឆ្នើម​របស់​ទីប្រឹក្សា​ផែនការ​ជីវិត​ឈានមុខ​គេ ​ក្នុង​វិស័យ​ធានា​រ៉ាប់រង ​។ ទីប្រឹក្សា​ផែនការ​ជីវិត​លំដាប់​ពិភពលោក​របស់ អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​ប្រភព​ធនធាន សំខាន់​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​រៀបចំ​ ផែនការ​ដ៏​ទូលំទូលាយ​លើ​ការ​ការពារ​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ ​របស់​ប្រជាជន​កម្ពុជា ហើយ​ផ្តោត​លើ​ទំនាក់ទំនង​អតិថិជន​យ៉ាង​ជិត​ស្និទ្ធ ក្នុង​ការ​ធានា​លើ​ការ​កែប្រែ​វិជ្ជមាន​នៅ​ក្នុង​សហគមន៍ ដើម្បី​ជំរុញ​បន្ថែម​លើ​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។

កាលពី​កណ្តាល​ឆ្នាំ 2024 អេ អាយ អេ គ្រុប (AIA Group) មាន​មោទនភាព​ប្រកាស​កំណត់​ត្រា​របស់​ខ្លួន​ជា​ក្រុមហ៊ុន​គ្រង​ចំណាត់ថ្នាក់​លេខ 1 លើ​បទដ្ឋាន MDRT នៅ​ទូ​ទាំង​ពិភពលោក​សម្រាប់​រយៈពេល 10 ឆ្នាំ​ជាប់​គ្នា (2015-2024) ដែល​មាន​ទីប្រឹក្សា​ផែនការ​ជីវិត​ជាប់​ជា​សមាជិក MDRT ច្រើន​ជាងគេ​នៅ​ទូ​ទាំង​ពិភពលោក​ ។

ភាព​ជោគជ័យ និង​ការ​ទទួលស្គាល់​មួយ​នេះ គឺជា​សក្ខីភាព​មួយ​លើ​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ ភាព​ស្មោះត្រង់ និង​ការ​លះបង់​ដែល​មិន​អាច​កាត់ថ្លៃ​បាន​របស់​ទីប្រឹក្សា​ផែនការ​ជីវិត​របស់​ខ្លួន​ចំពោះ​សហគមន៍​ដែល អេ អាយ អេ ខេមបូឌា បម្រើ​សេវាកម្ម​ ។ ទន្ទឹម​នឹង​ភាព​ជោគជ័យ​ជា​សាកល​នេះ អេ អាយ អេ ខេ​ម​បូ​ឌា ក៏​មាន​មោទនភាព​ ដែល​បាន​គ្រង​ចំណាត់ថ្នាក់​លេខ 1 លើ​បទដ្ឋាន MDRT របស់​ខ្លួន​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា (2022-2023) ផង​ដែរ ដោយ​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​តាម​រយៈ​ទីប្រឹក្សា​ផែនការ​ជីវិត​ដែល​មាន​សមត្ថភាព​ឆ្នើម​បំផុត​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ​។

ក្នុង​នាម​ជា​អ្នក​គ្រង Top of The Table Life បាន​បង្ហាញ​ជំហរ​ក្នុង​ការ​ជំរុញ​លើកទឹកចិត្ត និង​អំពាវនាវ​ដល់ អេ អាយ អេ ខេ​ម​បូ​ឌា និង​ដៃគូ​របស់​ខ្លួន​ដើម្បី​សម្រេច​ជោគជ័យ​បន្ត​ ។ កញ្ញា ប៉ុក សៀវ​អ៉ី​ង ជាទី​ប្រឹក្សា​ផែនការ​ជីវិត​ដែល បាន​ក្លាយជា​សមាជិក Top of the Table ដំបូង​បង្អស់​របស់​កម្ពុជា បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា «​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​ទទួលស្គាល់ និង​បាន​ក្លាយជា​សមាជិក Top of Table Life Planner ដំបូង​បង្អស់​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ​។ សមិទ្ធិ​ផល​នេះ​មិនមែន​គ្រាន់តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តំណាង​ឱ្យ​ការ​លះបង់ ​របស់​សមាជិក​ក្រុម​ទាំងអស់ ​ដែល​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កែប្រែ ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​អតិថិជន​របស់​យើងខ្ញុំ​» ។

«ដំណើរ​ឆ្ពោះ​មក​កាន់​ភាព​ជោគជ័យ​នេះ​ពោរពេញ​ទៅ​ដោយ​ការ​ជំរុញ​ទឹកចិត្ត និង​ផ្លែផ្កា​ជា​ច្រើន ​។ ខ្ញុំ​បានឃើញ​ពី​លទ្ធផល​ដែល​កើត​ចេញពី​វិជ្ជាជីវៈ​ក្នុង​នាម​ជាទី​ប្រឹក្សា​ផែនការ​ជីវិត​របស់​យើងខ្ញុំ​លើ​អនាគត​របស់​អតិថិជន​ ។ នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​កំពុង​ជួយ​គ្រួសារ​ជា​ជា​ច្រើន​ឱ្យ​ធានា​បាន​នូវ​អនាគត​ដ៏​ល្អ​ប្រសើរ​របស់​ពួក​គាត់ ក្នុង​ការ​បញ្ជៀ​ស​ហានិភ័យ​ហិរញ្ញវត្ថុ​ដ៏​លំបាក ដែល​ពេល​នោះ​ហើយ គឺជា​ការ​ជំរុញ​លើកទឹកចិត្ត​ដ៏​ធំ​បំផុត​របស់ខ្ញុំ​ ។ ​ខ្ញុំ​សូម​អំពាវនាវ​ដល់ទី​ប្រឹក្សា​ផែនការ​ជីវិត និង​មិត្ត​រួម​អាជីព​ទាំងអស់​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​នេះ ឱ្យ​ចូលរួម​ជាមួយ​ពួក​យើង​ក្នុង​ដំណើរ​កែប្រែ​ឱ្យ​កាន់តែ​ប្រសើរ​នេះ​ ។ សូម​រួមដៃគ្នា​ដើម្បី​បង្កើត និង​កែប្រែ​ឱ្យ​កាន់តែ​ប្រសើរ​ដល់​សហគមន៍​របស់​យើង ក៏​ដូច​ជា​ផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​គុណភាព និង​ជួយ​អតិថិជន​គ្រប់​រូប​ឱ្យ​ទទួល​បាន​នូវ ដំណោះស្រាយ​ក្នុង​ការ​គ្រប់គ្រង​អនាគត​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​» ​។

លោកស្រី Jane Tay អគ្គ​នាយិកា​ក្រុមហ៊ុន អេ អាយ អា ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា “​អេ អាយ អេ ខេ​ម​បូ​ឌា ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​សង្គម និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។ ការ​បង្ហាញ​សមត្ថភាព​ដ៏​លេចធ្លោ​របស់​កញ្ញា ប៉ុក សៀវ​អ៉ី​ង មិនមែន​គ្រាន់តែ​ជា​ជោគជ័យ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា និង​ការ​យកចិត្តទុកដាក់​របស់​យើងខ្ញុំ​ក្នុង​ការ​ពង្រឹង​អនាគត​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ​។

«យើងខ្ញុំ​សាទរ​ចំពោះ​ការ​ប្តេជ្ញា និង​វិជ្ជាជីវៈ​ដែល​បាន​ជំរុញ​យើង​ឱ្យ​ទទួល​បាន​ជោគជ័យ​នេះ​ ។ ឆ្លៀតពេល​នេះ យើងខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន ដែល​ផ្តល់​ការ​ជឿ​ទុកចិត្ត និង​គាំទ្រ ព្រោះ​អ្វី​ទាំងនេះ គឺជា​ធាតុ​ដ៏​សំខាន់​នៃ​សមិទ្ធិ​ផល​របស់​យើងខ្ញុំ​ ។ មតិ​កែ​លម្អ​របស់​លោក​អ្នក​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រៀបចំ​សេវាកម្ម និង​គំនិត​ផ្តួចផ្តើម​នានា» ​។​

សូម​ចុច​ទស្សនា​បទ​ពិសោធ​នៃ​ដំណើរ​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​កញ្ញា ប៉ុក ស៊ីវ​អ៉ី​ង ឬ ចូល​ទៅ​តំណ​នេះ ​៖ https://tinyurl.com/tebnxaw5

អំពី Top of the Table ៖ គឺជា​សហគមន៍​ផ្តាច់មុខ​ដែល​ពាក់ព័ន្ធ​យ៉ាង​ស្អិតរ​មួ​ត​បំផុត​នៃ​បទដ្ឋាន MDRT តាម​រយៈ ការ​រំលេច​សមិទ្ធិ​ផល ផ្តោត​លើ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ដែល​ជា​បណ្តុំ​នៃ​អ្នកដឹកនាំ​កំពូល​រួម​គ្នា និង​ជំរុញ​ដល់​មិត្ត​រួមការ​ងារ​ដោយ​បង្ហាញ​ពី​ការ​អនុវត្ត​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​អាជីព​ ។
អំពី MDRT៖ Million Dollar Round Table (MDRT) ត្រូវ​បាន​ទទួលស្គាល់​ថា​ជា Premier Association of Financial Professionals ​។ សមាជិក MDRT ត្រូវ​បាន​តម្រូវ​ឱ្យ​សម្រេច​កម្រិត​អប្បបរមា​នៃ​បុព្វលាភ កម្រៃជើងសារ និង​ប្រាក់​ចំណូល ហើយ​រក្សា​ឱ្យ​បាន​ជាប់លាប់​នូវ​ចំណេះដឹង​វិជ្ជាជីវៈ ក្រមសីលធម៌​ដ៏​តឹងរ៉ឹង និង​សេវាកម្ម​អតិថិជន​ឆ្នើម​ ។ សម្រាប់​ព័ត៌មាន​បន្ថែម ​៖ mdrt.org

អំពី អេ អាយ អេ ខេ​ម​បូ​ឌា ៖
ក្រុមហ៊ុន​ធានា​រ៉ាប់រង អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​បុត្រ​សម្ព័ន្ធ​នៃ AIA Group មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​សាធារណៈ​ឯករាជ្យ​ធំ​ជាងគេ​។ ក្រុមហ៊ុន​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ចំនួន 18 ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក – សាខា​គ្រប់គ្រង​ទាំងស្រុង​ ។

ចាប់តាំងពី​បើក​ដំណើរការ​នៅ​កម្ពុជា រាល់​សកម្មភាព​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ធ្វើ​ឡើង​ស្រប​តាម​គោលបំណង ក្នុង​ការ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ឲ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។ ចាប់តាំងពី​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ 2017 យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ដំបូង​បង្អស់​នៅ​កម្ពុជា ផ្តល់​ការ​ការពារ​រហូត​ដល់ 26 ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​។ ចាប់តាំងពី​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ 2017 យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ដំបូង​បង្អស់​នៅ​កម្ពុជា ផ្តល់​ដំណោះស្រាយ​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ​រហូត​ដល់ 118 ករណី​ដំបូង​គេ​នៅ​កម្ពុជា​ចាប់ពី​ដំណាក់កាល​ដំបូង​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ជីវិត​ឈានមុខ​គេ​នៅ​លើ​ទីផ្សារ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន រាប់​ចាប់ពី​គម្រោង​ធានា​រ៉ាប់រង​សំខាន់​ៗ​ដែល​បង្កើត​ឡើង​ស្រប​តាម​តម្រូវការ​ជាក់លាក់ ដែល​រួម​មាន​គម្រោង​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ចៃដន្យ ថ្លៃ​សម្រួលការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្រៅប្រទេស​ ។

អេ អាយ អេ ខេ​ម​បូ​ឌា ផ្តោត​សំខាន់​លើ​ការ​ណែនាំ និង​ជំរុញឲ្យ​ប្រជាជន​ក្នុង​សង្គម​ទទួលយក​ទម្លាប់​ល្អ​ៗ ក៏​ដូច​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​សុខភាព​ល្អ តាម​រយៈ​គំនិត​ផ្តួចផ្តើម រួម​មាន​កិច្ចសហការ ជាមួយ​ក្រសួង​កិច្ចការ​នារី ដើម្បី​ពង្រឹង​លើ​សមភាព​យេ​ន​ឌ័​រ​និង​សិទ្ធិ​ស្ត្រី ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់ តាម​រយៈ​យុទ្ធនាការ​ប្រចាំឆ្នាំ Fit for Hope របស់​យើង​ជាដើម ​។

យើង​ក៏​ចូលរួម​ជួយ​លើក​ស្ទួយ​កុមារ​ដែល​ជួប​បញ្ហា​ជីវភាព​រាប់​ពាន់​នាក់​ផង​ដែរ ដោយ​តាម​រយៈ​ឧបត្ថម្ភ​ដល់​លី​គ​បាល់ទាត់ AIA-ISF ដែល​ជាលី​គ​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​ធំ​ជាងគេ​នៅ​កម្ពុជា​ ។ ជាង​នេះ​ទៀត​សោ​ធ យើង​ក៏​សហការ​ជាមួយ​ក្លិប​Tottenham Hotspur ក្នុង​ក្រប​ខណ្ឌ English Premier League ដែល​ជា​ដៃគូ​សកល និង​ជា​ក្លិប​បាល់ទាត់​កំពូល​នៅ​លើ​ពិភពលោក ដើម្បី​ធានា​ថា​កុមារ​ទាំងនោះ​ទទួល​បានការ​អប់រំ​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន ​។

អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​កម្ពុជា​តែ​មួយ​គត់​ដែល​បាន​ទទួល​ពានរង្វាន់ “​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ការងារ​នៅ​អាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង​រយៈពេល 4​ឆ្នាំ​ជាប់​គ្នា​ពី 2020 ដល់ 2023​។ អេ អាយ អេ ខេ​ម​បូ​ឌា មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ និង​បច្ចុប្បន្ន​បាន​ពង្រីក​សាខា​នៅ​ខេត្តសៀមរាប កំពត កំពង់ចាម និង​បាត់ដំបង ​៕ អត្ថបទសហការ